CAMBO REPORT

Popup Advertising5 seconds

Montblanc ចេញ​នាឡិកា​ឆ្លាត​វៃ​ថ្មី ប្រើ​ឈីប Qualcomm ជំនាន់​ថ្មី​មុន​គេ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះជានាឡិកាឆ្លាតវៃដំបូង ដែលបានប្រើប្រាស់ឈីប Snapdragon Wear 3100 ជំនាន់ថ្មី របស់ក្រុមហ៊ុន Qualcomm។ នាឡិកាឆ្លាតវៃនេះ ត្រូវបានគេដាក់ឈ្មោះថា The Montblanc Summit 2 ចាប់ផ្តើមដាក់លក់ ជាមួយតម្លៃថ្លៃកប់ 995 ដុល្លារ ជាមួយតួខ្លួន Stainless Steel រួមមានប៊ូតុងចុចចំនួន 3 រីឯអេក្រង់មានស៊ុម ពណ៌ខ្មៅ និងខ្សែស្បែក ដែលមានតម្លៃ និងប្រើប្រាស់ឈីប ជំនាន់ថ្មីរបស់ Qualcomm មុនគេ។ 

ឈីបថ្មីរបស់ Qualcomm បានពាំនាំមុខងារថ្មី មានប្រយោជន៍ជាច្រើន សម្រាប់នាឡិកាឆ្លាតវៃបែបនេះ រួមទាំង Processor មួយរបស់ឈីបនេះ អាចធ្វើឲ្យនាឡិកា ដំណើរការបានដល់ 1 សប្តាហ៍ ក្នុងការសាកថ្មពេញម្តង ជាមួយមុខងារ Time Only Mode ដែលដំណើរការ តែម៉ោងប៉ុណ្ណោះ និងមុខងារផ្សេងៗ ត្រូវបានផ្អាកសិន។ ទំហំរ៉េមរបស់នាឡិកានេះ ឡើងដល់ 1GB លើសពីនាឡិកាឆ្លាតវៃ ដែលកំពុងដាក់លក់ នាពេលនេះ រីឯអង្គផ្ទុកទិន្នន័យ ក៏ឡើងដល់ 8GB ផងដែរ។ គ្រប់យ៉ាងផ្គុំបញ្ចូលគ្នា ធ្វើឲ្យនាឡិកានេះមាន កម្រាស់ត្រឹមតែ 14.3 មីលីម៉ែត្រ រួមជាមួយអេក្រង់ 1.2 អ៊ីញ អមជាមួយម៉ាស៊ីនដំណើរការ Android Wear OS 2.1 ។ 

ក្រុមហ៊ុន Montblanc បញ្ចេញនាឡិកានេះ មកជាមួយកំលាំងម៉ាស៊ីន និងសមត្ថភាពលើសពី នាឡិកាឆ្លាតរបស់ក្រុមហ៊ុនផ្សេងៗ ដែលចេញក្នុងឆ្នាំនេះ សូម្បីតែតម្លៃ ក៏ថ្លៃជាងគេផងដែរ។ ណាមួយតម្លៃ សមជាមួយម៉ាកសញ្ញានេះ ព្រោះក្រុមហ៊ុននេះ ក៏មានផលិត ជាកាបូបស្បែក, ប៊ិចតម្លៃថ្លៃ, ខ្សែដៃ និងនាឡិកានេះឯង ជាមួយគុណភាពខ្ពស់ មកពីប្រទេសអាល្លឺម៉ង់។ 

 

សរុបមក ក្រុមហ៊ុន Montblanc ដែលជាក្រុមហ៊ុនផលិតប៊ិច, កាបូប, ខ្សែដៃ និងនាឡិការបស់ ប្រទេសអាល្លឺម៉ង់ ទើបបានបញ្ចេញនូវ នាឡិកាឆ្លាតវៃស៊េរីថ្មីរបស់ពួកគេ ជាមួយកំលាំងម៉ាស៊ីនខ្លាំង ជាងនាឡិកាឆ្លាត របស់ក្រុមហ៊ុនដទៃដាច់ រួមទាំងតម្លៃក៏ថ្លៃដាច់ ពីផលិតផលរបស់ក្រុមហ៊ុន ផ្សេងៗទៀតផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត