CAMBO REPORT

Popup Advertising5 seconds

Microsoft ត្រៀម​បញ្ចេញ​ឧបករណ៍​លេង​ហ្គេម សម្រាប់​អ្នក​លេង​​ហ្គេម​​នៅ​​លើ​ទូរស័ព្ទ ឬ​ថេប្លេត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

គិតចាប់ពីឆ្នាំ 2017 មកដល់ឆ្នាំ 2018 នេះ ទីផ្សារស្មាត​ហ្វូន ដែល​ផ្ដោត​​សំខាន់​ទៅ​​ដល់​​ការ​លេង​​ហ្គេម​បាន​​បង្ហាញ​​ខ្លួន​ជា​ច្រើន​ម៉ូឌែល មក​ពី​ក្រុមហ៊ុន​មួយចំនួន​ដែលបានលូកដៃចូលទីផ្សារផងដែរនាឆ្នាំនេះ ដែលសុទ្ធសឹងជាម៉ាស៊ីន​មាន​កម្លាំងខ្លាំងកប់ ដូចទៅនឹងម៉ាស៊ីន Flagship មួយចំ​នួន​ផ្សេងទៀត ដែលពុំផ្ដោតសំខាន់ទៅលើការលេងហ្គេម តែក៏​នៅ​តែ​ខ្លាំងអាចរត់ហ្គេមធំៗបានរលូន ដោយមិនមាន​ឈ្មោះ​ថា​ជា Gaming Smartphone។ មូលហេតុនេះហើយ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុនមួយចំនួន បានកំពុងត្រៀមផលិតស្មាតហ្វូន​ផ្ដោត​ទៅ​លើ​ការ​លេងហ្គេមដែរហើយ ចំនែកឯ Microsoft ក៏ត្រៀមនឹងមានឧបករណ៍សម្រាប់យកទៅលេងហ្គេម ផ្ដល់នូវភាពងាយស្រួល​សម្រាប់​លេងហ្គេម​ទៅដល់អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន ក៏ដូចជាថេប្លេតនូវបទពិសោធន៍កាន់តែប្រសើរឡើង។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា Microsoft បានកំពុងលើកគម្រោងថ្មីមួយ​ក្នុងការ​សម្រួល​ទៅ​ដល់ Gamer ដែលនិយមលេងហ្គេមនៅតាមស្មាតហ្វូន ក៏ដូចជាថេប្លេតដែលមានអេក្រង់ធំៗ ឲ្យមានភាពងាយ​ស្រួល​បន្ថែម​ទៀត​ជុំវិញ​ការ​បញ្ជា ការគ្រប់គ្រង ហ្គេមទាំងមូលឲ្យកាន់តែមានប្រសិទ្ធភាពប្រសើរឡើង ជាមួយនឹងដៃ​ចុច​បញ្ជា​ខាងក្រៅ ដែលអាចតភ្ជាប់​លេង​នៅ​លើ​ស្មាតហ្វូន និងថេប្លេត ដំណើរការដោយ Android និង iOS បានក្នុង​ពេលឆាប់ៗខាងមុខ ជាជាងការបញ្ជាតាមអេក្រង់។ ប្រភព​ដដែល​បានបន្តទៀតថា Microsoft បានកំពុងធ្វើការលើ​គម្រោងជាមួយនឹងដៃតេឡេបញ្ជាខាងក្រៅ ដោយយកលំនាំតាមដៃ Xbox ចូល​ក្នុងទីផ្សារទូរស័ព្ទ រួមបញ្ជូលប៊ូតុង​ពេញ​លក្ខណៈ បើកសិទ្ធិឲ្យការបញ្ជា និងគ្រប់គ្រងហ្គេមទាំងមូលមានភាពងាយស្រួលបំផុត ប្រៀប​បានដូចជាអ្នក​លេង​ហ្គេម​តាម​ដៃ​តេឡេបញ្ជាអញ្ចឹងដែរ។

សម្រាប់ពេលនេះរចនាបថដៃហ្គេមជាក់ស្ដែង ដែលនឹងក្លាយជាដៃបញ្ជាផ្លូវការរបស់ Microsoft នៅមិនទាន់មាន​រូប​រាង​ពិតប្រាកដ​នោះ​ទេ ដោយវាស្ថិតក្នុងការធ្វើតេស្ដ និងអភិវឌ្ឍន៍ឲ្យកាន់តែប្រសើរជាងមុន ខណៈរូបភាពខាងលើ គឺ​ជាគម្រូ ដែលវាអាច​នឹង​មក​ដល់​យ៉ាង​យូរបំផុត​នៅឆ្នាំ 2019 ខាងមុខនេះ។ Controller ដៃ Xbox​ សម្រាប់ទូរស័ព្ទ និងថេប្លេត នឹងជួយដោះស្រាយ​ខ្លាំងទៅ​ដល់​អ្នក​ដែល​លេង​ហ្គេមបាញ់គ្នា និងផ្សងព្រេងនានា ដែលតម្រូវឲ្យចុចប៊ូតុង​បញ្ជាច្រើន តែតម្លៃក៏អាចនឹងថ្លៃផងដែរ ព្រោះវាប្រើ Bluetooth ហើយអាចប្រើបាននៅគ្រប់ម៉ាស៊ីន។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Microsoft Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ