CAMBO REPORT

Popup Advertising5 seconds

រួស​រាន់​ឡើង កញ្ចប់ Icon Packs ទាំង​នេះ បញ្ចុះ​​មក​​ឥត​​គិត​​ថ្លៃ (រយៈ​ពេល​មាន​កំណត់)

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កញ្ចប់ Icon ឬភាសាបរទេសហៅ Icon Packs ដែលបញ្ចុះមកឥតគិតថ្លៃបានមកដល់ទៀតហើយ សម្រាប់ប្រិយមិត្ត ដែលចង់​បាន​នូវ​កញ្ចប់ Icon យកទៅប្តូរ Icon លើស្មាតហ្វូនដំនើរការ Android របស់លោកអ្នកនោះ អ្នកអាចបន្តសំលឹងមើលរូបតំណាងឲ្យ Icon ទាំង​នោះ នៅខាងក្រោម រួចប្រសិនបើអ្នកពេញចិត្តលើកញ្ចក់ Icon មួយណា អ្នកអាចទាញយកបាន ហើយអ្នកត្រូវប្រញាប់ឡើង ដោយ​សារតែថ្ងៃកំណត់ទំលាក់មកឥតគិតថ្លៃនេះ មានរយៈពេលខ្លីប៉ុណ្ណោះ។

ការពន្យល់បន្ថែមសម្រាប់ប្រិយមិត្ត មួយចំនួនមិនទាន់បានស្គាល់ពីកម្មវិធីអ្វីដែលហៅថា Icon Packs ឬយើងហៅថាកញ្ចប់ Icon សម្រាប់​យកប្តូររូបរាងរចនាបថ Icon នៅលើ Homescreen ដើម ក្នុងប្រព័ន្ធប្រតិបត្តិការ Android នីមួយៗ។ ហើយការប្រើប្រាស់ Icon Packs ងាយ​ស្រួល ជាងការដំឡើង Launcher ផ្សេងៗ ដោយគ្រាន់តែដំឡើងកម្មវិធី Icon packs ណាមួយរួចហើយ អ្នកនឹងអាច​ផ្លាស់​ប្តូរ Icon លើ Homescreen បានភ្លាមៗ ដោយមិនប៉ះពាល់ទៅលើ Settings ផ្សេងៗឡើយ។

 

ដោយសារតែអត្ថប្រយោជន៍ ក្នុងការកែលម្អរចនាបថ Icon បានបែបនេះ ទើបយើងចង់ណែនាំនូវកម្មវិធីជាកញ្ចប់ Icon Packs មក​ណែនាំ​ដល់​អ្នកទាំងអស់គ្នា ដើម្បីឲ្យបានស្វែងយល់ និងអាចសាកល្បងប្រើប្រាស់បានទាំងអស់គ្នា។ ខាងក្រោម មាន​កម្មវិធី​នេះ​ចំនួន 6 ដែលអ្នកអាចសម្លឹងមើលរូបភាពខាងក្រោម ដើម្បីរករូបរាង Icon ណាមួយ ដែលអ្នកពេញចិត្ត និងចិត្តចង់យកទៅប្តូរ រួចចាំ​ទាញ​យ​ក។

 

****ចុចត្រង់នេះ ទាញយកកម្មវិធី Colorais 

****ចុចត្រង់នេះ ទាញយកកម្មវិធី Flat Moon  

****ចុចត្រង់នេះ ទាញយកកម្មវិធី Kirex      

****ចុចត្រង់នេះ ទាញយកកម្មវិធី Popo      

****ចុចត្រង់នេះ ទាញយកកម្មវិធី Regix        

****ចុចត្រង់នេះ ទាញយកកម្មវិធី Ascio   

****ចុចត្រង់នេះ ទាញយកកម្មវិធី Botomo     



កញ្ចប់ Icon ខាងលើនេះ បានដាក់ឲ្យទាញយកអត់កំណត់ក្នុងរយៈពេលខ្លី ដែលតម្លៃធម្មតា 1 ដុល្លារ ដូចនេះសង្ឃឹមថាមិត្តអ្នកអាន ដែល​ពេញចិត្តអាចទាញយកបានទាន់ពេល។ ការផ្លាស់ប្តូរទ្រង់ទ្រាយនៃ Icon លើស្មាតហ្វូនរបស់អ្នក ក៏ជាចំនុចល្អមួយដែរ ដើម្បី​លម្អ​ដល់​កម្មវិធីខាងក្នុង និងមិនធ្វើឲ្យការប្រើប្រាស់ដដែលៗ ឬជិនណាយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Play Store Tag: កម្មវិធី-ហ្គេម