CAMBO REPORT

Popup Advertising5 seconds

សូម្បី​តែ Flash Drive ក៏​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ដែរ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Lexar នៅសហរដ្ឋអាមេរិក ផលិតមេម៉ូរីកាត គ្រប់ប្រភេទ រួមទាំង Hard Disk , Flash Drive និង Card Reader ទើបតែបញ្ចេញនូវ Flash Drive ស៊េរីថ្មី ដែលមានមក ជាមួយទ្រនាប់ ស្កេនម្រាមដៃ ដើម្បីរក្សាសុវត្ថិភាព មិនអនុញ្ញាត ឲ្យអ្នកដទៃយកឯកសារ ក្នុងនោះបានដោយ ងាយឡើយ ដូច្នេះអ្នកប្រើប្រាស់ ដែលត្រូវការ រក្សាទុកឯកសារសំខាន់ៗ ពិតជាចាំបាច់ ត្រូវការ Flash មួយនេះ។ 

JumpDrive Fingerprint F35 USB 3.0 ជា Flash Drive ដែលទ្រនាប់ស្កេនម្រាមដៃ អាចកត់សម្គាល់ ម្រាមដៃមនុស្ស 10 នាក់ខុសៗគ្នាបាន ជាមួយបច្ចេកវិទ្យាស្កេន បានរហ័សបំផុតលឿនជាង 1 វិនាទីទៅទៀត។ រាល់ទិន្នន័យក្នុងនេះ មានការរក្សាសុវត្ថិភាពខ្ពស់ ដោយមានការ Encrypt ត្រឹមត្រូវ។ ល្បឿននែការផ្ទេរទិន្នន័យ ក៏លឿនដល់ 150MB ក្នុងមួយវិនាទីផងដែរ។ ដំណាក់កាលដំបូង Flash នេះ ដាក់ឲ្យធ្វើការកុម្ម៉ង់ទុកមុន នៅលើវេបសាយ Amazon ជាមួយតម្លៃ 32.99 ដុល្លារ ក្នុងទំហំ 32GB រីឯទំហំដទៃ ទៀតមាន 64GB, 128GB និង 256GB រួមមានតម្លៃ 50 ដុល្លារ, 90 ដុល្លារនិង 170 ដុល្លារ។ អ្នកកុម្ម៉ង់ទិញ មុនពេលនេះ នឹងទទួលបានទំនិញ នៅប៉ុន្មានខែក្រោយបន្ទាប់។ Flash នេះ អាចប្រើប្រាស់ជាមួយកុំព្យូទ័រ ដំនើរការទាំង Windows និង Mac OS តែតម្រូវឲ្យកុំព្យូទ័រ ទាំងនោះ មានរន្ធដោត USB 3.0 ទើបប្រើបាន។ 

 

សរុបមក ក្រុមហ៊ុនផលិតមេម៉ូរី Lexar របស់សហរដ្ឋអាមេរិក ទើបតែបានប្រកាសបង្ហាញពី Flash Drive ប្រភេទថ្មីរបស់ពួកគេ ដែលមានមកជាមួយ ទ្រនាប់ស្កេនម្រាមដៃ កត់សម្គាល់ម្រាមដៃ របស់មនុស្ស 10 នាក់បាន ជាមួយបច្ចេកវិទ្យាខ្ពស់ ស្កេនក៏រហ័ស និងផ្ទេរទិន្នន័យ ទៅវិញ ទៅមកលឿន ថែមទាំងអាចប្រើប្រាស់បាន គ្រប់ប្រព័ន្ធដំណើរការ របស់កុំព្យូទ័រ ទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ