CAMBO REPORT

Popup Advertising5 seconds

Snapdragon 675 ខួរក្បាល​ថ្មី​កាន់​តែ​ទំនើប វៃឆ្លាត លឿន ត្រៀមចូលទីផ្សារឆ្នាំ 2019

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុតក្រុមហ៊ុនផលិត​បន្ទះឈីប​ដ៏​ធំ និង​ល្បីល្បាញ Qualcomm បានប្រកាស​ចេញ​ជាផ្លូវ​ការ​នូវ​ឈីប​ជំនាន់​ថ្មី ជាខួរ​ក្បាល​វៃឆ្លាត ក្នុងខ្សែស្រឡាយ 600 Series របស់ខ្លួនហើយ ដែលបានបន្ថែមកជាមួយនឹងមុខងារវៃឆ្លាតច្រើន ពាក់ព័ន្ធ​ទៅ​នឹង​ល្បឿន មុខងារកាមេរ៉ា ប្រព័ន្ធសម្លេង ការសាកថ្ម ពិសេសសេវាអ៊ីនធឺណេតជំនាន់ថ្មី ដែលពិភពលោក​កំពុង​ទន្ទឹម​រង់ចាំ​នៅ​ពេល​បច្ចុប្បន្ន។

Snapdragon 675 គឺជាបន្ទះឈីប SoC (System on Chip) មានទំហំ 11nm ប្រកាសចេញចុងឆ្នាំ 2018 ត្រៀមលក់ និង​យកទៅបំពាក់នៅលើស្មាតហ្វូនធុនកណ្ដាលជាច្រើន ដែលត្រៀមនឹងចេញនៅឆ្នាំ 2019 ខាងមុខនេះ។ វាជា CPU មាន Core ចំនួន 8 គ្រាប់រត់ក្នុងល្បឿន 2.0GHz អមមកជាមួយនឹង GPU Adreno 612 ថ្មី ដែល Qualcomm អះអាងថា​វា​លឿន​​ជាង​ឈីបជំនាន់មុន 20% ទៅលើល្បឿនប្រើប្រាស់ និងផ្ដល់បទពិសោធន៍លេង​ហ្គេម​តាម​ស្មាតហ្វូន​កាន់​តែ​រលូន​ល្អ​ជាង​​មុន ធ្វើឲ្យល្បឿន fps រត់បានលឿនជាងមុន និងរលូនល្អ ខណៈពេលដែលវាអាចយកទៅបំពាក់នៅលើបន្ទះមេម៉ូរី RAM ដល់ទំហំ 8GB បាន។

ជាងនេះទៅទៀត Qualcomm ក៏បានបន្ថែមមកជាមួយនឹងឈីប 250L ISP មកពីពាក្យពេញថា Image Signal Processor បើកសិទ្ធិឲ្យក្រុមហ៊ុនផលិតស្មាតហ្វូន អាចយកវាទៅប្រើប្រាស់ជាមួយនឹងកែវលែនកម្រិតលំដាប់ អាចថតរូប និងវីដេអូ​បាន​ច្បាស់​កម្រិតល្អ លោតបានដល់ទៅ 3 សម្រាប់កាមេរ៉ាខាងក្រោយ អាចប្រើជាមួយនឹងកែវលែន Telephoto (5x), កែវលែន Wide Angle និង Super-Wide ដូចឃើញមានស្រាប់នៅលើ Mate 20 Series ដែលទើបនឹងប្រកាសចេញ​កាលពី​សប្ដាហ៍​ទៅ​មិញ ខណៈវីដេអូអាចថតបានកម្រិត 4K ថែមទាំងអាចថតវីដេអូសកម្មភាពយឺតៗក្នុងល្បឿន 480fps កម្រិត HD ទៀត​ផង។

ដូចបានបញ្ជាក់ខាងដើម ឈីបថ្មីនេះក៏បង្កើនសមត្ថភាពជុំវិញប្រព័ន្ធសេវាអ៊ីនធឺណេតផងដែរ ដោយវាអាចប្រើប្រាស់​ជាមួយ​សេវា 5G និងបង្កើនសមត្ថភាព  X12 Modem បង្កប់ក្នុងឈីប ធ្វើឲ្យល្បឿន Downlink ឡើងដល់ 600Mbps និងអាច​ប្រើ​ជាមួយ Bluetooth 5.0 ទៀតផង។ Qualcomm ក៏បានបង្កើនសមត្ថភាពមុខងារប្រាជ្ញាសិប្បនិមិត្តផងដែរ ដែលវាមានភាព​វៃឆ្លាត​ទៅលើមុខងារថតរូប ជាមួយកម្មវិធីកាមេរ៉ា និងមុខងារស្វែងរកទំនិញ និងមួយចំនួនផ្សេងទៀតទៅតាម​ការ​បង្កើត​របស់​ក្រុមហ៊ុន​ផលិតជាក់ស្ដែង។ ឈីបនេះ នឹងត្រៀមយកទៅបំពាក់ និងចេញលក់នៅលើស្មាតហ្វូនធុនកណ្ដាល ដែលត្រៀម​ចេញ​ឆ្នាំ​ក្រោយនេះ ដូច្នេះ 2019 គឺជាឆ្នាំ ដែល 5G ចាប់ផ្ដើមវាយលុកទីផ្សារហើយ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ