CAMBO REPORT

Popup Advertising5 seconds

Qualcomm តឹង​សរសៃ​កជាមួយ Apple រឿងថ្លៃស​ង​ជម្ងឺចិត្តក្នុង​តម្លៃទឹក​ប្រាក់ 7 ពាន់​លាន​ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឃើញថារឿងក្ដីក្ដាំងតាមប្រព័ន្ធច្បាប់ Common Law រវាង ក្រុមហ៊ុនយ​ក្សលក់​ផលិត​ផល​អេឡិច​ត្រូនិច Apple និង​ក្រុមហ៊ុនយក្សផលិត​ឈីប​ធំ​ជាង​គេនៅសហរដ្ឋអាមេរិក Qualcomm នៅមិនទាន់បានបញ្ចប់ជាស្ថាពរនៅឡើយទេ ទោះបីមានការចរចារគ្នាច្រើនលើកច្រើន​សារ រហូតដល់ថ្នាក់ដោះស្រាយវិវាទតាមប្រព័ន្ធតុលាការក៏ដោយ។ ជាក់ស្ដែង​កាល​ពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះ តាមការកោះហៅឲ្យចូលបង្ហាញ​ខ្លួន ក្នុងសវនាការនៃតុលាការរដ្ឋសហព័ន្ធក្នុងទីក្រុង San Diego ក្រុមហ៊ុនទាំងពីរនៅតែតឹងសសៃកជាមួយគ្នាដដែល ខណៈពេលដែល Qualcomm លើកឡើងថា Apple នៅជំពាក់សំណងទឹកប្រាក់ 7 ពាន់លានដុល្លារ ជុំវិញបញ្ហារំលោភលើប៉ាតង់របស់ខ្លួន។

ជុំវិញរឿងក្ដីក្នុងសវនាការកន្លងទៅនេះ បើយោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា Apple បានធ្វើ​ការ​ប្រកែកមិនទទួលស្គាល់ទៅនឹងសំណងទឹកប្រាក់ ដែលក្រុមហ៊ុន Qualcomm បានទៀមទាពីខ្លួន ដោយយកហេតុ​ផល​ថា វាមិនសាកសមឡើយ ត្រឹមរឿងប្រើប្រាស់ប៉ាតង់នោះទេ។ គួរំលឹកផងដែរថា បញ្ហារឿងរំលោភលើការ​ប្រើ​ប្រាស់​ប័ណ្ណប៉ាតង់រវាង Apple និង Qualcomm នេះគឺចាប់ផ្ដើមក្នុងតម្លៃត្រឹមតែ 1 ពាន់លានដុល្លារតែប៉ុណ្ណោះ ហើយ​បើ​យោងទៅតាមការចោទប្រកាន់លើកចុងក្រោយរបស់ Qualcomm ចំនួនទឹកប្រាក់នោះបានកើតឡើងជាលំដាប់​រហូត​មកដល់ចុងខែតុលា ឆ្នាំ 2018 នេះ។ ការដែលចំនួនទឹកប្រាក់កើនឡើងច្រើនបែបនេះ គឺ​មក​​ពីមូលហេតុការមិន​បាន​បង់​ប្រាក់កម្រៃជើងសារ និងសំណងនោះនៅមិនទាន់ទទួល និងអាចអនុវត្តបាននៅឡើយ។

គួរបញ្ជាក់ប្រាប់ឲ្យដឹងផងដែរថា កាលពីខែមុននេះក្រុមហ៊ុន Qualcomm ទើបតែស្វែងរកឃើញនូវភស្ដុតាងថ្មីមួយ ដែល​អះ​អាងថា Apple បានលួចយកនូវ កូដ របស់ខ្លួន ហើយបានផ្ដល់ទៅឲ្យក្រុមហ៊ុន Intel ដែលរឿង​នេះ​នឹង​ត្រូវ​ដោះ​ស្រាយ​គ្នា​បន្ថែមទៀតនៅពេលក្រោយ។ ចំនែករឿងសងទឹកប្រាក់ 7 ពាន់លានដុល្លារនេះឃើញថា នៅមិនទាន់​ចប់​ត្រឹមនេះនោះទេ អាចថាក្រុមហ៊ុនទាំងពីរត្រូវចំនាយពេលជាច្រើនបន្ថែមទៀតជាមួយគ្នាក្នុងកិច្ចចរចារបន្ថែម ដើម្បី​កាត់​បន្ថយតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់នោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: 9to5mac Tag: Lifestyle