CAMBO REPORT

Popup Advertising5 seconds

Messenger របស់ Facebook ត្រៀម​ទទួល​បាន​មុខងារ Unsend Message ឆាប់​ៗ​ខាង​មុខ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Facebook បានព្យាយាមចេញកំណែអាប់ដេតជាហូរហែ ដើម្បីតម្រូវចិត្តអ្នកប្រើប្រាស់ លើកម្មវិធីរបស់ពួកគេ ដែលមុខងារទាំងនោះ ក៏សុទ្ធសឹងតែមាន អត្ថប្រយោជន៍ ផងដែរ មិនថានៅក្នុងកម្មវិធី Facebook, Instagram និង Messenger ជាដើម។ យ៉ាងណា ចំនុចល្អៗទាំងនោះ មិនមែនចេញមក ព្រមៗគ្នាឡើយ ដោយ Facebook អាចនឹងចេញលើ កម្មវិធីណាមួយមុន ហើយបើមានការ ពេញចិត្តច្រើន ពួកគេនឹងបន្តអាប់ដេតបន្ថែម ទៅកម្មវិធីផ្សេងទៀត។

តួយ៉ាង ដូចជាមុខងារថ្មីចុងក្រោយមួយ (Unsend) នៅលើកម្មវិធី Instagram ដែលវាអនុញ្ញាត អោយយើងអាចលុបសារ ដែលបានផ្ញើបាន (ខណៈពេល ដែលភាគីម្ខាងទៀត មិនទាន់បើកមើល) ហើយវាពិតជាជួយ យើងបានច្រើន នៅពេលដែលយើង ផ្ញើច្រឡំ ឬពាក្យពេជន៍ផ្សេងៗ។ សម្រាប់ចំនុចនេះដែរ គឺមានការ ពេញចិត្តច្រើន ពីសំណាក់អ្នកប្រើប្រាស់ ហើយ Facebook កំពុងតេស្តមុខងារ Unsend Message នេះ សម្រាប់កម្មវិធីផ្សេងទៀត ផងដែរ។

 

ជាក់ស្តែង នៅពេលវេលាថ្មីៗនេះ ស្រាប់តែមានដំណឹងមួយ បានធ្វើការ បញ្ជាក់អោយដឹងថា ក្រុមហ៊ុន Facebook កំពុងត្រៀម បញ្ចេញមុខងារ Unsend Message ដែលអាចលុបសារ ដែលយើងបានផ្ញើទៅកាន់នរណាម្នាក់ និងធ្លាប់បានប្រើប្រាស់ នៅលើកម្មវិធី Instagram កន្លងមក នឹងអាចដំណើរការលើ កម្មវិធី Messenger ឆាប់ៗខាងមុខ។ អាចនិយាយបានថា វាជាដំណឹងពិសេស ដែលអ្នកលេងបណ្តាញសង្គមមួយនេះ តែងតែចង់បាន ជាយូរមកហើយ។

សរុបមក ចំពោះកាលបរិច្ឆេទដែលដាក់ចេញ អោយដំណើរការនោះ មិនទាន់ត្រូវបានខាង Facebook បញ្ជាក់អោយបាន ដឹងនៅឡើយ។ យ៉ាងណា រាល់ដង Facebook តែងតែធ្វើការ ពញ្ញាក់អារម្មណ៍អ្នកប្រើប្រាស់ ចំពោះមុខងារថ្មីៗ ដែលគ្រប់គ្នាទន្ទឹងរង់ចាំ ហើយមិនយូរទេ អ្នកនឹងទទួលបាន មុខងារ Unsend Message លើ Messenger ជាក់ជាមិនខាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: កម្មវិធី-ហ្គេម