CAMBO REPORT

Popup Advertising5 seconds

OnePlus ចេញ​កាតាប​ស្ពាយ​ថ្មី ដែល​សាក​សម​ជាមួយ​នឹង​មនុស្ស​សម័យ​ថ្មី

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន OnePlus មិនមែនត្រឹមតែជាក្រុមហ៊ុនលក់ទូរស័ព្ទ ក៏ដូចគ្រឿងទូរស័ព្ទ ប៉ុណ្ណោះទេ ជាក់ស្ដែង ក្រុមហ៊ុននេះ ក៏មានលក់នូវកាតាប ស្ពាយផងដែរ ដែលក្រុមហ៊ុនចិន មួយនេះបានចេញលក់ កាលពីពេលកន្លងទៅ នៅពេល OnePlus 5 ប្រកាសចេញកាលពីឆ្នាំ ទៅមិញ។ សម្រាប់ឆ្នាំនេះ ក្រុមការងាររបស់ OnePlus ក៏មានកំណែ Update សម្រាប់កាតាបស្ពាយ ក្រោយខ្នងជំនាន់ថ្មីផងដែរ ដោយបានបញ្ចេញនូវ វត្តមានកាតាបស្ពាយថ្មី ដែលមានរចនាបថទាក់ទាញ មិនរញ៉េរញ៉ៃ ថែមទាំងមានលក្ខណៈសម្បត្តិ ល្អទៀតផង។

កាតាបស្ពាយក្រោយនេះ មានឈ្មោះហៅជាផ្លូវការថា OnePlus Explorer Backpack ជាមួយទំហំតូច ជាងមុន តែផ្ដល់ភាពងាយស្រួល ក្នុងការទុកដាក់ឧបករណ៍ ប្រើប្រាស់ប្រចាំថ្ងៃ បានច្រើនគួរសម។ វាត្រូវបានបង្កើតឡើង ពីសាច់ក្រណាត់ មានគុណភាពខ្ពស់ឈ្មោះថា CORDURA Fabric ការពារទឹកសាចបាន ដោយមិនឲ្យទឹកជ្រាបចូល ខាងក្នុង ជាសាច់ក្រណាត់ ដែលមិនងាយដាច់ និងបែកព្រុយទៀតផង។ ជាក់ស្ដែង នៅផ្ទៃខាងក្រៅ នៃផ្នែកខាងក្រោម មានកន្លែងសម្រាប់ដាក់នូវ ឧបករណ៍ជាច្រើន ដូចជាឆ្នាំសាកទូរសព្ទ ឆ្នាំងសាកកុំព្យូទ័រ គ្រាប់ថ្ម Powerbank ឬអាចដាក់កាសក៏បាន និងចំហៀងផ្នែកខាងស្ដាំ មានទំហំធំល្មម សម្រាប់ដាក់ Passport នៅពេលធ្វើដំណើរ ទៅប្រទេសក្រៅ ឬអាចដាក់កាបូបលុយ និងពិសេសបំផុត អាចដាក់ស្មាតហ្វូន បានមួយគ្រឿង។ សម្រាប់ផ្ទៃខាងក្នុង ដោយត្រូវបើកផ្នែក ខាងលើ រួចរូតចេញ ដែលទូលាយជាងគេ សម្រាប់ដាក់ម៉ាស៊ីន Laptop ឬក៏ឧបករណ៍ផ្សេងៗទៀត តាមតម្រូវការ ឲ្យតែដាក់ចូល និងចុងក្រោយគេ គឺខ្សែប៉ុនមេដៃពណ៌ទឹកក្រូច ដែលអាចចងដាក់ ឆាត់បានទៀតផង។

OnePlus Explorer មានតែពីរពណ៌ប៉ុណ្ណោះ សម្រាប់ជ្រើសរើសគឺ Slate Black ពណ៌ខ្មៅ និង Morandi Green ជាពណ៌បៃតងចាស់ ដែលតម្លៃ នៅមិនទាន់ប្រាប់ឲ្យដឹង នៅឡើយទេ ដោយ OnePlus នឹងប្រាប់ឲ្យដឹង កាន់តែច្បាស់ នៅថ្ងៃទី 30 ខែតុលា ខាងមុខនេះតែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ