CAMBO REPORT

Popup Advertising5 seconds

កាសស៊េរីថ្មី​នេះ អាចអោយ iPhone ឬ iPad របស់​អ្នក ស្តាប់​វិទ្យុ FM បាន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មិនមែនមានតែស្រុកយើងទេ ដែល​នៅ​មាន​អ្នក​ស្តាប់​វិទ្យុ​ជា​រៀង​រាល់ថ្ងៃ សូម្បីតែ​នៅ​សហរដ្ឋអាមេរិក ក៏​មាន​អ្នក​ស្តាប់​វិទ្យុជា​រៀង​រាល់​ថ្ងៃ​ដែរ។ យើង​ស្តាប់​ទៅ​វា​ដូច​ជាចាស់គំរឹល​បន្តិចមែន តែ​ប៉ុស្តិ៍វិទ្យុនៅ​តែ​បន្ត​កើន​ឡើង ដោយ​សារតែនៅមានអ្នកបន្តស្តាប់។ មាន​ក្រុមហ៊ុន​ផលិត​កាសមួយ ទើប​បាន​ចេញ​កាស​ស៊េរីថ្មី មានមកជាមួយបចេ្ចកវិទ្យាចាប់យករលកសញ្ញាវិទ្យុ FM ដល់ទូរសព្ទ iPhone បាន។

កាសញ៉ុកត្រចៀក The Blackloud AF1 FM ជាប្រភេទកាសបង្កើតឡើងមក បំពាក់នូវបច្ចេកវិទ្យា​ចាប់យក​រលក​សញ្ញា​វិទ្យុដូច​អង់​តែន​ចាប់​សេវា​ទូរសព្ទអញ្ចឹង។ ដូច្នេះ iPhone និង iPad ដែលបានប្រើប្រាស់កាសនេះ នឹងអាចបើកស្តាប់វិទ្យុបាន ថែមទាំង​អាច​កំណត់​ផ្លាស់​ប្តូរ​សាច់ភ្លេងតាមការពេញចិត្តផងដែរ តាមរយៈកម្មវិធីរបស់វា។ ហើយក្រុមហ៊ុនផលិតកាសនេះ ក៏មាន​គំរោង​ចេញ​កាស​នេះ​មួយ​ប្រភេទ​ទៀត​ជាឌុយ USB-C សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Android នៅឆ្នាំក្រោយ។ យុវវ័យភាគច្រើននាពេលបច្ចុប្បន្ននេះ ប្រហែល​ជាមិន​ខ្វាយខ្វល់​​លើការស្តាប់វិទ្យុទេ ប៉ុន្តែក៏នៅតែមានយុវវ័យមួយចំនួនចូលចិត្តស្តាប់វិទ្យុ ដូចគេដូចឯង។ កាសនេះដាក់លក់លើវេបសាយ ក្នុង​តម្លៃ 79.89 ដុល្លារ។

វីដេអូខាងក្រោម៖

 

 

សរុបមក មានកាសមួយប្រភេទ បង្កើតឡើងផ្តោតសំខាន់លើការស្តាប់វិទ្យុតែម្តង ដោយវាជាប្រភេទកាសដោតខ្សែ សម្រាប់ iPhone និង iPad ដែលមកជាមួយបច្ចេកវិទ្យាចាប់រលកសញ្ញារបស់វិទ្យុ ដើម្បីឲ្យអ្នកប្រើប្រាស់ iPhone និង iPad អាចស្តាប់វិទ្យុ FM បាន និងថែម​ទាំង​អាច​ផ្លាស់ប្តូរ និងកំណត់សម្លេងជាចង្វាក់ផ្សេងៗតាមការពេញចិត្តផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ