CAMBO REPORT

Popup Advertising5 seconds

កាស Bullet Wireless ចេញ​ពណ៌​ថ្មី​មួយ​ទៀត ខណៈ​ពេល​នេះ​កំពុង​ដាច់​ស្តុក

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុត OnePlus 6T បង្ហាញខ្លួន និងលក្ខណៈសម្បត្តិជាផ្លូវការហើយ តែក្នុងនោះចំនុច ដែលបានលុបបំបាត់ចោល រួមមានរន្ធដោតកាស 3.5mm ផងដែរ ដែល OnePlus លើកឡើងថា ពុំមានទីតាំងគ្រប់គ្រាន់ក្នុងការ បន្ថែមរន្ធកាសទៀតនោះទេ គឺមកពីបន្ថែមមុខងារ ស្កេនក្រយ៉ៅដៃលើអេក្រង់ និងបានពង្រីកទំហំថ្ម ឲ្យបានកាន់តែធំជាងមុន តែក្រុមហ៊ុនចិនមួយនេះ ក៏បានបំពាក់មកជាមួយនឹង ដុំបំបែកពីរន្ធ USB ប្រភេទ C ទៅកាន់រន្ធដោតកាស 3.5mm ដែរ មិនបាច់ដើរទិញក្រៅ អស់លុយដូច Apple នោះទេ។ ជាមួយគ្នានេះដែរ ដោយសារតែ OP6T បានបាត់រន្ធដោតកាស តែ OnePlus ក៏មានដំណោះស្រាយជូនអតិថិជនខ្លួន ផងដែរ ជាមួយនឹងកាស ឥតខ្សែស៊េរីថ្មី ដែលលក់ដាច់ខ្លាំង ក្នុងតម្លៃប្រកួតប្រជែងខ្ពស់ គឺ OnePlus Bullet Wireless ដែលត្រូវបានបង្ហាញខ្លួន ជាមួយ OP6 តែពិបាករកទិញបន្តិច ព្រោះដាច់ស្តុករហូត។

ជាមួយនឹងការចេញលក់ម៉ាស៊ីនថ្មី OnePlus ក៏នឹងត្រៀមនាំយក OnePlus Bullet Wireless ពណ៌ថ្មីមកជាមួយផងដែរ គឺក្រហម តែមិនមែនក្រហមសុទ្ធនោះទេ វាលាយជាមួយនឹង ពណ៌ខ្មៅមួយផ្នែក ដោយពណ៌ក្រហម គឺជាខ្សែកាស ដែលងាយបត់បែនបាន។ ជាមួយនឹងពណ៌ថ្មីនេះ OnePlus ពុំបានធ្វើការផ្លាស់ប្ដូរ អ្វីទាំងអស់ គឺដូចទៅនឹង Bullet Wireless ពណ៌ខ្មៅសុទ្ធអញ្ចឹងដែរ  គ្រាន់តែអ្នកមាន ជម្រើសពីរទៅតាម ការស្រលាញ់របស់ខ្លួន ពិសេសស្តុកថ្មី នឹងមកដល់ក្នុងរយៈពេល ដ៏ខ្លីខាងមុខ ដែលអតិថិជនរបស់ខ្លួន អាចស្វែងរកទិញបាន។ គួរបញ្ជាក់ផងដែរថា Bullet Wireless ជាកាសគ្មានខ្សែ មានមុខងារការពារធូលី និងញើសបានល្អ សម្រាប់អ្នកចូលចិត្ត ហាត់ប្រាណ ឬលេងកីឡា ដោយអ្នកអាចយកវាតាមខ្លួន បានគ្រប់ពេលវេលា ជាមួយនឹងកម្លាំងថ្មប្រើបាន 8 ម៉ោង សម្រាប់ការសាកថ្មមួយពេញ ជាមួយនឹងមុខងារសាកថ្មលឿន សាកត្រឹមតែ 10 នាទីប្រើបាន 5 ម៉ោង តាមរយៈឌុយ USB ប្រភេទ C។

សម្រាប់ប្រិយមិត្តដែលគ្រោងទិញ OnePlus 6T ឬក៏អ្នកប្រើប្រាស់ OnePlus ស៊េរីចាស់ៗ សូម្បីតែអ្នកប្រើប្រាស់ ស្មាតហ្វូនម៉ាកផ្សេងៗ ដែលចង់បានកាសឥតខ្សែ មានគុណភាពផលិតខ្ពស់ ក៏ដូចជាមាន មុខងារល្អៗច្រើន ពិសេសមានតម្លៃធូរថ្លៃ ជាងគេនោះ អាចស្វែងរកទិញ វាបាននៅតាមហាងលក់ ទូរសព្ទមួយចំនួន ដោយទីផ្សារអន្តរជាតិ បច្ចុប្បន្នវាលក់ក្នុងតម្លៃ ត្រឹមតែ USD 69 ប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: OnePlus Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ