CAMBO REPORT

Popup Advertising5 seconds

កុំព្យូទ័រ "គម្ពីរ" បង្កើតដោយ​ខ្មែរ​យើង​ដាក់​សម្ភោធជា​ផ្លូវ​ការ​នៅ​ព្រឹត្តិការណ៍​បាខែម ​សាលា​តិច​ណូ​ក្នុង​រសៀល​ថ្ងៃ 20តុលានេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សូមចូលរួមជាមួយក្រុមការងារ គម្ពីរ ក្នុងកម្មវិធីសម្ពោធជាផ្លូវការនៅថ្ងៃទី 20 ខែតុលា ឆ្នាំ 2018 វេលាម៉ោង 3:30 រសៀលក្នុងកម្មវិធី បាខេម អាស៊ីអាគ្នេយ៍ 2018 នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលា តិចណូ)។

 


គម្ពីរ គឺជាកុំព្យូទ័រយួរដៃ (Laptop) ដែលការរចនាមានរាងស្តើង ស្រាល និងមានល្បឿនលឿនដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការថ្មីបំផុតឈ្មោះថា Kroma OS បង្កើតឡើងដោយ ក្រុមការងាររបស់យើងផ្ទាល់នៅកម្ពុជា។ វាបានភ្ជាប់មកជាមួយអង្គចងចាំ RAM រហូតដល់ទៅ 8 GB, ថាសផ្ទុកឯកសារ ប្រភេទល្បឿនលឿន SSD ទំហំ 128 GB និងជម្រើស 256 GB និងប្រើប្រាស់ CPU Intel® N3450 1.10 GHz (4 Core) នឹងត្រូវបានប្រកាសលក់ក្នុងតម្លៃដ៏ទាបត្រឹមតែ 369 ដុល្លារ។

 


ព័ត៌មានសំខាន់ជាច្រើនទៀត ស្តីអំពីបេសកកម្មបច្ចុប្បន្ន និងអនាគតរបស់យើង នឹងបង្ហាញជូនទាំងស្រុង ក្នុងកម្មវិធីសម្ពោធ ជាផ្លូវការដ៏អស្ចារ្យ  ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ។ ដូច្នេះយើងខ្ញុំមានកិត្តិយស សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា សិស្សានុសិស្ស ប្រជាពលរដ្ឋ មន្ត្រីរាជការ និងបុគ្គលិកអង្គការ ឬក្រុមហ៊ុននៅគ្រប់ លំដាប់ថ្នាក់ក្នុង ព្រះរាជាណាចក្រកម្ពុជា ជាពិសេសអ្នក សារព័ត៌មានជាតិ និងអន្តរជាតិចូលរួម ក្នុងកម្មវិធីសម្ពោធ ជាផ្លូវការនេះកុំបីខកខាន។

 


សង្កេតឃើញថា ដោយសារនេះជាស្នាដៃថ្មីរបស់កូនខ្មែរ ការសម្ភោធថ្ងៃដំបូង ក្នុងថ្ងៃនេះ ថ្ងៃ 20 តុលា មានភ្ញៀវចូលរួមជាមួយ គម្ពីរ មុនម៉ោងបើកសម្ភោធជាផ្លូវការទៀត។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: KOOMPI Tag: កុំព្យូទ័រ