CAMBO REPORT

Popup Advertising5 seconds

HP អាប់ដេត​កម្លាំង​ម៉ាស៊ីន Spectre x360 និង​ថ្មប្រើ​បាន​លើស 20 ម៉ោង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កុំព្យូទ័រយួរដៃ HP Spectre x360 នេះជា​ឈ្មោះ​ចាស់ តែអាប់​ដេត​ស៊េរីថ្មី និង​មាន​ចំនួន 2 ម៉ូឌែល រួម​មានអេក្រង់ 13 អ៊ីញ និងអេក្រង់ 15 អ៊ីញ។ រូបរាងរបស់កុំព្យូទ័រទាំងនេះ មានការឌីហ្សាញឡើងបែប Gem cut ស្រដៀងការរចនាត្បូង និង​មាន​បន្ថែម​រន្ធដោត USB-C ហើយចំពោះអេក្រង់ 13 អ៊ីញ ប្រើឈីប Intel ជំនាន់ទី 8 ប្រភេទ Quad core រីឯអេក្រង់ 15 អ៊ីញវិញ ប្រើឈីបជំនាន់ទី 8 ដែរ និងមាន 6 core ឯណោះ។

HP បានធ្វើឲ្យម៉ូឌែល Spectre x360 អេក្រង់ 13 អ៊ីញ ក្លាយជាកុំព្យូទ័រយួរដៃដែលមានថ្មប្រើប្រាស់បានយូរ​ជាង​គេ​ដល់​ទៅ 22.5 ម៉ោងឯណោះ ដោយនេះជាការបកស្រាយពីក្រុមហ៊ុនផ្ទាល់។ កុំព្យូទ័រនេះ មានទំហំរ៉េមដល់ 16GB និងអង្គផ្ទុកទិន្នន័យដល់ទំហំ 512GB ប្រភេទ SSD ជាពិសេសនៅក្នុងម៉ាស៊ីន​មាន​ភ្ជាប់​មកជាមួយ eSIM ដែលអាចប្រើប្រាស់អ៊ីនធើណេតជាប្រព័ន្ធ LTE បាន។ Laptop នេះ នៅតែមានការឌីហ្សាញដូច​ជំនាន់​មុន ជាមួយកម្រិតអេក្រង់បង្ហាញរូបភាពដល់ 4K តែបើអ្នកប្រើដល់ 22.5 ម៉ោងនោះ ទាល់តែកំណត់មកប្រើត្រឹម Full HD ទើបបាន។

 

ចំពោះម៉ូឌែលអេក្រង់ 15 អ៊ីញវិញ បង្កើតឡើងជាពិសេសសម្រាប់ជាងថតរូប, អ្នក Developer, អ្នកគូសប្លង់ និងអ្នក​ប្រើប្រាស់​ផ្សេងៗ ដែលត្រូវការ CPU និង GPU ស៊េរីខ្ពស់ៗ។ អ្នកប្រើប្រាស់មានជម្រើសច្រើនក្នុងការប្រើប្រាស់ ដូចជារើស​យក​ម៉ាស៊ីនប្រើឈីប Intel ជំនាន់ទី 8 ជាប្រភេទ Quad-core និង GPU ប្រភេទ Nvidia GeForce MX 150 ឬរើសយកម៉ាស៊ីន​ប្រើឈីប Intel ជំនាន់ទី 8 មាន 6-core និង GPU ប្រភេទ GTX 1050Ti (Max Q) ដោយ GTX 1050Ti នេះល្អខ្លាំង​សម្រាប់​អ្នក​លេងហ្គេម និងកាត់វីដេអូ។ Laptop នេះក៏ភ្ជាប់មកជាមួយកង្ហារជាប់ម៉ាស៊ីនចំនួន 2 ជួយឲ្យដំណើរការលឿនរលូនល្អ និងកាត់បន្ថយកម្តៅ រីឯរ៉េមក៏ធំដល់ទៅទំហំ 16GB និងមានអង្គផ្ទុកទិន្នន័យដល់ 512GB ជាប្រភេទ SSD ទៀតផង។

HP នឹងដាក់លក់កុំព្យូទ័រទាំង 2 ម៉ូឌែលនេះ នៅក្នុងខែវិច្ឆិកាខាងមុខ ដោយអេក្រង់ 13 អ៊ីញ មានតម្លៃចាប់ពី 1,149 ដុល្លារ​ឡើង​ទៅ និងអេក្រង់ 15 អ៊ីញ មានតម្លៃចាប់ពី 1,389 ដុល្លារឡើងទៅ ហើយចំពោះការដាក់លក់វិញ មាននៅលើវេបសាយ HP និង Best Buy សម្រាប់អ្នកនៅតំបន់ សហរដ្ឋអាមេរិក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កុំព្យូទ័រ