CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ចំណុច​ពិសេស ដែល​ជួយ​អោយ​ទូរ​ទឹកកក សាមសុង មាន​ការ​ចាប់​អារម្មណ៍​ច្រើន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យោងទៅតាម ប្រភពពត៌មានពីក្រុមហ៊ុន បានឲ្យដឹងថា ទូរទឹកកក Samsung ម៉ូដែល RH58K6687SL/ST គឺជាម៉ូដែលមួយ ដែលមានការគាំទ្រច្រើន ពីសំណាក់អតិថិជនក្នុងឆ្នាំ 2018 នេះ ដោយផ្នែកលើ 6 ចំនុចពិសេសៗ ដូចខាងក្រោម៖

 

1. Water Dispenser អ្នកអាចយកទឹកញាំបានយ៉ាងងាយ ដោយមិនចាំបាច់បើកទ្វារទូរទឹកកក នាំឲ្យ ខាតភ្លើងធ្វើអី។ ទីតាំងកន្លែងចុចទឹក នៅផ្នែកខាងមុខ និងទាបល្មមត្រឹមចង្កេះ ងាយស្រួលចុចយកទឹក និងមិនចាំបាច់ ឱននាំឲ្យចុក ឬឈឺខ្នង ឈឺចង្កេះនោះទេ។

 

2. Auto Ice Maker គឺជាមុខងារផលិតទឹកដោយស្វ័យប្រវត្តិដែលភ្ជាប់មក ជាមួយពីរមុខងារគឺ Ice Cubed និង Crushed Ice មានទីតាំងនៅជាមួយ Water Dispenser ដែរ។ សម្រាប់ Ice Cubed វាផលិតទឹកកកដុំ និង Crushed Ice សម្រាប់ធ្វើឲ្យទឹកកក ដុំទៅជាម៉ត់។ ឃើញទេ! មានទូរទឹកកក សាមសុង ពិតជាចំនេញ និង អស្ចារ្យមែន មិនបាច់ចំណាយលុយ ទៅទិញទឹកកក ខាងក្រៅនាំឲ្យហត់ ហើយខាត ពេលធ្វើអី?

 

3. Metal Cooling គឺជាបន្ទះលោហៈរក្សាជាតិត្រជាក់ មាននៅជាប់ផ្នែក ខាងក្នុងទូរទឹកកក និងនៅជាប់ទ្វារ ដែលបំពេញជាតិត្រជាក់ ដែលបាត់បង់បាន យ៉ាងឆាប់រហ័ស នៅពេលដែលលោកអ្នក បើកទ្វារទូរទឹកកកម្តងៗ។ វាបានផ្តល់ទំនុកចិត្តខ្ពស់ ដល់អតិថិជន នៅពេលប្រើប្រាស់ ប្រៀបបាននឹងទូរទឹកកក ដ៏ជំនាញក្នុងការ រក្សាជាតិត្រជាក់ និងសន្សំសំចៃភ្លើង អគ្គិសនីកម្រិតខ្ពស់។

 

4. Food Show Case បច្ចេកវិទ្យាថ្មី ទំនើប ភាពសន្សំសំចៃខ្ពស់ គឺទ្វារពីរជាន់ របស់ទូរទឹកកក សាមសុង ដោយទ្វារទីមួយ សម្រាប់បើកយកម្ហូមអាហារ តាមធម្មតា មានទំហំធំ។ រីឯទ្វារទីពីរ គឺបំពាក់នៅផ្នែក ខាងក្រៅ និងមានទំហំ តូចជាងទ្វារទីមួយ ដើម្បីផ្តល់ភាព ងាយស្រួលក្នុងការដក ឬដាក់ម្ហូបអាហារ ឬរបស់របរ ដែលយើងត្រូវការ ប្រើញឹកញាប់។ ពេលដែលយើង បើកទ្វាទីពីរប្រើ ភាពត្រជាក់ មិនសូវជះមក ខាងក្រៅទេ ជាហេតុធ្វើអោយ វាមានសមត្ថភាព ក្នុងការសន្សំសំចៃ អគ្គិសនីខ្ពស់។

 

5. Anti-Bacterial Protector ទូរទឹកកកសាមសុងបានបំពាក់ប្រព័ន្ធការពារ មេរោគ ដែលមានប្រសិទ្ធភាព ខ្ពស់ដល់ទៅ ៩៩.៩%។ កង្ហារនៅផ្នែកខាងក្នុង វិលបញ្ចេញខ្យល់ រំងាប់បាក់តេរី កាត់បន្ថយក្លិន សាយភាយ និងធានាឲ្យបានថា មិនមានបាក់តេរី ឬក្លិនមិនល្អ នៅទំជាប់អាហារ ក្នុងទូរទឹកកក។ ដោយសារតែវាមានផ្ទុក នូវសារធាតុ Fiber និងតម្រងកំចាត់ក្លិន ដើម្បីលុបបំបាត់ក្លិន អាហារ និងសារធាតុ បាក់តេរីផ្សេងៗ ដែលនាំឲ្យប៉ះពាល់ ក្លិនអាហារ។ 

 

6. Door Alarm មុខងារមួយនេះមានសារៈសំខាន់ក្នុងការ សន្សំសំចៃអគ្គិសនី។ ប្រសិនបើយើងភ្លេច បិទទ្វារទូរទឹកកក វានឹងផ្តល់សញ្ញា ជាសម្លេងឲ្យយើងបានដឹង។

ដូចនេះ បើអ្នកទាំងអស់គ្នា មានចំណាប់អារម្មណ៍ អាចស្វែងរក និងជាវបាន នៅតាមបណ្តា ហាងលក់ គ្រឿងអេឡិចត្រូនិច ដែលជាតំណាងចែកចាយ បន្តពីក្រុមហ៊ុន Samsung។ សម្រាប់ព័ត៌មាន បន្ថែមទៀត សូមទំនាក់ទំនង ទៅកាន់ផេក Samsung Cambodia !


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: ទូរទឹកកក