CAMBO REPORT

Popup Advertising5 seconds

កម្មវិធី​កាមេរ៉ា​របស់ Pixel 3 បង្ហាញ​ខ្លួន​ក្រៅ​ផ្លូវ​ការ ចឹង​ម្ចាស់ Pixel 1 & 2 អាច​ទាញ​យក​ទៅ​ប្រើ​សាក​ល្បង​បាន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនដែរ គឺថាក្រុមហ៊ុនយក្ស Google បានបញ្ចេញនូវកំពូល ស្មាតហ្វូនស្ថិតក្នុងត្រកូល Pixel របស់ខ្លួន ដល់ជំនាន់ទី 3 ហើយ ដោយវានៅតែមាន កាមេរ៉ាលឿន វៃឆ្លាត ដែលមានជំនួយពី AI និងមានសមត្ថភាព ថតរូបឥតទាក់ ឬរអាក់រអួល។ យ៉ាងណាក៏ដោយ Pixel 3 នៅមិនទាន់ចេញលក់ ក្នុងទីផ្សារនៅឡើយទេ តែកម្មវិធីកាមេរ៉ា របស់វាត្រូវបាន បែកធ្លាយ និងត្រូវបានមហាជន ដែលជាម្ចាស់ Pixel 1 និង 2 បានទាញយក ទៅតម្លើង ដើម្បីប្រើប្រាស់ រួចបាត់ទៅហើយ បើទោះបីជាកម្មវិធី ជំនាន់ថ្មីនេះ ពុំអាចទទួលបាន ផលប្រយោជន៍ ពេញលេញសម្រាប់ម្ចាស់ ស្មាតហ្វូនជំនាន់ចាស់ ក៏ពិតមែន តែវាក៏មាន មុខងារបន្ទាប់បន្សំ និងបង្កើនសមត្ថភាព ឲ្យរឹតតែប្រសើរ ជាងមុនផងដែរ។

ជាមួយនឹងកម្មវិធីកាមេរ៉ាសម្រាប់ប្រើប្រាស់នៅលើម៉ាស៊ីន Pixel 3 នេះ វាបានធ្វើការកែសម្រួលនូវផ្ទាំង ប្រើប្រាស់ឲ្យប្រសើរ ជាងមុន ងាយស្រួលចុចបញ្ជា និងកំណត់ ពិសេសមានល្បឿនលឿន អមមកជាមួយនឹងមុខងារ បន្ថែមដូចជា ការថតរូបបែប Photo Sphere, Slow Motion, AR Stickers និង Lends ជាដើម។ លើសពីនេះទៅទៀត វាបានបន្ថែមមកជាមួយនឹងការ ថតរូបខ្នាតវែង Panorama សម្រាប់អ្នកចង់ថតប្លង់ ទេសភាពបានទូលាយ ពិសេស បំផុតគឺការពង្រឹង សមត្ថភាពថតរូបបែប Portrait ដែលអាចកាត់ផ្ទៃ ខាងក្រោយឲ្យព្រាលបាន ប្រសើរជាង កែសម្រួលផ្ទៃមុខ របស់មនុស្សឲ្យល្អជាងមុន ដោយកំណត់យកបែប ធម្មជាតិ (Natural) ឬស្រទន់បែប (Soft) ក៏បានទៅតាមការ ពេញចិត្ត និងផ្ទៃមុខរបស់អ្នកថតផ្ទាល់។

ហេតុដូច្នេះសម្រាប់ម្ចាស់ Pixel ស៊េរីចាស់ទាំង 2 កំពុងរត់ដោយ Android Pie 9.0 ដែលចង់សាកល្បង ប្រើប្រាស់កម្មវិធីកាមេរ៉ា ជំនាន់ថ្មីលេខ 6.1.009.21520794 បានដោយចុចតំណរ Link ខាងក្រោម ដើម្បី Download យកទៅប្រើប្រាស់៖

 

***DOWNLOAD Google Camera

 

គួរបញ្ជាក់ផងដែរថាកម្មវិធី Google Camera ជំនាន់ថ្មីនេះ នៅមានមុខងារថ្មីៗ ជាច្រើនទៀត ដែលជួយ ទៅដល់ការថតរូបល្អដាច់គេ សម្រាប់ស្មាតហ្វូន រត់ដោយ Android តែវាអាចដំណើរការ បានពេញលេញ និងទទួលបានប្រយោជន៍ 100% តែនៅលើ Pixel 3 ប៉ុណ្ណោះដូច្នេះសូមមេត្តា ជ្រាបតាមការគួរ។ ខេមបូរីផត សូមបញ្ជាក់ផងដែរថា ការតម្លើងកម្មវិធីនេះប្រើប្រាស់ គឺជាការទទួលខុសត្រូវ ផ្ទាល់ខ្លួនរបស់ម្ចាស់ ស្មាតហ្វូននីមួយៗ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម