CAMBO REPORT

Popup Advertising5 seconds

ពេញចិត្តអត់បើ iPad Pro ជំនាន់ថ្មីទាំង 2 ម៉ូឌែល​មាន​ជម្រើស​ទាំង 3 ពណ៌នេះ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Apple បានត្រៀមខ្លួនរួចជា​ស្រេច​ហើយ សម្រាប់​ព្រឹត្តិការណ៍​ដ៏ធំ និង​បង្ហើយ​ចុង​ក្រោយ ប្រចាំឆ្នាំ 2018 ដើម្បីដាក់ប​ង្ហាញ​នូវ​សមិទ្ធផល ជំនាន់ថ្មីរបស់ខ្លួន ទៅកាន់មនុស្សនៅក្នុងពិភពលោក អោយបានឃើញ និងបានទិញយកទៅប្រើប្រាស់។ ក្នុងនោះ គេ​បាន​រំពឹងថា Apple អាចនឹងប្រកាសចេញ ផលិតផលមួយចំនួន ដូចជា iPad Pro ជំនាន់ថ្មី, iPad Mini 5, AirPods ជំនាន់ថ្មី និង Mac ជំនាន់ថ្មី ជាដើម។

ជាក់ស្តែង មានបណ្តាប្រភពជាច្រើន បានរំពឹងថា Apple អាចនឹងបញ្ចេញ iPad Pro ដែលជាតួឯក ក្នុងព្រឹត្តិការណ៍នោះ ចំនួន 2 ស៊េរី ដោយម៉ូឌែលទី1 គឺ iPad Pro ទំហំអេក្រង់ 12.9 អ៊ីញ ស៊េរីឆ្នាំ 2018 ជាកំណែអាប់ដេតពី iPad Pro 12.9 ឆ្នាំមុន ចំណែក​ម៉ូឌែល​ទី 2 ជា iPad Pro ជាមួយទំហំអេក្រង់ថ្មី គឺ iPad Pro ទំហំ 11 អ៊ីញ។ ថេប្លេតទាំង 2 នេះ ត្រូវបានគេសន្មត់ថា វាអាចបំពាក់​អេក្រង់​លាតធំ មានគែមខ្លី និងមានរចនាបថ ស្អាតជាងមុន ហើយវាក៏អាចប្រើ Face ID បាន ផងដែរ (យោងតាមប្រភព MySmartPrice, The Verge និង GSM Arena)។

 

ស្របពេលតួអង្គ មិនទាន់បង្ហាញមុខ ស្រាប់តែឥលូវនេះ យើងក៏ទទួលបាន ដំណឹងថ្មីមួយទៀត ដោយបង្ហាញពីជម្រើសពណ៌ ដែល​គេ​បានរំពឹងថា អាចនឹងធ្វើការបំពាក់លើ iPad Pro ជំនាន់ថ្មី ដើម្បីសម្រាប់អោយអតិថិជន ពិចារណាជាមុន ថាតើពណ៌មួយណា ដែល​ពួក​គេពេញចិត្ត។ យោងទៅតាមរូបភាព ដែលបានបង្ហោះមកនេះ គឺបានបង្ហាញអោយឃើញថា iPad Pro ទាំង 11 អ៊ីញ និង 12.9 អ៊ីញ អាចនឹងមានជម្រើស 3 ពណ៌ នៅពេលប្រកាសចេញ។ សម្រាប់ពណ៌ថ្មីៗទាំងនេះ មិនទាន់ត្រូវបានគេ បញ្ជាក់ពីឈ្មោះពណ៌​នីមួយៗ នៅឡើយទេ គ្រាន់តែយើងអាចមើលទៅរូបភាព គឺឃើញថាពណ៌ទាំងនោះ រួមមានពណ៌ Gold (ជាពណ៌លើ iPhone XS & Max), ពណ៌ Space Gray និងពណ៌ Pink។

សរុបមក នេះគ្រាន់តែពណ៌ដែលគេបានរពឹងទុក ថាវាអាចនឹងត្រូវបានក្រាលលើ iPad Pro ជំនាន់ថ្មីដែលនឹងមានវត្តមាន នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខននេះ តែប៉ុណ្ណោះ ហើយយើងក៏មិនទាន់ហ៊ានសនិដ្នាន បានទេថា តើវាអាចនឹងក្លាយជាការពិត ឬអត់នោះ ឯ​រចនាបថ​រូ​បរាងខាងមុខ ក៏ដូចគ្នា។ យ៉ាងណា ដើម្បីអោយកាន់តែច្បាស់ គឺមានតែរង់ចាំមើលទាំងអស់គ្នាពី Apple តែម្តងទៅ! ចុះ​សម្រាប់​ពណ៌ទាំង 3 ខាងលើនេះ តើប្រិយមិត្តអ្នកអាន ពេញចិត្តពណ៌មួយណាជាងគេ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: iPhone Hack Tag: ថេប្លេត