CAMBO REPORT

Popup Advertising5 seconds

ផែនទី​របស់ Fallout 76 បង្ហាញ​ខ្លួន​ហើយ ពិត​ជា​ធំ​សម្រាប់​អ្នក​ចូល​ចិត្ត​ផ្សង​ព្រេង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កំពូលហ្គេមផ្សងព្រេងបែបបាញ់ប្រហារ ដែលនិយាយអំពីគ្រោះថ្នាក់ សោកនាដកម្ម នៃភពផែនដី Fallout ត្រៀមនឹងប្រកាសចេញ វគ្គចុងក្រោយគេមួយទៀត ហើយគឺ Fallout 76 ជា Version ជំនាន់ Beta នឹងចាប់ផ្ដើមនៅសប្ដាហ៍ ក្រោយនេះហើយ ត្រូវនឹងថ្ងៃទី 24 ខែតុលា ឆ្នាំ 2019 នៅស្រុកខ្មែរយើង។ ជុំវិញការមកដល់ នាសប្ដាហ៍ក្រោយ សម្រាប់អ្នកគាំទ្រ ធ្វើតេស្ដសាកល្បង ជំនាន់ធ្វើតេស្ដសាកល្បងនេះ ក្រុមអ្នកផលិតហ្គេម Bethesda ក៏បានលាតត្រដាង ផែនទីដ៏ធំរបស់ហ្គេម វគ្គចុងក្រោយគេ របស់ខ្លួនហើយ។

ជាការពិតណាស់ Fallout 76 ជាហ្គេមផ្សងព្រេង បែបបាញ់ប្រហារ ដែលលេងតាម រយៈ Online ជាមួយមិត្តភក្ដិ ឬអ្នកលេងហ្គេមផ្សេងៗទៀត បានគ្នាចំនួន 4 នាក់ ដើម្បីកំសាន្តសប្បាយ ដែលវានឹងនាំអ្នក ទៅកាន់ភពផែនដី នៅឆ្នាំ 2102 ជារយៈពេលក្រោយ 25 ឆ្នាំបន្ទាប់ពីសង្គ្រាម គ្រាប់នុយក្លេអ៊ែ បានបញ្ចប់ទៅ ដែលបន្សល់ទុក ឲ្យផែនដីក្លាយទៅជា ភពដ៏ឃោរឃៅ និងពោរពេញ ដោយគ្រោះថ្នាក់។ ដោយសារតែហ្គេម Fallout 76 នេះ គឺជាប្រភេទហ្គេម Online នោះ វាតម្រូវឲ្យមានផែនទីធំ ដោយផែនទីនោះ គឺធំជាងផែនទីរបស់ហ្គេម Fallout វគ្គ 4 ដល់ទៅ 4 ដងដូចរូបភាព ខាងក្រោម៖

ផែនទីខាងលើនេះពិតជាធំ អាចនិយាយបានថា ធំជាងហ្គេម Open World បច្ចុប្បន្នទៅទៀត ដែលវាមានទៅ តាមទីតាំង នៅតំបន់ West Virginia ជារដ្ឋមួយ នៃសហរដ្ឋអាមេរិក ដែលអ្នកត្រៀមទិញហ្គេមនេះ យកទៅលេងនឹងពេញចិត្ត ជាមួយការផ្សងព្រេង ជាមួយមិត្តភក្ដិ។ ហ្គេម Fallout 76 នឹងចេញលក់ ជាផ្លូវការនៅថ្ងៃទី 14 ខែវិច្ឆិកា ខាងមុខនេះតែម្ដង ដូច្នេះបើចង់ផ្សងព្រេង បែបបាញ់ប្រហារ ជាមួយសត្វចម្លែកៗ កុំភ្លេច Fallout 76។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កម្មវិធី-ហ្គេម