CAMBO REPORT

Popup Advertising5 seconds

GS65 របស់ MSI ល្បឿន​លឿន ស្ដើង និង​មាន​ភាព​ទាក់​ទាញ ដែល​អ្នក​អាច​រក​ទិញ​បាន​នៅ​ពេល​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កុំព្យូទ័រយួរដៃនៅពេលបច្ចុប្បន្ន ដែលសម្រាប់យកទៅលេងហ្គេម ឬធ្វើការងារធ្ងន់ៗ ជាមួយនឹងក្រាហ្វិច ភាគច្រើន មានកម្រាស់ក្រាស់ ដែលអ្នកប្រើប្រាស់មួយចំនួន មិនសូវជាពេញចិត្តនោះទេ ដោយសារតែវាមើលទៅធំពេក ពិបាកទុកដាក់ និងធ្ងន់ជាដើម។ អញ្ចឹងបើអ្នកកំពុងតែ ស្វែងរកកុំព្យូទ័រល្បឿនលឿន បំពាក់មកជាមួយ ផ្នែករឹងល្អៗ ជំនាន់ថ្មី ពិសេសមានរូបរាងស្ដើង តូចងាយស្រួល យកតាមខ្លួននោះ MSI មានត្រកូល GS ដើម្បីឲ្យអ្នក សម្រេចចិត្តម្ដងទៀតបាន។

 

ជួបជាមួយនឹង MSI GS65 Stealth 8RF ជាខ្សែស្រឡាយ Gaming Notebook កម្រាស់ស្ដើង របស់ក្រុមហ៊ុននាគ របស់តៃវ៉ាន់ ដែលវាទទួលបានការគាំទ្រច្រើន ពីសំណាក់អ្នកប្រើប្រាស់ ពិសេសអ្នកស្រលាញ់កុំព្យូទ័រ ស្ដើងៗតែម្ដង។ វាមិនត្រឹមតែសើ្ដង ស្អាតប៉ុណ្ណោះទេ ក្នុងនោះ តួខ្លួនត្រូវបានស្រោប និងការពារឡើងដោយលោហៈ ផ្ដល់នូវភាពប្រណិត ទៅដល់ការប្រើប្រាស់ មានទម្ងន់ 1.88 គីឡូក្រាម និងរំលេចទៅដោយពណ៌មាស ដែលមើលទៅលេចធ្លោ លាយឡំជាមួយ ពណ៌ស្មៅស្រអាប់។ ក្ដារចុច ដែលមានភ្លើង RGB កប់ស៊េរី បង្កើតឡើងដោយ SteelSeries ផ្ដល់នូវពណ៌ដិត ជាមួយគ្រាប់ភ្លើង RGB មួយគ្រាប់ក្រោមក្ដារចុចនីមួយៗ ដែលម្ចាស់របស់វា អាចធ្វើការកំណត់ភ្លើងបានច្រើន ប្រភេទទៅតាមហ្គេម ទៅតាមភ្លេង ជាដើម ។ល។ ក្រៅពីប្រព័ន្ធភ្លើង RGB មានភាពទាក់ទាញមក ម៉ាស៊ីននេះ ក៏មានប្រព័ន្ធបន្ថយកម្ដៅល្អ ដែល MSI ហៅថា Boost Trinity ដោយម៉ាស៊ីននេះ មានកង្ហារបន្ថយកម្ដៅ ដលល់ទៅ 3 មានដែកត្រជាក់ចំនួន ៤ សរសៃធំៗ ផ្ដល់នូវទំនុកចិត្តទៅដល់ការ ប្រើប្រាស់ច្រើនម៉ោង ដោយគ្មានបញ្ហា។

 

សម្រាប់កម្លាំងម៉ាស៊ីន ដែលជាចំនុចស្នួល ម៉ាស៊ីននេះបំពាក់មកជាមួយផ្នែករឹង ជំនាន់ចុងក្រោយទាំងអស់ ដែលមាន លក្ខណៈសម្បត្តិ Specs ដូចខាងក្រោម៖

 

• CPU Intel Core i7-8750H

• RAM DDR4 Bus 2400MHz @16GB ឡើងទៅ

• SSD nVME PCIe ទំហំ 256GB ជំនាន់ទី 3

• Hard Disk Drive ទំហំ 1000GB

• ក្រាហ្វិច Intel UHD 630

• ក្រាហ្វិចកាត nVIDIA GeForce GTX 1060 (6GB) /1070 8GB (Max-Q)

• ដំណើរការដោយ Windows 10 64-bit

 

សម្រាប់រន្ធ I/O តភ្ជាប់វិញរួមបញ្ចូលដូចជា៖

 

• USB C ជា USB 3.1 ជំនាន់ទី 2 និងជា Thunderbolt 3  x 1

• USB A ជា USB 3.1 ជំនាន់ទី 1 x 3

• រន្ធ LAN RJ45

• HDMI 2.0 x 1

• Mini-DisplayPort x 1

• រន្ធ Mic x 1

• រន្ធកាស 3.5mm x 1

ជាមួយកម្លាំងម៉ាស៊ីនប៉ុននេះ អ្នកអាចរីករាយក្នុងការលេងហ្គេមគ្រប់ប្រភេទ នៅពេលបច្ចុប្បន្ន ក៏ដូចជាយក ទៅធ្វើការ Render ក្រាហ្វិចនានាតាមចិត្ត នៅលើផ្ទៃអេក្រង់ទំហំ 15.6 អ៊ីញ ដែលមានគែមស្ដើងបំផុត មើលទៅពេញភ្នែក និងជួយកាត់បន្ថយទំហំរូបរាង ឲ្យវាកាន់តែតូចជាងមុន ជាហេតុនាំឲ្យមាន ភាពងាយស្រួលក្នុងការទុកដាក់ និងយកតាមខ្លួន ដូចបានបញ្ជាក់ខាងដើម។ វាក៏មានសមត្ថភាពបង្ហាញ រូបភាពក្នុងកម្រិត Full HD មានល្បឿន Refresh Rate @144Hz និង Respond Time 7ms ធ្វើឲ្យការប្រើប្រាស់លើអេក្រង់នេះ រលូនទាល់តែមែនទែន បើអ្នកចូលចិត្តលេងហ្គេម Online ដែលចង់បាន Frame Rate ខ្ពស់ ម៉ាស៊ីននេះ អាចជួយអ្នកបាន។

 

 

សម្រាប់ពេលនេះ MSI GS65 Stealth 8RF បានកំពុងចរាចរណ៍លក់ក្នុងទីផ្សារស្រុកខ្មែរ យើងហើយ ដែលអ្នកអាចរកទិញ វាបាននៅពេលនេះ ក្នុងតម្លៃប្រហាក់ប្រហែល ចាប់ពី USD 2,199$ ឡើងទៅ ទៅតាម Specs ជាក់ស្ដែង ជាមួយនឹងការធានា ត្រឹមត្រូវពេញរយៈពេល 1 ឆ្នាំ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: MSI Tag: កុំព្យូទ័រ