CAMBO REPORT

Popup Advertising5 seconds

GF63 ស៊េរី 2018 គែម​អេក្រង់​ស្ដើង និង​មាន​កម្លាំង​ខ្លាំង​សម្រាប់លេង​ហ្គេម ឬ​ឌីហ្សាញ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ប្រិយមិត្តដែលកំពុងស្វែង រកទិញកុំព្យូទ័រយួរដៃកម្រិតថវិកា ដែលមានសមត្ថភាព ខ្ពស់ក្នុងការលេងហ្គេម ឬធ្វើការធ្ងន់ជាមួយនឹង ក្រាហ្វិចដូចជាការងារឌីហ្សាញ ជាមួយនឹងម៉ាស៊ីនស៊េរីថ្មី មានកម្លាំងខ្លាំង រចនាបទទាក់ទាញ ពិសេសមានគែមអេក្រង់ស្ដើង មើលទៅពេញភ្នែកនោះ អាចពិចារណាជាមួយនឹងម៉ូឌែល GF63 បាន ជា Gaming Notebook ស៊េរី 2018 ការពារដោយលោហៈ និងជ័រស្វិត មានទម្ងន់សរុប 1.86 គីឡូក្រាម និងកម្រាស់ស្ដើង 21.7mm។

 


MSI GF63 មានរចនាបទទាក់ទាញ ទាំងផ្នែកខាងក្រៅ និងខាងក្នុង រំលេចជាមួយនឹង ក្ដារចុចពណ៌ខ្មៅ លាយពណ៌ក្រហម និងមានភ្លើង អំណោយផលទៅដល់ ការប្រើប្រាស់នៅពេលរាត្រី។ អេក្រង់ទំហំ 15.6 អ៊ីញ ដែលមានសមត្ថភាព បង្ហាញរូបភាពកម្រិត Full HD ឬ 1080p ជាមួយល្បឿន Refresh Rate @60Hz មានគែមអេក្រង់ស្ដើង ងាយស្រួលក្នុងការ មើលដោយភ្នែកផ្ទាល់ ជាមួយនឹងការផ្ដល់ ពណ៌បានដុតច្បាស់ល្អ ជាមួយបន្ទះបង្ហាញប្រភេទ IPS។

 

 

សម្រាប់លក្ខណៈសម្បត្តិទូទៅរបស់វាវិញ ក៏បានវិចខ្ជប់មកជាមួយនឹងផ្នែករឹងល្អៗ ជំនាន់ចុងក្រោយ ធ្វើឲ្យវាមានសមត្ថភាពក្នុងការរត់កម្មវិធី និងលេងហ្គេមជំនាន់ ចុងក្រោយបានរលូន ជាមួយ Specs ដូចខាងក្រោម៖


•    CPU Intel Core i7 ជំនាន់ទី 8 លេខ 8750H មាន CPU 8 Threads


•    RAM DDR4 16GB Bus 2666Mhz


•    M.2 Nvme PCIe ជំនាន់ទី 3 ទំហំ 128GB ឡើងទៅ 256GB


•    Hard Disk 2.5 អ៊ីញ ទំហំ 1000GB


•    ក្រាហ្វិច Intel UHD 630


•    ក្រាហ្វិចកាត nVIDIA GTX 1050 Ti មាន VRAM ទំហំ 4GB GDDR5 (Max-Q)


•    ដំណើរការដោយ Windows 10 64-bit


សម្រាប់រន្ធតំណភ្ជាប់រួមមានដូចជា៖


•    USB C ជា USB 3.1 x 1


•    USB A ជា USB 3.1 x 3


•    រន្ធ LAN RJ45


•    HDMI x 1


•    រន្ធសាកថ្ម

 

 

ជុំវិញកិច្ចដំណើរការ ម្ចាស់ម៉ាស៊ីនមួយនេះ អាចរីករាយជាមួយនឹង ការលេងហ្គេមបានរលូន មិនថាហ្គេមចេញថ្មី ឬហ្គេម ដែលទៀមទាក្រាហ្វិចធំៗ ក្ដីគឺអាចលេងបានទាំងអស់ក្នុងកម្រិត 1080p ស្ថិតក្នុងកម្រិតក្រាហ្វិច Settings Low ឬ Medium និងអាចលោតបានដល់ High សម្រាប់ហ្គេម Online មួយចំនួនដូចជា Overwatch, World of WarCraft, CSGO, Dota 2, LoL និងជាច្រើនផ្សេងៗទៀត។ សម្រាប់ការប្រើប្រាស់ទូទៅ អ្នកអាចប្រើកុំព្យូទ័រ យួរដៃមួយនេះបានដល់ទៅ 7 ម៉ោង សម្រាប់ថ្មមួយពេញ មិនមែនយកទៅលេងហ្គេម ថែមទាំងអាចរត់បាន ត្រជាក់ជាមួយនឹងកង្ហារ បន្ថយកម្ដៅធំៗពីរ ថែមទាំងរត់ស្ងាត់ នៅពេលមិនអូសហ្គេម ឬកម្មវិធីធំៗ។



សម្រាប់ព័ត៌មានបន្ថែម ជុំវិញបទពិសោធន៍ប្រើប្រាស់ ជាក់ស្ដែងអាចទស្សនាវីដេអូបង្ហាញ លក្ខណៈសម្បត្តិដោយ ក្រុមការងារខេមបូរីផតដូចខាងលើ។ ចុងក្រោយគេគឺតម្លៃ ដោយប្រិយមិត្តអ្នកអាចអាចស្វែង រកទិញម៉ូឌែលនេះបាននៅ ហាងកុំព្យូទ័រធំៗនៅក្នុងប្រទេសយើង ជាមួយតម្លៃប្រហាក់ប្រហែល USD 1,099។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: MSI Cambodia Tag: កុំព្យូទ័រ