CAMBO REPORT

Popup Advertising5 seconds

AMD ឈប់ផ្គត់ផ្គង់ Driver សម្រាប់​ក្រាហ្វិច​កាត AMD រត់​ដោយ Windows 32-bit ដែរ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឆ្នាំមុនក្រុមហ៊ុន nVIDIA បានប្រកាសឲ្យអតិថិជនរបស់​ខ្លួន​បាន​ដឹង​អំពី​សេចក្ដី​សម្រេចជាផ្លូវ​ការ​នូវ​ការ​ឈប់​ផ្គត់ផ្គង់ Driver សម្រាប់​ក្រាហ្វិច​កាត​ស៊េរីចាស់ ក៏ដូចជាស៊េរីថ្មី ដែលកំពុងដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows ពពួក 32-bit ទៀតហើយ ដោយ​បន្តផ្គត់ផ្គង់តែ Windows 64-bit មួយគត់។ មកដល់ជិតចុងឆ្នាំ 2018 នេះ ទីបំផុតក្រុមហ៊ុនយក្សផលិតឈីប និងក្រាហ្វិចកាត AMD ក៏បានដើរដល់ផ្លូវនេះដែរ ដោយឈប់ធ្វើការផ្គត់ផ្គង់កំណែ Update ថ្មីៗទៅលើ Driver សម្រាប់អតិថិជនខ្លួន ដែលកំពុង​ប្រើប្រាស់ Windows 32-bit មិនថា Windows 7, Windows Vista, Windows 8, Windows 8.1 និង Widows 10 ឡើយ។

យោងតាមប្រភពព័ត៌មានបានចេញផ្សាយឲ្យដឹងថា AMD នឹងលែងខ្វាយខ្វល់អំពី Windows ពពួក 32-bit ទៀតហើយ ខណៈពេល​ដែល​កុំព្យូទ័រ​បច្ចុប្បន្នភាគច្រើនណាស់គឺមាន RAM ធំជាង 4GB ខណៈមួយភាគតូច ដែលនៅបន្តប្រើប្រាស់ Windows ស៊េរីចាស់ៗ​ដូចជា XP និង 7 មាន RAM ទំហំត្រឹម 1GB ឬ 2GB។ ទោះបីជាយ៉ាងណាក៏ដោយចំនួនម៉ាស៊ីន ដែលរត់ដោយ Windows 8 ឡើង​មក​ដល់ Windows 10 នៅពេលបច្ចុប្បន្ន ដែលមានក្រាហ្វិចរបស់ AMD ហើយរត់ដោយ Windows 10 32-bit ក៏មានចំនួនតិចតួច​បំផុត​ដែរ បានជាដូច្នេះហើយ ការសម្រេចចិត្តលែងផ្គត់ផ្គង់ Driver ជំនាន់ថ្មីៗ ដើម្បីដោះស្រាយបញ្ហារបស់អតិថិជន គឺនឹងបញ្ជាប់​គិត​ចាប់ពី Driver ជំនាន់ Adrenalin 18.9.3 WHQL តទៅ ហើយសម្រាប់អ្នកប្រើ Windows 64-bit គឺនៅតែបន្តទទួលបានកំណែ Update ដដែល។

គួរបញ្ជាក់ផងដែរថា ការបិទមិនបន្តផ្គត់ផ្គង់ Driver សម្រាប់ Windows 32-bit នេះ ក៏ដូចគ្នាទៅនឹងប្រព័ន្ធប្រតិបត្តិការផ្សេងៗ​ទៀត​ផង​ដែរ​ដូចជា Red Hat Enterprise Linus, CentOS, Ubunto និង SUSE Linus ផងដែរ។ នេះគ្រាន់តែជាដំណឹង​ប្រាប់ទៅ​ដល់​អ្នក​ដែល​មានកុំព្យូទ័រស៊េរីចាស់ៗប៉ុណ្ណោះ ហើយបើអ្នកនៅចង់បន្តប្រើក្រាហ្វិចកាត AMD រត់ជាមួយនឹង Windows 32-bit ក៏បាន ពុំ​មានអ្វីចោទជាបញ្ហានោះទេ បើអ្នកមិនប្រើប្រាស់វាសម្រាប់លេងហ្គេម ឬធ្វើការងារទាក់ទងនឹងក្រាហ្វិចច្រើន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Tom’s Hardware Tag: កុំព្យូទ័រ