CAMBO REPORT

Popup Advertising5 seconds

រហូត​មក​ដល់​ពេល​នេះ ស្មាតហ្វូន​បាន​កែ​ប្រែ​ទម្លាប់​របស់​មនុស្ស​យ៉ាង​ម៉េច​ខ្លះ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ចាប់តាំងពីបច្ចេកវិទ្យា រីកដុះដាលមក មនុស្សភាគច្រើន ក៏វិវត្តមករក ការផ្លាស់ប្តូរថ្មីមួយដែរ ដែលវាសឹងតែ ខុសដាច់ឆ្ងាយ ពីកាលជំនាន់មុន កំឡុងពេលដែល បច្ចេកវិទ្យា មិនទាន់ផ្ទុះខ្លាំង។ កាលនោះ គ្មានទូរសព្ទទំនើប គ្មានឧបករណ៍ឆ្លាតវៃ ហើយមនុស្សឧស្សហ៍ ទំនាក់ទំនងគ្នាណាស់ ផ្ទុយពីបច្ចុប្បន្ន ដែលមនុស្សភាគច្រើន ត្រូវបានវិញ្ញាញ បច្ចេកវិទ្យាពង្វក់ ស្ទើរតែបាត់ការ ប្រាស្រ័យទាក់ទងគ្នា និយាយទៅ ចំណងមិត្តភាព ហាក់ធ្លាក់ចុះ ក្នុងកម្រិតមួយ គួរអោយកត់សំគាល់។ 

ជាការពិតណាស់ សម្រាប់ខ្ញុំសុំទទួលស្គាល់ពាក្យមួយឃ្លា ដែលគេបាននិយាយថា “គ្រប់យ៉ាងទាំងអស់ គឺស្ថិតនៅលើ ចង្អុលដៃរបស់អ្នក” ដោយអត្ថន័យ គេចង់បញ្ជាក់ថា ប្រសិនបើអ្នកកំពុងមាន ស្មាតហ្វូន (ឬឧបករណ៍ឆ្លាតវៃផ្សេងៗ ដែលមានសមត្ថភាពដូច ឬប្រហាក់ប្រហែល) នៅក្នុងដៃ ដែលមានភ្ជាប់ជាមួយ អ៊ីនធើណេត មានន័យថា គ្រប់ព័ត៌មាន ឬហេតុការណ៍នានាៗ នៅជុំវិញពិភពលោក នឹងមិនអាចលាក់បាំង ចេញពីភ្នែក របស់អ្នកបានឡើយ។ លើសពីនេះ ការប្រាស្រ័យទាក់ទង ឬការបញ្ជូនទិន្នន័យផ្សេងៗ ក៏កាន់តែមានភាពរហ័ស និងលឿន ផងដែរ បើទោះស្ថិត នៅក្នុងចំងាយ រាប់ម៉ឺនលានយោជន៍ យ៉ាងណាក៏ដោយ ក៏គ្មានបញ្ហា។

សម្រាប់ចំនុចដែលយើងបានលើកឡើងត្រួសៗមកនេះ វាពិតជាមានប្រយោជន៍មែន ហើយសូម្បីតែអ្នកទាំងអស់គ្នា ក៏មានការគិតមិនខុសពីខ្ញុំប៉ុន្មានដែរ ប៉ុន្តែវាក៏ជះឥទ្ធិពលខ្លះៗ មកលើអ្នកប្រើប្រាស់វិញ ផងដែរ ជាពិសេសគឺ ទម្លាប់ដែលអ្នក មិនធ្លាប់ធ្វើពីមុនមក។ ពិតមែនហើយ សម្រាប់ចំនុចនេះ ខ្ញុំនឹងលើកយកនូវទម្លាប់ នៃការផ្លាស់ប្តូរមួយ ដោយខ្ញុំនឹងលើក យកឧទាហរណ៍ មកបង្ហាញដល់ប្រិយមិត្ត អ្នកអានទាំងអស់គ្នា។ 

កាលពីមុន នៅពេលដែល អ្នកទៅកន្លែងញាំអីជុំគ្នា ឬកម្មវិធីនានា គឺថាបរិយាកាស មានភាពអ៊ូអរ ជាមួយការ ជជែកកំសាន្តគ្នា ពីនេះពីនោះ មិនថាជារឿងបែបសំណើច, រឿងការការងារ, រឿងបែបសេដ និងផ្សេងៗ ជាដើមនោះទេ។ ប៉ុន្តែបើងាកមកមើលភាព ជាក់ស្តែងនាសព្វថ្ងៃនេះ យើងសង្គេតឃើញថា ចាប់តាំងពីមានវា នៅក្នុងដៃមក គឺថាម្នាក់ៗ ទាំងដៃ និងភ្នែក មិនទៅណាចោលពី ទូរសព្ទសោះឡើយ។ ពេលខ្លះ សឹងតែនិយាយ ដោយខ្លីថា ប្រៀបដូចជាមនុស្ស ដែលស្គាល់គ្នា ក្លាយទៅជាអ្នកដទៃ ដោយគ្រាន់តែអង្គុយរួមតុ ឬកន្លែងជាមួយគ្នា ហើយរបស់ដែលជិតស្និទ ស្រាប់តែជា ស្មាតហ្វូនទៅវិញ។

អញ្ចឹង សម្រាប់ទម្លាប់មួយ ដែលបានបង្ហាញ ពីខាងលើនេះ ខ្ញុំជឿជាក់ថា មនុស្សភាគច្រើន ប្រហែលជាធ្លាប់បានជួប ហើយជួបញឹកញាប់ ថែមទៀតផង។ យ៉ាងណា ខ្ញុំក៏យល់ស្របថា ឧបរណ៍នោះ វាពិតមានសារៈសំខាន់ និងអាចកំដរអ្នក បានពិតមែន ប៉ុន្តែប្រសិនបើមាន ការជួបជុំ ឬកម្មវិធីផ្សេងៗ អ្នកគួរកាត់បន្ថយទម្លាប់ទាំងនេះ ចេញខ្លះទៅ កាន់តែច្រើន កាន់តែល្អ ព្រោះភាពជិតស្និទរបស់អ្នក និងមនុស្សជុំវិញ នឹងមិនឯកាឡើយ។ ចុះប្រិយមិត្តអ្នកអានវិញ មានមតិយោបល់បែបណាដែរ លើចំនុចមួយនេះ? កុំភ្លេចផ្តល់ជា Comments បង្ហាញមកក្រុមការងារ ខេមបូរីផត ផងណា ហើយយើងរីករាយ នឹងទទួលរាល់ចំនុច បន្ថែមផ្សេងៗ ពីអ្នកទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: Lifestyle