CAMBO REPORT

Popup Advertising5 seconds

ចិនជំរុញ​ឲ្យ​ប្រធានា​ធិបតី Trump ប្រើ​ស្មាត​ហ្វូន​របស់ Huawei វិញ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT


កាលពី​ថ្មីៗ​នេះ សារព័ត៌មានល្បីឈ្មោះរបស់អាមេរិក The New York Times បានបង្ហោះ​ពី​ព័ត៌មាន​មួយ​ស្តី​ពី​ជនជាតិ​ចិន​​អាច​លប​ស្តាប់​ការ​សន្ទនា​តាម​ស្មាតហ្វូន​របស់​ប្រធានាធិបតី Donald Trump បានដោយងាយ ដោយគេដឹងថា លោកប្រើប្រាស់​ស្មាតហ្វូន iPhone របស់ក្រុមហ៊ុន Apple ដែលជាម៉ាកសញ្ញារបស់សហរដ្ឋអាមេរិក ទើបមកដល់ពេលនេះ ចិនតប​ទៅវិ​ញ​ជាមួយ​គំនិត​ដ៏​ល្អមួយ។

លោក Hua Chunying ជាអ្នកនាំពាក្យផ្លូវការ និង​ជាអនុប្រធាននាយកដ្ឋានព័ត៌មានរបស់ក្រសួងការបរទេសចិន​បាននិយាយ​ថា ប្រសិនបើពួកគេបារម្មណ៍ថា iPhone អាចធ្វើឲ្យគេលួចតាមដាន ឬលួចស្តាប់ការសន្ទនាបាននោះ ពួកគេអាចប្រើប្រាស់​ស្មាតហ្វូន Huawei វិញបាន ហើយលោកក៏បាននិយាយថា ព័ត៌មានដែល NYT ចេញផ្សាយនោះ ជាព័ត៌មានមិនពិតនោះទេ។ កាលពីដើមឆ្នាំនេះ រាជរដ្ឋាភិបាលរបស់អាមេរិក បានប្រកាសមិនឲ្យក្រុមប៉ូលីស CIA, FBI និង NSA រួមទាំងប្រជាជនទាំង​អស់ មិនឲ្យប្រើប្រាស់ផលិតផលរបស់ Huawei ទេ តែមកដល់ពេលនេះ ស្រាប់តែមានព័ត៌មានថាចិន លួចស្តាប់ការសន្ទនា​របស់ប្រធានាធិបតី Trump ទៀត ដែលដឹងថាលោកប្រើប្រាស់ iPhone ដូច្នេះក៏មានន័យថា iPhone មិនមានប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ ទើបងាយឲ្យចិនលួចស្តាប់។

នេះជាសាច់រឿងមួយ ដែលយើងអាចពិចារណាបាន ថាខាងណាជាអ្នកខូច និងខាងណាដែលកំពុងអភិវឌ្ឍន៍​ខ្លាំង​ជាង​ក្នុង​វិស័យ​បច្ចេកវិទ្យា ទាំងដែលយើងបានដឹងថា បច្ចេកវិទ្យាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន កាន់តែមានការ​អភិវឌ្ឍន៍​លឿន​មែន​ទែន រួមទាំងគុណភាព និងតម្លៃ មិនមែនលំៗដូចទូរសព្ទកាលពីមុននោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle