CAMBO REPORT

Popup Advertising5 seconds

Apple បញ្ចេញ​ខ្សែ​សាក Apple Watch ថ្មី ជា​ឌុយ​ប្រភេទ USB-C

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងទទួលស្គាល់ថា ឧបករណ៍ជាច្រើន ងាកមកប្រើប្រាស់រន្ធ USB-C និងខ្សែ USB-C សូម្បីតែក្រុមហ៊ុន Apple ក៏បានប្រើប្រាស់រន្ធប្រភេទនេះ នៅលើកុំព្យូទ័រ របស់ពួកគេដែរ ថែមទាំងផលិត ជាខ្សែសាក និងឌុយតផ្សេងៗ មកជាមួយបច្ចេកវិទ្យា USB-C នេះទៀតផង។ មានស្មាតហ្វូន, ថេប្លេត និងឧបករណ៍របស់ ក្រុមហ៊ុនជាច្រើន កំពុងប្រើប្រាស់រន្ធ និងឌុយប្រភេទនេះ ដែលវាមានចំនុចស្រដៀងគ្នាច្រើន ជាមួយឌុយ Lightning របស់ Apple នេះផងដែរ។ 

អ្នកប្រើប្រាស់ពិតជាងាយស្រួលក្នុងការដោតសាកបញ្ចូល ថាមពលដល់ឧបករណ៍ របស់ខ្លួន ដោយមិនចាំបាច់ព្រួយ ដោតបញ្រ្ចាស់ ដូចឌុយ Micro USB ទេ ណាមួយល្បឿននៃការផ្ទេរទិន្នន័យ គឺលឿនល្អ។ នាពេលថ្មីៗនេះ Apple ទើបបានបញ្ចេញនូវ ខ្សែសាកថ្មរបស់ នាឡិកាឆ្លាត Apple Watch របស់ពួកគេ ដែលមានមក ជាមួយឌុយ USB-C នេះ ដូច្នេះពួកគេអាចប្រើប្រាស់ ខ្សែនេះ ដើម្បីសាកយក ថាមពលពីកុំព្យូទ័រ MacBook ស៊េរីចុងក្រោយ របស់ពួកគេបាន។ តម្លៃរបស់វាខ្ទង់ 29 ដុល្លារ មានប្រវែង 0.3 ម៉ែត្រ ហើយអ្នកប្រើប្រាស់ ក៏អាចប្រើខ្សែនេះ ជាដុំសាកផ្សេងៗ បានផងដែរ ដែលមានមកជាមួយ រន្ធដោត USB-C ដូចគ្នា។ 

 

សរុបមក នេះជាដំណឹងមួយ សម្រាប់បងប្អូន ដែលកំពុងប្រើប្រាស់ ផលិតផលរបស់ Apple រួមមានកុំព្យូទ័រ MacBook និងនាឡិកាឆ្លាត Apple Watch អាចទិញយកខ្សែនេះ ទៅប្រើបាន ដើម្បីផ្តល់ភាពងាយស្រួល ដល់ការប្រើប្រាស់ និងអាចសាកថ្មដល់ នាឡិកានេះ បានគ្រប់ទីកន្លែង គ្រប់ពេលវេលា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត