CAMBO REPORT

Popup Advertising5 seconds

តំណរភ្ជាប់សម្រាប់ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ពី Apple ក្នុង​ព្រឹត្តិការណ៍ Special Event យប់​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Apple បានត្រៀមខ្លួន រួចជា​ស្រេច សម្រាប់​ព្រឹត្តិការណ៍ Apple Special Event ដ៏ធំ និង​បង្ហើយ​ចុង​ក្រោយ​គេ សម្រាប់​​ចុង​ឆ្នាំ 2018 នេះ ដែលនឹងធ្វើការដាក់ Live Stream នៅ​ថ្ងៃ​ទី 30 ខែ​តុលា ឆ្នាំ 2018 (នៅ​យប់​នេះ) ក្នុង​ទីក្រុង New York វេលាម៉ោង 10:00 AM. EDT ដែលត្រូវនឹងម៉ោង 11:00 PM ជិតពាក់អាធ្រាត្រ ឈានចូលថ្ងៃ 31 ម៉ោង​នៅក្នុងប្រទសកម្ពុជាយើង។ តើ Apple នឹងមានអ្វីប្លែកខ្លះ សម្រាប់បង្ហាញដល់អ្នកគាំទ្រ?

សម្រាប់ព្រឹត្តិការណ៍នេះដែរ  គេបានរំពឹងថា Apple អាចនឹងបញ្ចេញ iPad Pro ជំនាន់ថ្មី, iPad Mini 5, AirPods ជំនាន់ថ្មី, Mac ជំនាន់ថ្មី និង iOS 12.1 កំណែអាប់ដេតផ្លូវការ ជាដើម។ អញ្ចឹង ចំពោះអ្នកទាំងអស់គ្នា ដែល​មាន​ចំណាប់​អារម្មណ៍ ចង់ទស្សនាការផ្សាយផ្ទាល់ពី Apple ក្នុងព្រឹត្តិការណ៍ Special Event អាចចុចតាមតំណរភ្ជាប់ ខាង​ក្រោមនេះបាន៖ 

 

https://www.apple.com/apple-events/livestream/

 

ដូច្នេះ កុំភ្លេច តាមដានទាំងអស់គ្នាណា! សូមបញ្ជាក់ផងដែរថា តំណរនេះ មិនទាន់មានបង្ហាញអ្វីនៅឡើយទេ តែអ្នក​អាច ឃើញនៅពេល ដល់ម៉ោងនៃការដាក់បង្ហាញ នោះតែម្តង។ អញ្ចឹង បើប្រិយមិត្ត ចង់តាមដានព្រឹត្តិការណ៍នេះ អាច​រង់ចាំបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Apple Tag: Lifestyle