CAMBO REPORT

Popup Advertising5 seconds

WD ជោគជ័យក្នុងការផលិត​បាន​​ជា​ផ្លូវ​​ការ នូវ​​អង្គផ្ទុក​ទិន្នន័យ​មាន​ទំហំ​ដល់​ទៅ 15TB

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្នុងឆ្នាំនេះ Hard Disk ដែលមានទំហំធំ ត្រូវបានប្រកាស​ចេញ​ជា​បន្តប​ន្ទាប់ ដោយ​ក្នុង​នោះ​ក្រុមហ៊ុន Seagate ល្បីល្បាញ​ខាង​ផលិត Hard Disk បាន​ប្រកាស​ចេញនូ​វ​អង្គផ្ទុក​ទិន្នន័យ​របស់​ខ្លួនជាច្រើន ស្ថិត​ក្នុង​ខ្សែស្រឡាយ BARRACUDA, IRONWOLF និង SKYHAWK ដែលមានទំហំផ្ទុកដល់ទៅ 14TB ឬស្មើនឹង 14000GB សម្រាប់អ្នកថតរូប និងវីដេអូអាជីព ក៏ដូចជា Gamer ឬអ្នកមាន​ឯកសារសំខាន់ៗច្រើន។ បើទោះបីជា Seagate បានទទួលជោគជ័យក៏ពិតមែន តែនៅពេល​នេះ​ក្រុមហ៊ុន Western Digital ឬយើង​ហៅ​កាត់ថា WD បានប្រកាសចេញនូវ Hard Disk Drive ស៊េរីថ្មីរបស់ខ្លួនហើយ ដែលវា​មាន​​ទំហំលោតដល់ 15TB ស្មើនឹង 15000GB ឯណោះ។

Hard Disk ទំហំយក្សរបស់ WD មួយនេះមានឈ្មោះហៅថា Ultrastar DC HC620 ជាអង្គផ្ទុកទិន្នន័យទំហំ 3.5 អ៊ីញ ដែល​ប្រើ​ប្រាស់​ឌីសមានទំហំធំជាងគេ ដែលបានផលិតឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវ​សុវត្ថិភា​ពក្នុងការ​ប្រើ​ប្រាស់​បានយូរ ពិសេស​ការពារឯកសាររបស់អ្នកប្រើប្រាស់ឲ្យបានល្អ ជៀសវាងបញ្ហា។ Hard Disk Drive មួយនេះ​ប្រើ​ប្រាស់​បច្ចេក​វិទ្យាម្យ៉ាង​ឈ្មោះ​ថា HelioSeal តិចណូឡូជី ដើរតួយ៉ាងសំខាន់ក្នុងការពង្រីកទំហំផ្ទុកឲ្យបានកាន់តែធំបែបនេះ អម​មក​ជាមួយ​នឹងការប្រើប្រាស់បន្ទះ Shingle Magnetic Recording (SMR) ដើម្បីរក្សាទិន្នន័យទុក ក៏ដូចជាមានល្បឿនលឿន និងផ្ទៃខាងក្នុងពោរពេញដោយសារធាតុ Helium មិនមែនប្រើខ្យល់នោះទេ។

អង្គផ្ទុកទិន្នន័យនេះបើទោះបីជាវាទើបតែប្រកាសចេញក៏ពិតមែន តែវានៅមិន​ទាន់​បង្ហាញ​ឲ្យ​ដឹង​អំពី​លក្ខណៈសម្បត្តិពេញ​លេញ​ឲ្យ​យើង​បានដឹងនៅឡើយទេ ម្យ៉ាងវិញទៀតវាក៏មិនមែនមានគោលដៅសម្រាប់អ្នកប្រើប្រាស់ធម្មតា ឬ Gamer អ្វីដែរ! ផ្ទុយមកវិញ WD នឹងធ្វើការផ្គត់ផ្គង់អង្គផ្ទុកទិន្នន័យយក្សមួយនេះទៅកាន់ក្រុមហ៊ុនយក្ស ដែលមានតម្រូវ​ការអង្គផ្ទុក​ទិន្នន័យ​ច្រើន ដើម្បីរក្សាឯកសារ ដោយ​វា​នឹងជួយកាត់បន្ថយទៅលើការចំនាយថ្លៃអគ្គិសនីបានមួយភាគធំ ថែមទាំងធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់ផងដែរ។ សម្រាប់តម្លៃ​នៅពេលនេះ WD នៅមិនទាន់ប្រាប់ឲ្យដឹងដូចគ្នា តែអ្នកអាចស្រម៉ៃបានថាតើ Hard Disk មានទំហំផ្ទុកធំបែបនេះ នឹងមានតម្លៃប៉ុន្មាន​ទៅ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: WD Tag: កុំព្យូទ័រ