CAMBO REPORT

Popup Advertising5 seconds

Snapchat ឥលូវ​អាច​ប្តូរ​ទាំង​មុខ​មនុស្ស​និង​មុខ​សត្វ​ឆ្មារ​បាន​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Snapchat ដែលយើងបានដឹងពីភាពល្បីល្បាញ ពីកម្មវិធី បណ្តាញសង្គមរបស់ពួកគេ និង Effect ក្នុងកម្មវិធីនោះ គ្រប់ទិសទី ធ្វើឲ្យមនុស្សម្នាប្តូរមុខ ទៅជាសត្វសុនខ លានអណ្តាត ស្ទើរតែគ្រប់ទីកន្លែង។ ដូចយើងបានដឹងហើយថា កម្មវិធី Snapchat ជាអ្នកពាំនាំ ការបង្ហោះជា Stories មកមុនគេ បន្ទាប់មកទើប បណ្តាញសង្គមផ្សេងៗ ធ្វើតាមកម្មវិធីនេះ។ 

កាលពីមួយរយៈមុន មានក្មេងៗជំទង់ជាច្រើន ប្រើប្រាស់កម្មវិធី ថតប្តូរមុខ ទៅជាសុនខ រួច Save ទុក បង្ហោះនៅ Facebook និង Instagram វិញ ហើយចំនួនអ្នក ប្រើប្រាស់ ច្រើនមែនទែន។ ក្រៅពីនេះ ក្រុមហ៊ុនក៏បាន ផលិតវ៉ែនតា ដែលអាចថតរូប និងថតវីដេអូផ្សេងៗបានផងដែរ។ ហើយពេលថ្មីៗនេះ Snapchat ទើបបានបញ្ចេញនូវ Effect ប្តូរមុខថ្មី សម្រាប់សត្វឆ្មារ ដែលគេហៅវាថា Cat Lenses ។ លើកនេះ កម្មវិធីនេះ មិនត្រឹមតែចាប់មុខ របស់មនុស្សប៉ុណ្ណោះទេ នៅអាចចាប់មុខ របស់សត្វឆ្មារបានទៀតផង និងបន្ថែមវត្ថុផ្សេងៗ ពីលើមុខ និងក្បាលរបស់ សត្វឆ្មារនោះផងដែរ។ 

 

 

 

 

សរុបមក នេះជាយុទ្ធសាស្រ្តថ្មីរបស់កម្មវិធី Snapchat ដែលតែតែងពាំនាំអ្វី ដែលថ្មីៗ និងប្លែកៗ សម្រាប់អ្នកគាំទ្ររបស់ពួកគេ ជាពិសេសយុវវ័យតែម្តង ហើយមិនយូរនោះទេ កម្មវិធីបណ្តាញ សង្គមផ្សេងៗ អាចនឹងចំលង មុខងារនេះដែរ ជាក់ជាមិនខាន ព្រោះមុខងារនេះ នឹងលេចធ្លោ ដូចកាលពីលើក មុនអញ្ចឹង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម