CAMBO REPORT

Popup Advertising5 seconds

ហាង​លក់​​ទូរសព្ទ​​ដៃ​​ទំនើប​មួយ​ទៀត​ហើយ ត្រូវ​បាន​បើក​សម្ភោធ​នៅ​ក្រុងភ្នំពេញ ជា​មួយ​នឹង​ប្រូម៉ូសិន​ល្អៗ​ជា​ច្រើន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីព្រឹកថ្ងៃទី 22 ខែតុលា ឆ្នាំ 2018 នេះ ហាងលក់ទូរសព្ទដៃទំនើប មួយកន្លែង មានយីហោឈ្មោះ សុខ ម៉េង ត្រូវបានធ្វើការសម្ភោធ ជាផ្លូវការ ដោយមានអញ្ចើញចូលរួម ពីភ្ញៀវកិត្តិយសជាច្រើន ដើម្បីអបអរសាទរ ផងដែរ។ ចំពោះហាងនេះ គឺមានទីតាំងនៅ ផ្ទះលេខ 5D ផ្លូវ 230 សង្កាត់ផ្សារ ដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងឱកាសនេះដែរ លោក សុខ ហេង ដែលជាម្ចាស់ហាងលក់ ទូរសព្ទដៃទំនើប សុខ ម៉េង បានមានប្រសាសន៍ថា “សម្រាប់គោលការណ៍ ដ៏ចំបងបំផុត របស់ហាងយើងខ្ញុំ ផ្តោតសំខាន់ទៅលើ:

 

1. ទំនុកចិត្តរបស់អតិថិជន តាមរយៈការផ្តល់សេវាកម្មល្អ ផលិតផលមានគុណភាព និងការទទួលខុសត្រូវខ្ពស់

 

2. ទីតាំងល្អងាយស្រួលចតយានយន្ត ហាងមានសោភ័ណភាព និងផាសុកភាព

 

3. សេវាកម្មដូចជាទិញលក់ទូរសព្ទ ជួសជុលទូរស័ព្ទ វេរប្រាក់ ប្តូរប្រាក់ ទូទាត់ បង់រំលស់ កុម៉្មង់លេខពិសេសគ្រប់ប្រព័ន្ធ លក់កាតទូរសព្ទ ។ល។ 

 

បន្ថែមលើសពីនេះ សម្រាប់នៅហាង សុខ ម៉េង ក៏មានធ្វើការទិញចូល និងលក់ចេញ លើស្មាតហ្វូន និងឧបករណ៍ឆ្លាតវៃ គ្រប់ប្រភេទថែមទៀត ហើយក្នុងនោះ ក៏មានការបង់រំលោះ តាមរយៈ Aeon ផងដែរ។

ជាចុងក្រោយ ហាងលក់ទូរសព្ទដៃទំនើប សុខ ម៉េង នឹងបើកទ្វារបំរើរអតិថិជន យ៉ាងកក់ក្តៅ ជាមួយពេលវេលាធ្វើការ 7 ថ្ងៃ ក្នុងមួយសប្តាហ៍ តែម្តង។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការ ទំនាក់ទំនង ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ៖ 010 80 9999 / 012 969 721។ សូមបញ្ជាក់ដែរថា រាល់ការជាវគ្រឿង Accessories ពីហាង សុខ ម៉េង នឹងទទួលបាន ការបញ្ចុះតម្លៃចំនួន 50% រយៈពេលកន្លះឆ្នាំ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Sok Meng Phone Shop Tag: Lifestyle