CAMBO REPORT

Popup Advertising5 seconds

រំលឹក​អតីត​កាល ជាមួយ​ការ​លេង​ហ្គេម Ben 10 នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មិត្តអ្នកអាន ភាគច្រើន ប្រហែលជាបានស្គាល់តួអង្គ ក្នុងហ្គេមនេះហើយ ដែលមានអ្នកខ្លះ ចូលចិត្តខ្លាំង ដល់ថ្នាក់ទិញ នាឡិការបស់ Ben 10 មកពាក់ និងលេងប្រែកាយ តាមសាច់រឿង។ អ្វីដែលទាក់ចិត្តអ្នក មើលច្រើននោះ ដោយសារតួអង្គក្នុងនេះ ជាក្មេងម្នាក់ឈ្មោះ Ben គេបានរើសបាន នាឡិកាមួយ ដែលអាចឲ្យគេ ប្រែកាយទៅសត្វចម្លែក និងមនុស្សភព ផ្សេងៗបានដល់ 10 ទើបគេដាក់ឈ្មោះ រឿងថា Ben 10 បែបនេះ។ 

សាច់រឿងនេះពិតជាជក់ចិត្ត ដូច្នេះមិត្តអ្នកអាន ដែលនៅចាំរឿងនេះ គួរតែសាកល្បងរំលឹកអតីតកាល ជាមួយការលេងហ្គេម របស់វាវិញម្តង នៅពេលដែលអ្នកឃើញ តួអង្គក្នុងហ្គេមនោះ។ អ្នកលេងនឹងដើរតួជា Ben មាននាឡិកាមួយ ប្រែកាយទៅជាសត្វទាំង 10 នោះបាន ដើម្បីកំចាត់សត្រូវ, សកម្មភាពលេងជា 360 ឌីក្រេ អាចបង្វិលបានជុំវិញខ្លួន, មាន Filter ប្តូរមុខលេងដូច នៅក្នុង Story របស់ Instagram ផងដែរ រួចទាំងការលេង ដល់វគ្គជ្រៅៗ និងអាចប្រែកាយ ទៅពពួកមនុស្សភពផ្សេង ជាច្រើនទៀត និងបានស្គាល់ថាមពល ដ៏មហាសាលរបស់វា ទៀតផង។ ហ្គេមនេះ មានឈ្មោះថា Ben 10: Alien Experience មានដាក់ឲ្យទាញយក នៅលើ App Store និង Play Store ជាមួយចំនួនអ្នក ដោនឡូដ 10 លានដងឯណោះ។ 

 

 

សកម្មភាពលេងហ្គេមក្នុងវីដេអូខាងក្រោម៖ 

 

 

 

សរុបមក នេះជាហ្គេមមួយដកស្រង់ចេញពី សាច់រឿង Ben 10 ដែលមានរបៀបលេង បែបដើរ វាយប្រហារពពួកមនុស្ស ភពផ្សេង ដើម្បីឆ្លងវគ្គ ទទួលបានតួអង្គថ្មីៗ ដាក់ក្នុងនាឡិកា សម្រាប់ប្រែកាយ នៅពេលលេងលើកក្រោយ។ ចំពោះអ្នកដែលនឹក កាលវ័យកុមារភាព អាចសាកល្បង លេងហ្គេមនេះបាន ដើម្បីរំលឹកអារម្មណ៍ អតីតកាលមកវិញ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: App Store, Play Store Tag: កម្មវិធី-ហ្គេម