CAMBO REPORT

Popup Advertising5 seconds

Honda Dream ស៊េរី​ឆ្នាំ 2019 ចេញ​ជា​ផ្លូវការហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកគាំទ្រយានជំនិះរបស់ក្រុមហ៊ុនហុងដាពិត ជា​មាន​ក្តីរីករាយ នៅពេល​ដែល​បាន​ឃើញវត្តមាន​របស់​ម៉ូតូ Dream ដែល​ខ្មែរ​យើង​និយមហៅថាអាសង់នោះ ទើបតែបង្ហាញវត្តមានជាមួយស៊េរីថ្មី មានរំលេចពណ៌មាសច្រើន ទាំងផ្ទៃកុងទ័រម៉ូតូ, តែមឡូហ្គូសងខាង និងស្លាកសម្គាល់នៅត្រង់ក្បាំងខាងមុខរបស់ម៉ូតូ ប្រហែលអាចទាក់ចិត្តអ្នកប្រើប្រាស់ក្នុងស្រុកយើងច្រើន ដោយសារនៅខ្មែរយើង​មនុស្សភាគ​ច្រើនចូលចិត្តពណ៌មាស។

បើនិយាយពីរូបរាងរបស់ម៉ូតូ គឺយើងអាចឃើញផ្ទាល់បានថាវានៅដដែលដូចកាលពីស៊េរីមុន ដោយគ្រាន់តែមានការផ្លាស់ប្តូរតែឡូហ្គូថ្មី និងផ្ទៃកុងទ័រថ្មី ដូចរាល់ឆ្នាំអញ្ចឹងដែរ។ មានមកជាមួយជម្រើសពណ៌ក្រហម, ពណ៌ខ្មៅ និងពណ៌ប្រផេះ។ ប្រភេទម៉ាស៊ីន 4 តង់, ប្រព័ន្ធ Overhead Camshaft បញ្ចុះកម្ដៅដោយខ្យល់បរិយាកាស, អង្កត់ផ្ចិត និងចំងាយចរពិស្តុង 52.3 x 57.9ម.ម., ទំហំមាឌ​ស៊ីឡាំង 124.85 cc, ប្រព័ន្ធប្រេង Carburetor, ប្រភេទប្រេងឥន្ធនៈ ណែនាំប្រើសាំងគ្មានជាតិសំណរ និងមានកម្រិតអុកតាន 91 ឡើង​ទៅ, ប្រព័ន្ធចំហេះ DC-CDI, ប្រព័ន្ទបញ្ចូលចលនាចុងក្រោយ ច្រវ៉ាក់, ប្រព័ន្ធលេខ ប្រព័ន្ទអាំប្រាយ៉ាប្រភេទសើម, ប្រព័ន្ធ​បញ្ឆេះ​ម៉ាស៊ីន ដេម៉ារ័រ និងកម្រិតកំហាប់ 9.3:1 ។ រូបរាងបណ្តោយ 702mm ទទឹង 1,867mm កំពស់ 1,049mm, ប្រវែងពីកង់មុខទៅ​កង់​ក្រោយ 1,199 mm, ទម្ងន់ 101 kgs, គំលាតពីដី 135 mm, កម្ពស់កែប 745 mm, ចំណុះធុងសាំង 4.0 liters, មុំទម្រេត​ជំពាស់​មុខ 26゜25'/ 71mm និងតួម៉ូតូ Back bond ។

 

សូមទស្សនាវីដេអូស្ពតខាងក្រោម៖

 

ចំពោះតម្លៃពិតយើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយសារតែក្រុមហ៊ុនលក់ក្នុងស្រុកយើងតម្រូវឲ្យខលទៅសួរផ្ទាល់ ហើយ​ពេល​ដែលដាក់លក់នៅពេលណានោះ ក៏មិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីក្រុមហ៊ុនដែរ ដូច្នេះមិត្តអ្នអាន ដែលចង់ដឹង ឬចង់ទិញ អាចទំនាក់ទំនងទៅកាន់លេខក្រុមហ៊ុនលក់ ឬអ្នកតំណាងចែកចាយក្នុងស្រុកយើងបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Honda NCX Cambodia Tag: យានយន្ត