CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​កម្មវិធី​សម្គាល់​វត្ថុផ្សេងៗ និងបង្ហាញជា​ពាក្យ​អង់គ្លេស​ទៀតផង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កម្មវិធីខ្លះ ប្រើបានតែលើប្រព័ន្ធប្រតិបត្តិការ iOS11 ឡើង ទៅ​ប៉ុណ្ណោះ រីឯ​ជំនាន់ iOS10 ចុះក្រោម​មិន​អាច​ទាញ​យក​បាន​ទេ​ដូច​កម្មវិធី​មួយនេះ​ជាដើម។ កម្មវិធីនេះមានឈ្មោះថា Iryss ដែលមានចំនុចពិសេស និងខុសប្លែកពីកម្មវិធីដទៃ ដោយសារតែ​វាមា​ន​សមត្ថភាព​អាច​សម្គាល់​វត្ថុផ្សេងៗ​បាន​ច្រើន មិនថាឡើយ សត្វ, ពពួកសត្វបង្កាត់ពូជក៏មើលដឹង, បំណែកឡាន, វត្ថុជាច្រើន ដែលយើង​អាច​​មិន​ស្គាល់ ឬមិនដឹងថាហៅយ៉ាងម៉េច ក៏កម្មវិធីនេះអាចស្គាល់ដែរ ដោយវាបង្ហាញជាអក្សរអង់គ្លេស​បង្ហាញ​មក​ប្រាប់តែម្តង។

មូលហេតុដែលកម្មវិធីនេះពិតជាល្អសម្រាប់ជនពិការភ្នែកដែរ ដោយសារតែនៅពេលដែលវាបង្ហាញ​ជាអក្សរអង់​គ្លេស​ឡើង​មក បង្ហាញថានោះជាវត្ថុអ្វីហើយ កម្មវិធីនេះ វាក៏អាចនិយាយឲ្យយើងឮបានដែរ ដូចនេះពួកគាត់ អាចដឹងថាវត្ថុនោះជាអ្វីហើយ។ កម្មវិធីនេះក៏​ល្អស​ម្រាប់​ក្មេងៗ កុមារ ដែលកំពុងរៀនអក្សរ ដោយអាចឲ្យពួកគេរៀនពាក្យពីវត្ថុជុំវិញខ្លួនរបស់ពួកគេបានឆាប់ចេះលឿន។

 

**** ទៅកាន់ App Store ដើម្បីទាញយក

 

មិនចាំបាច់តែអ្នកពិការភ្នែកទេ ដែលត្រូវប្រើប្រាស់កម្មវិធីនេះ សម្រាប់មិត្តអ្នកអានដែលចង់ចេះពី​ពាក្យថ្មីៗ​ជា​ភាសាអង់គ្លេស​របស់​វត្ថុណាមួយ អ្នកអាចប្រើប្រាស់កម្មវិធីនេះបាន ដើម្បីជាជំនួយ តែត្រូវប្រាកដថា iPhone, iPad របស់អ្នកដំនើរការ iOS11 ទើបទាញយកបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: App Store Tag: កម្មវិធី-ហ្គេម