CAMBO REPORT

Popup Advertising5 seconds

Mac ជំនាន់ថ្មីៗ អាច​នឹង​បង្ហាញ​ខ្លួន​ស្រប​ពេល iPad ថ្មីចេញ​នៅ​សប្ដាហ៍​ក្រោយ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងដឹងហើយថានៅចុងខែនេះ ដែលត្រូវនឹងថ្ងៃទី 30 ខែតុលា ឆ្នាំ 2018 ក្រុមហ៊ុន Apple នឹងមានព្រឹត្តិការណ៍​ធំ​មួយ​ទៀត​ក្នុង​ការ​ប្រកាស​ចេញ​ជាមួយ​ផលិត​ផលថ្មី ដែលអ្វីមហាជនបាននឹងកំពុងទន្ទឹមរង់ចាំគឺ iPad ជំនាន់ថ្មី។ យ៉ាងណាក៏ដោយ ត្រឹមតែ iPad មួយ​មុខ​​នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះថាប្រភពព័ត៌មានអន្តរជាតិជាច្រើនបានចេញផ្សាយថា Apple ក៏អាចនឹងប្រកាសចេញ​នូវ​ម៉ាស៊ីន Mac ជំនាន់ថ្មីរបស់ខ្លួនផងដែរ តែមិនមែនជាម៉ូឌែល Pro ដែលទើបនឹងចេញប៉ុន្មានខែមុននេះនោះទេ។

កុំព្យូទ័រត្រកូល Mac របស់ Apple ដែលអាចនឹងបង្ហាញខ្លួននាសប្ដាហ៍ក្រោយនេះ គឺអាចជាម៉ូឌែល Air ដែលជាទូទៅយើងហៅថា MacBook Air ខណៈពេលដែលក្រុមហ៊ុន Apple ពុំបានធ្វើការឡើងជំនាន់ បង្កើនសមត្ថភាពវាដូចទៅនឹង MacBook Pro ចាប់តាំង​ពីឆ្នាំ 2015 មកម្ល៉េះ។ សម្រាប់រយៈពេល 3 ជិតចូល 4 ឆ្នាំនេះ ក្រុមហ៊ុន Apple អាចនឹងមានកុំព្យូទ័រថ្មី ដែលប្រភពអន្តរជាតិថា វា​អាច​នឹងមិនមែនជា MacBook Air ទៀតនោះទេ គឺអាចនឹងមានឈ្មោះថ្មី រូបរាងរចនាបថថ្មី ពិសេសគឺអេក្រង់ថ្មី ដោយផ្លាស់​ប្ដូរ​ពី​អេក្រង់ IPS LCD មកកាន់ Retina Display មានពណ៌ដិតច្បាស់ តែម៉ាស៊ីន Mac នោះគឺស្ថិតក្នុងកម្រិតចាប់ផ្ដើម (Entry-Level) សម្រាប់​ការងារស្រាលៗ ឬការប្រើប្រាស់ទូទៅ។ ជាងនេះទៅទៀត Mac Mini ក៏អាចនឹងត្រៀមបង្ហាញមុខមាត់ថ្មីផងដែរ ជាមួយ​នឹង​ល្បឿន​ប្រសើរជាងមុន ហើយចុងក្រោយគេគឺម៉ាស៊ីន iMac ដែលអាចនឹងទទួលបានកំណែ Update ដូចគ្នាផងដែរ។

សម្រាប់ប្រិយមិត្តដែលជាអតិថិជនរបស់ក្រុមហ៊ុន Apple ដែលបានកំពុងត្រៀមទិញម៉ាស៊ីនកុំព្យូទ័រយកទៅប្រើប្រាស់ ដោយមិនចង់​ចំនាយ​ប្រាក់ទិញ MacBook Pro ដោយសារតែប្រើមិនអស់សមត្ថភាពរបស់វា ឬក៏ថ្លៃពេក ឬអ្នកកំពុងចង់ទិញ iMac តែ​មិនចង់ទិញ​ស៊េរីចាស់ ដោយសារតែវាប្រើផ្នែករឹងស្ទើៗពេកនោះ អាចរង់ចាំមើលព្រឹត្តិការណ៍របស់ Apple ដែលនឹងមកដល់​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: កុំព្យូទ័រ