CAMBO REPORT

Popup Advertising5 seconds

Samsung ចេញ​លក់​មេម៉ូរី​កាត MicroSD ទំហំ 512GB ជា​ផ្លូវការ​ជា​មួយ​ការ​ធានា​ដល់​ទៅ 10 ឆ្នាំ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

តម្រូវការអង្គផ្ទុកទិន្នន័យនៅ​លើ​ស្មាតហ្វូន ក៏ដូច​​ជា​​ថេ​ប្លេត ដំណើរការ​ដោយ Android បាន​កំពុង​​រីក​ដុះ​​ដាល​​ខ្លាំង ដោយ​​សារ​​តែ​​នៅ​ពេល​​នេះ​នរណាក៏ចូលចិត្តលេងហ្គេម ប្រើប្រាស់កម្មវិធីច្រើន ថតរូប វីដេអូ ឬទស្សនាខ្សែភាពយន្តនៅ​លើ​ឧ​បករណ៍របស់ខ្លួនថែមទៀត។ ចំនុចទាំងនោះហើយ ទើបបានជាតម្រូវការនៃអង្គផ្ទុកទិន្នន័យមានការកើនឡើង ខណៈ​ពេលដែលមេម៉ូរីក្នុង​ម៉ាស៊ីន​នៅមិនទាន់គ្រប់គ្រាន់​សម្រាប់ការប្រើប្រាស់របស់មហាជនមួយចំនួននៅឡើយទេ។

ហេតុដូចនេះ Samsung បានបញ្ចេញនូវបន្ទះមេម៉ូរីកាតពពួក MicroSD ជំនាន់ថ្មីមួយទៀតក្នុងត្រកូល EVO Plus របស់ខ្លួនហើយ ដែល​វាមានទំហំ x 2 នៃទំហំផ្ទុកបច្ចុប្បន្នដែលមានអស់ធំត្រឹម 256GB។ ត្រូវ​ហើយ​អ្នកអាចរីករាយ​ជាមួយ​មេម៉ូរីកាតទំហំ 512GB ពី​ក្រុមហ៊ុន Samsung បានហើយ ដោយវាមានល្បឿនលឿនក្នុងការរត់ដំណើរការ ជាមួយល្បឿន Read/Write លោតដល់ 100MB/s ដោយ Samsung អះអាងថាសម្រាប់ File ជាប្រភេទ Video កម្រិត 4K ទំហំ 3GB មេម៉ូរីនេះចំនាយពេលទៅលើការ Copy ត្រឹមតែ 38 វិនាទីតែប៉ុណ្ណោះ ពិតជារហ័សទាន់ចិត្ត សម្រាប់អ្នកដែលមានឯកសារច្រើនលើសលប់ ជាពិសេសប្រភេទឯកសារទំហំធំៗ។ យ៉ាង​ណា​ក៏ដោយទំហំ 512GB នេះ មិនមែនជាទំហំ MicroSD កាត ដែលមានទំហំធំជាងគេលើកដំបូងនោះទេ គឺមានក្រុមហ៊ុនផ្សេងៗទៀត​បាន​ផលិត​ដ​ល់ទំហំប៉ុន្នេះច្រើនមកហើយដែរ។

Samsung Evo 512GB Evo Plus មិនអាចយកទៅប្រើប្រាស់ជាមួយនឹងស្មាតហ្វូនកម្រិតទាប ឬធុនកណ្ដាលបាន​ឡើយ វាអាចយក​ទៅ​ប្រើប្រាស់ជាមួយនឹងម៉ាស៊ីនកម្រិត Flagship ឬអាចយកទៅប្រើប្រាស់ជាមួយ​នឹង​ឧបករណ៍​លេង​ហ្គេម​ក៏បាន ដែលវាធន់​ទៅ​នឹង​កម្ដៅ និងទឹកបំផុត បើធ្លាក់ចូលទឹកហើយហាលឲ្យស្ងួត គឺមិនចោទជាបញ្ហា​សម្រាប់​​វា​ឡើយ។ ជាងនេះទៅទៀត Samsung ក៏មាន​បំពាក់​មកជាមួយនឹង Adapter ជាប្រភេទ SD Card សម្រាប់​ម្ចាស់ Laptop មានភាពងាយស្រួលក្នុងការ Copy ចេញចូលដោយ​ពុំ​ចាំបាច់ប្រើដុំ Card Reader ក៏បាន។ មេម៉ូរីកាត Samsung Evo Plus ទំហំ 512GB នេះនឹងចេញលក់ក្នុងទីផ្សារអន្តរជាតិឆាប់ៗ​ខាង​មុខ​នេះ ជាមួយនឹងតម្លៃប្រហាក់​ប្រហែល USD 329.56 ជាតម្លៃថ្លៃបន្តិចហើយ តែវាក៏មានការធានាដល់ទៅ 10 ឆ្នាំពេញឯណោះ ខណៈ​ពេលដែល​ទំហំ 256GB លក់ក្នុងតម្លៃប្រហាក់ប្រហែល USD 113។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: GSMArena Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ