CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ហ្គេម​បញ្ចេញ​កំហឹង សម្រាប់​បំបាត់​ភាព​ស្មុគ​ស្មាញ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

គ្រាន់តែឃើញឈ្មោះហ្គេមនេះ ក៏ចង់តែសើចទៅហើយ ព្រោះឈ្មោះហ្គេមនេះ បង្ហាញពីអ្វី ដែលមនុស្សមួយភាគតូច ចង់ធ្វើនៅពេល ដែលគេខឹងមិត្តភក្តិម្តងៗ។ ហ្គេមនេះមានឈ្មោះថា Kick the Buddy ប្រែមកថា ទាត់មិត្តភក្តិ ។ នៅក្នុងហ្គេមនេះ យើងលេងជារបៀប បញ្ចេញកំហឹង ដោយធ្វើទារុណកម្ម តួអង្គតុក្កតាមួយ នៅក្នុងនោះ ជាមួយទារុណកម្ម គ្រប់សារពើ ដូចជា ការបំផ្ទុះ, ការបាញ់កំទេច, ការបុកកំទេច, ការបាញ់ឲ្យវាកក ដែលធ្វើឲ្យយើងលេង មានអារម្មណ៍ថាធូរស្រាល និងអស់សំណើច នៅពេលដែលតុក្កតាមួយនេះ ខ្ទេចខ្ទី ហើយអ្វីដែលធ្វើឲ្យយើង កាន់តែធូរចិត្ត ជាងនេះទៀត នៅពេលដែលយើងប្តូរ មុខតុក្កតានោះ ទៅជាមុខរបស់មនុស្ស ដែលយើងស្អប់បាន។ 

 

បើអ្នកចាប់អារម្មណ៍ដោនឡូដលេងបានភ្លាមនៅខាងក្រោមនេះ៖ 

 

***ដោនឡូដតាម Play StoreApp Store

 

 

ទស្សនាសកម្មភាពលេងហ្គេមនេះ នៅក្នុងវីដេអូខាងក្រោម៖ 

 

 

 

ជាចុងក្រោយ មិត្តអ្នកអាន គួរតែសាកល្បង ដោយសារតែហ្គេម ដែលយើងណែនាំមកនេះ សុទ្ធតែសប្បាយ និងបំពេញតម្រូវការ បានមនុស្សគ្រប់វ័យ មិនមែនសម្រាប់ តែអ្នកលេងហ្គេមខ្លាំង ឬជក់លេង ហ្គេមនោះទេ សូម្បីតែអ្នកលេងហ្គេម ម្តងម្កាលក៏អាចលេងបានដែរ ដូច្នេះសង្ឃឹមថា មិត្តអ្នកអានភាគច្រើន ពេញចិត្ត និងទាញយកទៅលេង ដើម្បីបំបាត់ការអផ្សុក ឬភាពស្មុគស្មាញ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: App Store, Play Store Tag: កម្មវិធី-ហ្គេម