CAMBO REPORT

Popup Advertising5 seconds

លេចដំណឹង​មកថា AMD RX 590 មាន​ល្បឿន​លឿន​ជាង GTX 1060 ត្រៀម​ចេញ​ឆាប់ៗ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT


បន្ទាប់ពី nVIDIA ប្រកាសចេញ​ក្រាហ្វិចកាត RTX 20 Series របស់​ខ្លួន​រួច​ឃើញ​ថា ក្រុមហ៊ុន AMD ឯណោះ​វិញ​នៅ​មិន​ទាន់​មាន​ចម្លើយ​ឆ្លើយ​តប​នៅ​ឡើយ​ទេ ដូច្នេះ​ក្រាហ្វិចកាត​ជំនាន់​ចុង​ក្រោយ​គេ​របស់ AMD នៅ​តែ​ជាត្រកូល Vega ដដែលគឺ Vega 64 និង Vega 56 មា​ន​កម្លាំង​ខ្លាំង អាចប្រកួត​ប្រជែងគ្នា​ជាមួយ​នឹង​ក្រាហ្វិច GTX 1070 និង 1080 របស់ nVIDIA បាន។ យ៉ាង​ណា​ក៏ដោយ AMD អាចនៅមានក្រាហ្វិចមួយផ្សេងទៀត ដែលបក​ក្រោយ​ទៅ​វិញ​ស្ថិត​ក្នុង​ត្រកូល RX ចេញកាលពីឆ្នាំ 2017 កន្លងទៅ តែម៉ូឌែល​នោះ​​គឺស្ថិតក្នុងតារាងកំពូលមានឈ្មោះ​ហៅ​ថា RX 590 ជា​សិស្សប្អូនរបស់ RX 580។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា AMD អាចនឹងត្រៀមប្រកាសចេញនូវក្រហ្វិចកាត​ត្រកូល RX មួយផ្សេង​ទៀត​រ​បស់ខ្លួន គឺ AMD Radeon RX 590 ជាមួយនឹងល្បឿនកាន់តែប្រសើរជាង RX 580 តែវានៅ​តែ​មិន​​ទាន់​​លឿន​ខ្លាំង​អាច​ប្រជែង​ដល់​ក្រាហ្វិចធុនកំពូលៗរបស់ nVIDIA នៅឡើយ។ យើងអាចនិយាយ​បានថា វាអាច​នឹង​ចេញមុខប្រជែងជាមួយនឹង GTX 1060 ដែល​ប្រើប្រាស់ VRAM ល្បឿនលឿនគឺ GDDR5 ខណៈ​ប្រភពស្រុក​ក្រៅ​បាន​ទទួលបានពិន្ទុនៃការធ្វើតេស្ដល្បឿន Benchmark ក្នុងការប្រៀបធៀបរវាង RX 590 រវាងនឹង GTX 1060 6GB ដូចខាងក្រោម ដែលលេងហ្គេម Final Fantasy XV ក្នុងកម្រិតបង្ហាញ 2K និង 4K ជាមួយក្រាហ្វិច Lite, Standard និង High៖

យោងទៅតាមតារាងធ្វើតេស្ដកម្លាំងម៉ាស៊ីនជាក់ស្ដែង ជាមួយកម្រិតបង្ហាញរូបភាពធំខាងលើ សបង្ហាញឲ្យឃើញថា RX 590 វាពុំមាន​ល្បឿន​លឿនស៊ីដាច់ GTX 1060 6GB របស់ nVIDIA ប៉ុន្មាននោះទេ។ ជាក់ស្ដែង វាមាន​ល្បឿន​លឿន​​ជាង​ប្រហា​ក់​ប្រហែល 6% ទៅ 9% តែប៉ុណ្ណោះ អាស្រ័យទៅលើហ្គេមជាក់ស្ដែង ឬក៏​មាន​ការផ្លាស់​ប្ដូរ​បន្ថែម​បើ​យក​ទៅរត់ហ្គេមដទៃផ្សេងៗទៀត។ ជាងនេះ​ទៅ​ទៀត សម្រាប់ការប្រៀបធៀបទៅនឹងក្រាហ្វិច RX 580 ក្នុងកម្រិត​រូបភាព​ដូចគ្នាឃើញថា វាក៏មិនខុសគ្នាខ្លាំងប៉ុន្មានដែរគឺចន្លោះពី 10% ទៅ 16% ប៉ុណ្ណោះ ដែលអ្នក​លេងហ្គេមអាច​ដឹងរួចជាស្រេចហើយថា តើគួរចំនាយប្រាក់​ទិញវា​ឬក៏អត់​នៅ​ពេលវាចេញលក់​ជា​ផ្លូវការ?

សម្រាប់អ្នកកំពុងប្រើប្រាស់ RX 470 ឬ RX 570 ឬក៏ម៉ូឌែលទាបជាងនេះចុះដល់ R9 ឬ R7 ស៊េរីនោះ ការឡើង​ទៅ​កាន់ RX 590 គឺជា​ជម្រើសល្អមួយ តែបើអ្នកជាម្ចាស់ RX 480 ឬ ឬ RX 570 ហើយនោះ មិនចាំបាច់ខ្វាយ​ខ្វល់​ពី​វា​ច្រើននោះទេ គឺរង់ចាំតែ​មើល​លក្ខណៈ​ពិ​សេសរបស់វាទៅបានហើយ ថាតើ AMD បានច្នៃបន្ថែមទៅលើ​ចំនុច​ពិសេសៗ​អ្វីខ្លះ! Cambo Report នឹងចេញព័ត៌មាន​បន្ថែម​​នៅពេល AMD Radeon RX 590 ប្រកាស​ចេញ​ជាផ្លូវការ បើពិតថាវានឹងត្រៀមចេញឆាប់ៗខាងមុខនេះពិតមែន!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Tom’s Hardware Tag: កុំព្យូទ័រ