CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន Lenovo អាច​នឹង​បញ្ចេញ​ថេប្លេត​មាន​អេក្រង់​បត់​បាន​ដំបូង​គេ ដោយ​ទិញ​អេក្រង់​ពី​ក្រុមហ៊ុន LG

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងជឿជាក់ថា ប្រិយមិត្តអ្នកអានភាគច្រើន អាចនឹងមានភាព ធុញទ្រាន់ហើយ ជាមួយដំណឹងនៃពាក្យចចាមអារ៉ាម ជាហូរហែ ពាក់ព័ន្ធនឹងស្មាតហ្វូន ដែលនឹងមានអេក្រង់កោង អាចបត់បាន មិនថាក្រុមហ៊ុន Samsung, OPPO, Xiaomi និង Huawei ជាដើម។ ជាក់ស្តែង ព័ត៌មានទាំងនេះ សុទ្ធតែជារឿងដែលនឹងកើតឡើង នាពេលអនាគត ហើយក្រុមហ៊ុនខ្លះ បានសន្យាថា ស្មាតហ្វូនមានអេក្រង់បត់ បាននោះ នឹងបង្ហាញវត្តមាន នៅក្នុងឆ្នាំ 2019 ខាងមុខនេះ។

ស្របពេលដែលដំណឹងទាក់ទង នឹងការផលិតស្មាតហ្វូន មានអេក្រង់បត់បាន មិនទាន់ចេញ ជារូបរាងនៅឡើយនោះ ស្រាប់តែពេលនេះ យើងក៏ទទួលបានរបាយការណ៍ថ្មី មួយពីកូរ៉េខាងត្បូង ដោយបានបង្ហើប អោយដឹងថា Lenovo អាចនឹងក្លាយជា ក្រុមហ៊ុនដំបូងគេ សម្រាប់ការបញ្ចេញថេប្លេត ដែលមានអេក្រង់ អាចបត់បាន មិនផ្តោតទៅលើ ស្មាតហ្វូន ដូចក្រុមហ៊ុន មួយចំនួនឡើយ។ តាមការបញ្ជាក់ បានអោយដឹងថា ថេប្លេតអេក្រង់បត់នេះ អាចនឹងមានទំហំ 13 អ៊ីញ ដោយទំហំនៃ អេក្រង់ពេលបត់ អាចនឹងមានទំហំត្រឹម 8 អ៊ីញ ឬ 9 អ៊ីញប៉ុណ្ណោះ។ សម្រាប់អេក្រង់ដែលនឹងបំពាក់ លើថេប្លេតរបស់ Lenovo នេះ អាចនឹងត្រូវផ្គត់ផ្គង់ការ ទិញពី LG ដែលជាក្រុមហ៊ុនមួយ ធ្លាប់បានផលិតអេក្រង់កោង រួចជាយូរមកហើយនោះ។

ចំពោះការបរិច្ឆេទ នៃការមកដល់ចំពោះថេប្លេតអេក្រង់បត់បាននេះ មិនទាន់ត្រូវបាន ប្រភពបញ្ជាក់ អោយយើងរាល់គ្នា បានដឹងនៅឡើយទេ។ យ៉ាងណា នេះគ្រាន់តែជាដំណឹង លេចធ្លាយមួយ សម្រាប់អោយ អ្នកទាំងអស់គ្នា កត់ចំណាំទុក និងរង់ចាំតាមដាន ថាក្រុមហ៊ុន Lenovo អាចនឹងធ្វើរឿងនេះ អោយកើតឡើងលើថេប្លេត ពិតមែន ឬអត់?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ថេប្លេត