CAMBO REPORT

Popup Advertising5 seconds

ស្ងាត់ៗ nVIDIA ចេញ GTX 1060 ស៊េរី​ក្រោយ ដែល​មាន​មេម៉ូរី​ល្បឿន​លឿន GDDR5X

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះគឺជារឿងថ្មី ហើយយើងអាចសន្និដ្ឋានបានថា ក្រុមហ៊ុនផលិតក្រាហ្វិចកាត និងបន្ទះឈីបយក្ស របស់កោះតៃវ៉ាន់មួយនេះ អាចនឹងនៅសល់ បន្ទះឈីបមេម៉ូរី GDDR5X ច្រើន បានជាដូច្នេះហើយ ក៏លេងយុទ្ធសាស្ត្រទីផ្សារថ្មី ក្នុងការនាំយកនូវ GTX 1060 ស៊េរីចុងក្រោយគេ មកកាន់ទីផ្សារ ជាមួយនឹងល្បឿន កាន់តែប្រសើរជាងមុន ដោយមិនចង់បន្ត យកទៅបំពាក់ជាមួយនឹង ក្រាហ្វិចកាតកម្រិតកំពូល របស់ខ្លួនដូចជា GTX 1080 និង GTX 1080 Ti ជាដើម។

ជាមួយនឹង nVIDIA GeForce GTX 1060 ជំនាន់ចាស់ ដែលយើងឃើញមាន ចរាចរណ៍ចេញលក់នៅតាម បណ្ដាទីផ្សារជាច្រើន រួមទាំងទីផ្សារស្រុកខ្មែរផងដែរនោះ មានទំហំ VRAM ត្រឹម 3GB, 6GB និង 5GB (ទីផ្សារចិន) ត្រូវបានបំពាក់មកជាមួយនឹង បន្ទះមេម៉ូរី ជាពពួក GDDR5 ប៉ុណ្ណោះ ហើយការឡើងសមត្ថភាព មេម៉ូរីទៅកាន់ GDDR5X នេះ គឺជារឿងថ្មីមួយ ព្រោះមេម៉ូរី GDDR5 មានជើងតំណរភ្ជាប់ ទៅបន្ទះ PCB ត្រឹម 170-ball ប៉ុណ្ណោះ ខណៈពេលដែល GDDR5X មានជើងតំណរភ្ជាប់ដល់ទៅ 190-ball ដែលបញ្ជាក់បានថា nVIDIA ក៏បានធ្វើការ ឌីហ្សាញបន្ទះ Board ថ្មីទើបបាន។ ការកែប្រែបន្ទះ មេម៉ូរីថ្មីនេះ នឹងធ្វើឲ្យក្រាហ្វិចកាត មានសមត្ថភាព ក្នុងការ Render ក្រាហ្វិចបានប្រសើរ ជាងមុន និយាយជារួម វាមានល្បឿនលឿន តែបើសួរថាលឿន យ៉ាងណានោះ យើងក៏មិនអាចនិយាយ បានដូចគ្នា គឺមានតែរង់ចាំមើល ការធ្វើតេស្ដល្បឿន Benchmark ប៉ុណ្ណោះ ទើបបានដឹងច្បាស់។

យ៉ាងណាក៏ដោយសម្រាប់លក្ខណៈសម្បត្តិពេញលេញ ផ្លូវការរបស់ GTX 1060 GDDR5X នៅមិនទាន់មានប្រភពណា បង្ហាញឲ្យដឹងច្បាស់ នៅឡើយទេ តែសម្រាប់ការបន្ថែម មេម៉ូរីនេះ វានឹងមានល្បឿន Memory Clock Speed ដល់ 10Gbps ឬ 11Gbps មានន័យថាវានឹងរត់លឿន ជាងក្រាហ្វិច GTX 1060 ជាពពួក Founder Edition ចន្លោះពី 25% ទៅ 38% ដែលវាគឺជាការឆ្លើយតប ទៅកាន់ក្រាហ្វិចកាត កម្រិតចាប់ផ្ដើម និងកម្រិតកណ្ដាល របស់ AMD ខណៈត្រកូល RTX បានស៊ីដាច់ Vega 56 និង Vega 64 របស់ AMD បាត់ទៅហើយ។ សម្រាប់តម្លៃ និងថ្ងៃចេញលក់ នៅមិនទាន់ដឹងច្បាស់ ដូចគ្នា ដូច្នេះយើងនឹងរង់ចាំ មើលព័ត៌មានបន្ថែម ដែលត្រៀមនឹងចេញ ឆាប់ៗខាងមុខ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កុំព្យូទ័រ