CAMBO REPORT

Popup Advertising5 seconds

ទស្សនា​រូបភាព​ក្រៅ​ឆាក​នៃ​រឿង The Prey ជា​ភាពយន្ត​ដំបូង​របស់​កម្ពុជា​យើង ដែល​ចំណាយ​ទុន​ដល់​ខ្ទង់​លាន​ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកទាំងអស់គ្នានៅចាំរឿង Jailbreak ឬក៏អត់? រឿងនោះហើយជារឿងដំបូង របស់កម្ពុជាយើង ដែលត្រូវបាន Netflix យកទៅចាក់នៅលើ សេវាកម្មខ្សែភាពយន្តរបស់គេ។ មិនតែប៉ុណ្ណោះ រឿងមួយនេះក៏បានធ្វើអោយកក្រើក រោងកុនស្រុកយើងដែរ កាលពីឆ្នាំទៅមិញ។ បន្ទាប់ពីទទួលបាន ជោគជ័យខ្លាំងនៃរឿង Jailbreak នោះ អ្នកដឹកនាំសម្តែងលោក Jimmy Henderson ក៏បានដឹកនាំសម្តែង រឿងមួយទៀត ដែលមានចំណងជើងថា The Prey។

មុននឹងទៅទស្សនារូបភាពក្រៅឆាករបស់ខ្សែភាពយន្តនេះ យើងសុំនិយាយត្រួសៗ ពីសាច់រឿង The Prey នេះបន្តិច។ ខ្សែភាពយន្តនេះ និយាយពីប៉ូលិសបង្កប់ខ្លួន ជនជាតិចិនម្នាក់ ឈ្មោះ Xin កំពុងបំពេញបេសកកម្ម នៅក្រៅប្រទេស តែបែរជាត្រូវបានគេចាប់បាន ហើយដាក់គុកទៅវិញ។ គុកនោះទៀតសោត មិនមែនជាគុក របស់រដ្ឋាភិបាលនោះទេ វាជាគុកសម្រាប់អ្នកមាន គេភ្នាល់គ្នាក្នុងការលេងហ្គេម ដោយឧក្រិដ្ឋជនទាំងអស់ គឺជាកូនអុករបស់គេ ដែលវាជាប្រភេទហ្គេម បែបមនុស្ស តាមប្រមាញ់មនុស្ស។ អ្នកជាប់គុកទាំងអស់ ត្រូវព្យាយាមយ៉ាងណា អោយរួចផុតជីវិត ពីការតាមប្រមាញ់របស់អ្នក ដែលមានជំនាញខ្ពស់ ដែលព្យាយាមតាមសម្លាប់ ពួកគេនៅក្នុងព្រៃ។ អញ្ចឹងបើ Xin អាចនៅមានជីវិត និងឈ្នះហ្គេមនេះ គាត់នឹងមាន សេរីភាពវិញ តែបើមិនដូច្នោះទេ គាត់នឹងបាត់បង់ជីវិត ជាក់ជាមិនខាន។

 

ចឹងខាងលើនេះគ្រាន់តែជាសាច់រឿងត្រួសៗប៉ុណ្ណោះ ហើយយើងនឹងបានដឹង សាច់រឿងទាំងមូល នៅពេល ខ្សែភាពយន្តនេះមានចាក់ បញ្ចាំងជាផ្លូវការ។ ហើយទាំងនេះ ជារូបភាពក្រៅឆាក មួយចំនួន ដែលត្រូវបានផ្តិតយក ដោយលោក Luke Montgomery នៃរឿង The Prey នេះ៖

 

ទស្សនាវីដេអូ Trailer ផ្លូវការខាងក្រោមនេះ៖

 

 

ខ្សែភាពយន្ត The Prey ដែលចំណាយទុនផលិតដល់ខ្ទង់លានដុល្លារនេះ ចូលរួមដោយតួសម្តែងល្បីៗ ជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស។ តួឯកប្រុសឈ្មោះ Xin សម្តែងដោយលោក Gu Shang Wei ជាជើងឯកប្រដាល់ថ្នាក់ជាតិចិន ប្រាំសម័យកាល ហើយរឿងនេះ ក៏មានការចូលរួមសម្តែង ដោយតារាល្បីៗរបស់ថៃ និងតារាសម្តែង របស់កម្ពុជាយើងផងដែរ ដូចជាកញ្ញា ឌី សុនីតា និងលោក អ៊ូ តារា ជាដើម។

 

គួរបញ្ជាក់ផងដែរ ចំពោះទីតាំងនៃការថត របស់ខ្សែភាពយន្តនេះ គឺភាគច្រើនស្ថិតនៅក្នុងព្រៃ នៃខេត្តកោះកុង របស់យើងតែម្តង។ អ្វីកាន់តែចាប់អារម្មណ៍នោះ គឺរឿង Jailbreak និងរឿង The Prey នេះ ភាគច្រើនប្រើប្រាស់ ក្បាច់ល្បុក្កតោដូចគ្នា ក្នុងឈុតឆាកវាយប្រហារ ដែលវាពិតជាពិសេសណាស់ ក្នុងការបង្ហាញអោយ ពិភពលោកបានដឹង ពីក្បាច់គុណបុរាញ របស់ខ្មែរយើងមួយនេះ។ ខ្សែភាពយន្តនេះ ដឹកនាំសម្តែងដោយ លោក Jimmy Henderson ដែលជាអ្នកដឹកនាំ សម្តែងរឿង Jailbreak ផងដែរ។ អញ្ចឹងបើចង់ដឹងថា តើខ្សែភាពយន្តដែលចំណាយទុន ដល់ខ្ទង់លានដុល្លារនេះ ល្អមើលដល់កម្រិតណានោះ កុំភ្លេចទៅទស្សនា ទាំងអស់គ្នា នៅពេលវាមានចាក់បញ្ចាំង នៅតាមបណ្តា រោងភាពយន្តនានា ក្នុងប្រទេសរបស់យើង។ តែយើងនៅមិនទាន់ទទួលបាន ពត៌មានពីថ្ងៃចាក់បញ្ចាំង ផ្លូវការនៅឡើយទេ ដូច្នេះសូមតាមដាន ជាមួយយើងបន្តទៀត។

 

***សម្រាប់ពត៌មានលម្អិតបន្ថែម ចុចទីនេះ


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Pranith ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: BFI Tag: Lifestyle