CAMBO REPORT

Popup Advertising5 seconds

Apple នឹង​បញ្ចេញ iPad Pro ជំនាន់​ថ្មី នៅ​ថ្ងៃ​ទី 30 ខែ​តុលា​ឆាប់​ៗ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

វាមានរយៈពេលជាងមួយខែហើយ ដែលក្រុមហ៊ុន Apple បានបញ្ចប់នូវព្រឹត្តិការណ៍ដ៏ធំមួយ ជាមួយការប្រកាស ចេញវត្តមាន iPhone ជំនាន់ថ្មី ចំនួន 3 ម៉ូឌែល ដោយវាមានឈ្មោះ ហៅជាផ្លូវការថា iPhone XS, iPhone XS Max និង iPhone XR។ ក្រៅពីការដាក់បង្ហាញ ផលិតផលស្មាតហ្វូន ខាង Apple ក៏បានបញ្ចេញនាឡិកា ឆ្លាតវៃ ជំនាន់ទី 4 ចំនួន 2 ម៉ូឌែល ផងដែរ ជាមួយកំណែអាប់ដេតថ្មី ដើម្បីស្រូបយកលុយ ពីសំណាក់អ្នកប្រើប្រាស់។

យ៉ាងណា ក្រៅពីផលិតផលទាំង 2 មុខនេះ យើងមិនឃើញមាន ឧបករណ៍ណាផ្សេង ដែលក្រុមហ៊ុន Apple ប្រកាសចេញ តំណាលគ្នានោះឡើយ ជាពិសេសពាក់ព័ន្ធ ជាមួយនឹង iPad Pro ជំនាន់ថ្មី ដែលប្រិយមិត្ត ភាគច្រើន បានរំពឹងទុក។

 

ជាក់ស្តែង នៅក្នុងថ្ងៃនេះ យើងមានដំណឹងពិសេសថ្មីមួយ សម្រាប់ចែករំលែក ដល់ប្រិយមិត្ត អ្នកអានទាំងអស់គ្នា ជាពិសេសអ្នក ដែលជាហ្វេនពេញ ទំហឹងរបស់ Apple ហ្នឹងតែម្តង នោះគឺការបង្ហាញ អោយដឹងពីថ្ងៃជាក់លាក់ ដែលក្រុមហ៊ុនផ្លែប៉ោម ត្រៀមនឹងបញ្ចេញ ផលិតផលជំនាន់ថ្មី របស់ពួកគេ ក្នុងពេលឆាប់ៗ ខាងមុននេះ។ យោងទៅតាមរូបភាព Poster នោះ បានបង្ហាញថា ក្រុមហ៊ុនផ្លែប៉ោម នឹងបើកដំណើរការកម្មវិធី ដែលគេអោយឈ្មោះថា Apple Special Event នៅថ្ងៃទី 30 ខែតុលា ឆ្នាំ 2018 ឆាប់ៗនេះ ក្នុងទីក្រុង New York វេលាម៉ោង 10:00 AM. EDT ដែលត្រូវនឹងម៉ោង 11:00 PM ជិតពាក់អាធ្រាត្រ ឈានចូលថ្ងៃ 31 (ម៉ោងក្នុងស្រុកយើង) ដែលតម្រូវ អោយអ្នកគាំទ្រ ក្នុងប្រទេសយើង អត់ធ្មត់ រង់ចាំបន្តិច ទម្រាំដល់ម៉ោង ចេញប្រកាស។

ជាចុងក្រោយ សម្រាប់នៅក្នុងរូបភាព Poster នោះ គឺគេបានភ្ជាប់នូវពាក្យមួយឃ្លា “There’s more in the making” ដោយគេបានរំពឹងថា Apple អាចនឹងនាំយក iPad Pro ជំនាន់ថ្មី មកបង្ហាញ អោយពិភពលោក បានឃើញ និងបានទិញយក ទៅប្រើប្រាស់។ ក្នុងនោះ គេបានសន្មត់ថា iPad Pro ដែល Apple បញ្ចេញជាផ្លូវការ អាចនឹងមាន 2 ម៉ូឌែល គឺម៉ូឌែលអេក្រង់ 11 អ៊ីញ និង 12.9 អ៊ីញ ជាមួយគេអេក្រង់លាត គែមខ្លី គ្មានប៉ូតុង Home និងដោះសោរ ដោយមុខងារ Face ID ដូច iPhone ត្រកូល X ដែរ។ ក្រៅពីវត្តមាន iPad Pro តើ Apple អាចនឹងបញ្ចេញផលិតផល អ្វីផ្សេងទៀតទេ ដូចជា កុំព្យូទ័រ Mac,  Apple Pencil ជំនាន់ថ្មី និង កាស AirPods ជំនាន់ថ្មីក៏ថាបាន?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ថេប្លេត