CAMBO REPORT

Popup Advertising5 seconds

DuckDuckGo ជា Search Engine ដែល​ពុំ​តាម​ដាន​ការ​ប្រើ​ប្រាស់​អ៊ិនធឺណិត​របស់​អ្នក

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងដឹងហើយថា Google គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដែលមានសេវាកម្មច្រើន ទាល់តែមែនទែន ថែមទាំងមានលក់ ផលិតផលទំនើបៗ ផងដែរ។ ក្នុងនោះ បើយើងនិយាយ អំពី Google នៅក្នុងប្រព័ន្ធ អ៊ិនធឺណិតវិញ អាចនិយាយបានថា នរណាក៏ស្គាល់វាដែរ ព្រោះ Google មានគេហទំព័រមួយ ដែលជា Search Engine អាចផ្ដល់ឲ្យយើង ទាំងអស់គ្នាស្វែងរកនូវអ្វីៗ ដែលមាននៅលើ អ៊ិនធឺណិតបានរហ័ស និងមានសុវត្ថិភាព ទៀតផង តែ Google ក៏បានតាមដាននូវ ទីតាំងរបស់យើងស្ថិតនៅ ក៏ដូចជាប្រមូល នូវទិន្នន័យនានា ដែលយើងតែងតែធ្វើការ ស្វែងរកតាមប្រព័ន្ធ អ៊ីនធឺណិត ហើយនេះ ជាបញ្ហាធំ ដែលប្រិយមិត្ត ទាំងអស់គ្នា គប្បីសិក្សាឲ្យ មែនទែន។

បើទោះបីជា Google បានប្រមូលយកទិន្នន័យពីអ្នក ប្រើប្រាស់យ៉ាងណាក្ដី Google នៅតែជា Search Engine ធំជាងគេមួយ លើផែនដី ដែលវាក្ដោបក្ដាប់ អ្នកប្រើប្រាស់ Search Engine ជាង 77% ខណៈពេល ដែលជាង 23% ផ្សេងទៀត បានទៅលើ Bing, Yahoo. Ask, AOL, Baidu និងរួមបញ្ចូល DuckDuckGo ផងដែរ ជាប្រភេទ Search Engine មួយកំពុងទទួលបាន ការគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ អ៊ីនធឺណិត។ យោងតាមប្រភព ព័ត៌មានអន្តរជាតិ បានចេញផ្សាយ ឲ្យដឹងថា DuckDuckGo នៅពេលបច្ចុប្បន្ន មានអ្នកចូលប្រើប្រាស់ Search Engine របស់ខ្លួន ប្រមាណជាជាង 30 លាននាក់ហើយ ក្នុងមួយថ្ងៃ ដោយចំនួនច្រើន បែបនោះ ក៏ដោយសារតែ DuckDuckGo មិនមែនជា Search Engine ដែលចាំតែលួចយក ទិន្នន័យរបស់អ្នក ប្រើប្រាស់នោះទេ វាពុំមានមុខងារ Tracking ឯកសារឯកជន និងទីតាំងជាដើម ថែមទាំងពុំមាន Browser Cookies ទៀតផង។

ហេតុដូច្នេះសម្រាប់ប្រិយមិត្តអ្នកអាន ដែលគិតគូរ ទៅដល់ព័ត៌មានផ្ទាល់ខ្លួន ហើយចង់សាកល្បង ប្រើប្រាស់ Search Engine បានចាប់កំណើត កាលពីឆ្នាំ 2008 មកដល់ពេលនេះ ដែលមានអាយុ 10 ឆ្នាំ ថែមទាំងកំពុងទទួលបាន នូវការប្រើប្រាស់កាន់តែ ច្រើនទៀតនោះ អាចសាកល្បងចូល ទៅកាន់គេហទំព័រ www.duckduckgo.com ជាការស្រេច។ ប្រិយមិត្តអាចប្រើប្រាស់ Search Engine នេះ បានដូចទៅនឹង www.google.com / www.google.com.kh អញ្ចឹងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម