CAMBO REPORT

Popup Advertising5 seconds

Rolls-Royce ចាប់​ដៃ Intel បង្កើត​នា​វា​ដែល​បើក​បរ​ដោយ​ស្វ័យ​ប្រវត្តិ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះជាអ្វីដែលធ្វើឲ្យមហាជនលាន់ម៉ាត់ថា Wow ស្ទើរតែគ្រប់គ្នា ដោយសារតែបានឃើញដំណឹងមួយ ពីការប្រកាសចេញរបស់ក្រុមហ៊ុន ផលិតរថយន្ត Rolls-Royce រៀបរាប់ពីកិច្ចព្រមព្រៀងថ្មី របស់ក្រុមហ៊ុននេះ និងក្រុមហ៊ុនផលិត បន្ទះឈីប Intel លើការសហការគ្នា បង្កើតនូវនាវា ដែលគ្មានមនុស្សបើកបរ គឺមានន័យថា បើកបរដោយស្វ័យប្រវត្តិតែម្តង។ ដោយពីមុនមក យើងធ្លាប់តែឮ ពីរថយន្តបើកបរដោយស្វ័យប្រវត្តិ តែអនាគតនឹងមានវត្តមាន នាវា បើកបរដោយស្វ័យ ប្រវត្តិដូចគ្នាដែរហើយ។

 

នេះមិនមែនជាគំរោងដែលទើបតែកើតឡើងនោះទេ ក្រុមហ៊ុន Rolls-Royce បានបង្កើត ក្រុមហ៊ុនមួយទៀត ដែលដាក់ឈ្មោះដដែល តែផ្តោតសំខាន់លើការ អភិវឌ្ឍន៍បច្ចេកវិទ្យា បើកបរដោយស្វ័យប្រវត្តិ សម្រាប់នាវានេះ តាំងពីឆ្នាំ 2010 មកម្ល៉េះ។ បច្ចេកវិទ្យា ដែលបំពាក់មកប្រើ ជាមួយនាវានេះ គឺសុទ្ធតែបច្ចេកវិទ្យា ដែលប្រើប្រាស់នៅលើ រថយន្តបើកបរដោយ ស្វ័យប្រវត្តិដូចគ្នា រួមមានការ បំពាក់កាមេរ៉ា, បច្ចេកវិទ្យា LIDAR ប្រើសម្រាប់វាស់ រយៈចម្ងាយ និងពន្លឺនៅពីមុខ រួមទាំងសេនស័រ សម្រាប់ជៀសវាង ឧបសគ្គនៅពីមុន និងពីក្រោយបាន។ បច្ចេកវិទ្យាទាំងនេះ ដំណើរបានរលូន ជាមួយគ្នាបាន ដរាបណា ស្ថិតក្រោមការគ្រប់គ្រង របស់បច្ចេកវិទ្យាមួយទៀត របស់ Rolls-Royce និង Intel បង្កើតឡើងមក។ បន្ថែមលើនោះទៀត ក្រុមហ៊ុននេះប្រើប្រាស់ SSD ទំហំ 1TB ប្រភេទ 3D NAND សម្រាប់រក្សាទិន្នន័យ ជារៀងរាល់ថ្ងៃ និងឈីប Intel Xeon សម្រាប់ដំណើរការ អោយរលូន។ ក្រៅពីនេះទៀត ក្រុមហ៊ុនទាំងពីរ មិនទាន់បានប្រកាសពីថ្ងៃ ដាក់បង្ហាញនាវានេះ នៅឡើយទេ តែគេអាចចំណាយ ពេលយូរទៀត ទើបឈានដល់ ការផលិតសម្រេច។ 

 

សរុបមក ក្រុមហ៊ុន Rolls-Royce និងក្រុមហ៊ុន Intel បានចាប់ដៃគ្នា បង្កើតឡើងនូវនា ដែលបើកបរដោយ ស្វ័យប្រវត្តិ ដោយយើងបានដឹងថា គំរោងនេះ មានការសិក្សា និងអភិវឌ្ឍន៍តាំងពីឆ្នាំ 2010 រហូតមក ទើបតែពេលនេះ Rolls-Royce ប្រកាសពីដៃគូសហការ របស់ខ្លួនឲ្យមហាជន បានដឹង ដូច្នេះអ្នកគ្រប់គ្នានឹងជឿជាក់ លើគុណភាពនៃនាវារបស់ពួកគេ កាន់តែខ្លាំង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: វិទ្យាសាស្ត្រ