CAMBO REPORT

Popup Advertising5 seconds

Red Dead Redemption 2 ចេញ​ហើយ! ហ្គេម​ផលិត​ឡើង​ដោយ RockStar ដែល​អ្នក​មិន​គួរ​រំលង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់អ្នកស្នេហាវិស្ស័យហ្គេម ពិសេស​ចូល​ចិត្ត​លេង​ហ្គេមបែប Open World ប្រាកដជា​ស្គាល់​ក្រុម​ហ៊ុន​ឈ្មោះថា RockStar ជាក់​ជា​មិនខាន ដែលជាក្រុមហ៊ុនផលិតហ្គេមកំពូលៗជាច្រើន ដោយក្នុងនោះរួមមានហ្គេមចោរលួចឡាន ឬយើងហៅថា GTA 5 នោះ​ឯង។ សម្រាប់ដល់ចុងខែតុលា ឆ្នាំ 2018 នេះ ក្រុមហ៊ុន RockStar ក៏បានចេញលក់នូវកំពូលហ្គេមធំមួយទៀតរបស់ខ្លួន ដែលបាន​ប្រកាស​ចេញ​តាំងពីខែតុលា កាលពីឆ្នាំ 2016 មកម្ល៉េះ ធ្វើឲ្យអ្នកគាំទ្រហ្គេមនេះតាំងពីវគ្គមួយមកដល់ពេលនេះទ្រាំលែងបាន ហើយ​ទីបំផុតវគ្គទី 2 ថ្មីបានចេញលក់កាលពីម្សិលមិញនេះនៅតាមទីផ្សារអន្តរជាតិធំៗជាច្រើន។

Red Dead Redemption វគ្គ 2 គឺជាហ្គេម Open World មានក្រាហ្វិចស្រស់ស្អាតមិនធម្មតា ជាមួយនឹងទេសភាពនៅតំបន់ជនបទ មានព្រៃ មានភ្នំ បឹងបួរ ទន្លេរ ដែលស្រស់ស្អាត ទាក់ចិត្តអ្នកលេងហ្គេមឲ្យចង់លេងហ្គេមនេះបំផុត ដោយហ្គេមនេះទាំងមូលប្រើប្រាស់ RAGE Engine ក្នុងការរត់ ជាហ្គេមផ្សងព្រេងតាមសាច់រឿង ដែលអ្នកមិនគួរមើលរំលង។

 

អ្នកលេងហ្គេមនេះទាំងអស់នឹងឆ្ពោះទៅកាន់កាលពីប៉ុន្មានជា 200 ឆ្នាំមុននៅឆ្នាំ 1899 នៃទឹកដីសហរដ្ឋអាមេរិក ដែលនឹង​លេង​បែប​សាច់​រឿង​ដើរតួជាបុរសម្នាក់ឈ្មោះថា Arthur Morgan ជាសមាជិកមួយរូបក្នុងហ្វូងជើងកាង Dutch Van der Linde Gang កាល​ពី​សម័យកាលនោះ ធ្វើការបំពេញបេសកកម្មតាមសាច់រឿងដែលតម្រូវ និងតាមតាក់តែងឡើងដោយក្រុមការងារ Rockstar ផ្ទាល់ ដែល​មាន​រយៈពេលប្រហាក់ប្រហែលពី 45-50 ម៉ោងនៃ Gameplay តាម Campaign។

 

ជាមួយនឹងវគ្គ 2 អ្នកលេងហ្គេមនេះ នឹងបានជួបជាមួយតួអង្គចាស់ក្នុងវគ្គមួយគឺលោក John Marston ផងដែរ នៅពេលដល់​វគ្គក្នុង​សាច់​រឿង អមមកជាមួយនឹងអាវុធច្រើនជាង 50 ប្រភេទផ្សេងៗគ្នា ជិះសេះប្រយុទ្ធ និងជាច្រើនផ្សេងៗទៀត ដោយហ្គេមទាំង​មូល​មាន​ទំហំ​ប្រហាក់ប្រហែល 100GB តែយ៉ាងណាក៏ដោយ Red Dead Redemption 2 មានលេងតែនៅលើម៉ាស៊ីនហ្គេម Console តែ​ប៉ុណ្ណោះគឺ PS4 និង Xbox One មានច្រើន Edition សម្រាប់ជ្រើសរើសសម្រាប់ទីផ្សារបរទេស។ សម្រាប់ពេលនេះអតិថិជន SONY អាច​ទិញហ្គេមនេះលេងបានមុនមួយខែ ចំនែកអតិថិជន Microsoft ត្រូវចាំដល់ខែក្រោយបានមានឌីស Blu-ray លេង រីឯ​អ្នក​លេង​ហ្គេមតាមកុំព្យូទ័រគឺអត់បានលេងតែម្ដង!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Game Spot Tag: កម្មវិធី-ហ្គេម