CAMBO REPORT

Popup Advertising5 seconds

Darksider វគ្គ 3 ត្រៀម​ចេញ​ខែ​ក្រោយ​នេះ ដោយ​មាន​វគ្គ DLC 2 បន្ថែម​ទៀត​ផង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់អ្នកលេងហ្គេមច្រើន ពិសេសអ្នកលេងហ្គេមកុំព្យូទ័រ ដែលចូលចិត្តលេងហ្គេម បែបផ្សងព្រេង ដើរវ៉ៃបិសាច ព្រាយ តាមវគ្គ ប្រាកដជាធ្លាប់ស្គាល់ ឬខ្លះធ្លាប់បានលេង ហ្គេមដែលមាន ឈ្មោះថា Darksider ជាក់ជាមិនខាន ដែលហ្គេមនេះបានចេញ 2 វគ្គរួចទៅហើយ ដែលត្រូវបានផលិត និងអភិវឌ្ឍន៍ ដោយក្រុមផលិត Gunfire Games និងចេញលក់ក្រោមការ គ្រប់គ្រងរបស់ THQ Nordic នឹងមកដល់ ចុងឆ្នាំ 2018 នេះ។

ជាមួយនឹង Darksider វគ្គ 3 ថ្មីនេះ គឺជាវគ្គបន្តចេញពី Darksider វគ្គ 2 ដែលចេញកាលពីឆ្នាំ 2012 កន្លងទៅ ដែលរយៈពេលជាង 6 ឆ្នាំកន្លងផុតទៅទើប Darksider 3 មកដល់ ជាមួយនឹងសាច់រឿង កាន់តែជក់ចិត្តដិតអារម្មណ៍ ដោយលើកនេះ អ្នកលេងហ្គេមនេះ ទាំងអស់ត្រូវដើរតួជា Hero ភេទស្រីវិញម្ដង មានឈ្មោះថា Fury។ ជាមួយនឹង Fury អ្នកនឹងត្រូវឆ្លងកាត់ឧបសគ្គ ជាច្រើនទៅតាម សាច់រឿង និងវគ្គតម្រូវ ដោយជួបកូនចៅបិសាច និងមេបិសាចធំៗ ដែលមានសមត្ថភាព និងកម្លាំងខ្លាំងជាង Fury ជាហេតុធ្វើឲ្យអ្នកលេងហ្គេមនេះ ត្រូវមានល្បិច ដើម្បីទប់ទល់ពីវគ្គមួយ ទៅវគ្គមួយផ្សេងទៀត។ 

 

 

Darksider 3 នឹងប្រកាសចេញលក់ និងដាក់ឲ្យលេងជាផ្លូវការ នៅថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2018 ខាងមុខ សម្រាប់ម៉ាស៊ីន Xbox One, PS4 និង Windows PC អមកជាមួយនឹងវគ្គ DLC ដល់ទៅ 2 ទៀតផងរួមមានដូចជា៖

 

• The Crucible

• និង Keepers of the Void

 

វគ្គ DLC បន្ថែមក្រៅទាំង 2 នេះ នឹងបន្ថែមជាមួយនឹងល្បែងល្បងប្រាជ្ញា ដោះស្រាយថ្មី (Puzzle) ក៏ដូចជាមាន Items ផ្សេងៗ ដែលមានការ ប្រកួតប្រជែងច្រើន ជាមួយនឹងសត្រូវប្លែកៗ ជាជាងវគ្គលេងតាម សាច់រឿងផងដែរ។ ចំនែកឯវគ្គ Keeper of the Void វិញ ក៏ស្រដៀងគ្នាដែរ តែវគ្គ DLC នេះ មានការដោះ Quest ច្រើនជាង តម្រូវឲ្យអ្នកលេងហ្គេម ផ្សងព្រេង ច្រើនជាង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កម្មវិធី-ហ្គេម