CAMBO REPORT

Popup Advertising5 seconds

Razer Hammerhead ជំនាន់​ថ្មី ប្ដូរ​រូប​រាង​ប្លែក មាន​មុខងារ​កាត់​បន្ថយ​សម្លេង​រំខាន​បាន​ល្អ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Razer ក្រោយពីបានប្រកាសចេញនូវ កុំព្យូទ័រជំនាន់ថ្មី ស្មាតហ្វូនជំនាន់ទី 2 របស់ខ្លួន ក៏ដូចជាចាប់ផ្ដើម បង្កើនរយៈពេលធ្វើការ ធានានូវផលិតផល ក្ដារចុច Mouse និងកាសស្ដាប់ត្រចៀក របស់ខ្លួនឡើងទៅដល់ 2 ឆ្នាំ គិតចាប់ពីថ្ងៃនេះតទៅរួច ក្រុមហ៊ុននេះ ក៏បានប្រកាសចេញនូវកាស ស្ដាប់ត្រចៀកពពួក In-ear ជំនាន់ថ្មីរបស់ខ្លួន របស់ខ្លួនជាផ្លូវការ ដែលជាកាស Hammerhead ដដែល ដែល Razer ហៅវាជាផ្លូវការថា The Razer Hammerhead USB-C ANC (Active Noise Cancellation) តែជាការ Upgrade ធំ ជាមួយនឹងការ កែប្រែរូបរាងថ្មី អមមកជាមួយនឹងការ កែប្រែប្រព័ន្ធសម្លេង ឲ្យកាន់តែប្រសើរជាងមុនៗ។

ជាមួយនឹងកាស In-ear ជំនាន់ថ្មី ក្រុមហ៊ុន Razer បានផ្លាស់ប្ដូររចនាបថ ទាំងស្រុងខុសពី 2 ជំនាន់មុន ដោយវាមាន ខ្សែពណ៌ខ្មៅ មិនមែនពណ៌បៃតង ដោយមួយផ្នែក ខាងក្រោមស្រោប និងការពារឡើង ដោយសាច់អំបោះរឹងមាំ និងមួយផ្នែក ខាងលើការពារ ដោយជ័រស្វិត អមជាមួយនឹងការផ្លាស់ប្ដូរ តួខ្លួនរបស់កាសបែបថ្មី តែនៅរក្សាឡូហ្គូ សម្គាល់របស់ Razer ដដែល ដែលការផ្លាស់ប្ដូតួរបស់កាសនោះ គឺស្រដៀងទៅនឹងកាស របស់ចិនភាគច្រើន តែ Razer អះអាងថា វាជួយទៅដល់ការកាត់បន្ថយ សម្លេងរំខានពីខាងក្រៅ ល្អសម្រាប់អ្នក លេងហ្គេម ស្ដាប់តន្ត្រី ឬចង់ផ្ដោតអារម្មណ៍ ទៅលើការប្រើប្រាស់ជាមួយនឹង ស្មាតហ្វូនរបស់ខ្លួន។ ជាក់ស្ដែង Hammerhead USB-C ANC មាន Driver ដល់ទៅ 2 ខណៈពេលដែលកាសមុនៗ គឺមាន Driver តែមួយគ្រាប់ប៉ុណ្ណោះ ដែល Drivers ទាំងពីរគ្រាប់នោះ នឹងជួយឲ្យសាច់ភ្លេង បញ្ចេញ មកកាន់តែពិរោះច្បាស់ ថែមទាំងមាន 24-bit/96 kHz DAC បន្ថែមពីលើទៀតនោះ កាសនេះអាចចាក់តន្រ្តីស្ដាប់ លេងហ្គេម ឬទស្សនាខ្សែភាពយន្ត ជាមួយនឹងសម្លេងច្បាស់ល្អ តែវាបង្កើតឡើងសម្រាប់តែ ស្មាតហ្វូន Android ជាធំ។

The Razer Hammerhead USB-C ANC ពុំប្រើប្រាស់ឌុយស៊េរីចាស់ 3.5mm នោះទេ វាជំនួសមកវិញជាមួយនឹង ឌុយក្បាលជា USB ប្រភេទ C សម្រាប់ស្មាតហ្វូន ពុំមានរន្ធដោតកាស ភ្ជាប់មកជាមួយនឹង ដុំចុចបញ្ជា សម្រាប់កំណត់ទៅលើ ការបន្ថយ បន្ថែមសម្លេង និងចុចលេង (Play/Pause) ថែមទាំងមានរន្ធ Mic សម្រាប់ការនិយាយទូរស័ព្ទ ដូចកាសទូទៅដែរ។ សម្រាប់អ្នកប្រើប្រាស់ iPhone ឬកុំព្យូទ័រ មិនអាចប្រើកាសនេះ បាននោះទេ គឺមានតែទិញដុំបំបែកមួយ តង់ទៀតទើបបាន ខណៈពេលដែល Razer បញ្ចេញកាសនេះ លក់នៅចុងឆ្នាំ 2018 នេះ ក្នុងតម្លៃ USD 99.99 ក្នុងទីផ្សារអន្តរជាតិ! ដូច្នេះតើ 100$ អ្នកគួរទិញកាសខ្សែ ឬគ្មានខ្សែ? បើអ្នកគាំទ្រម៉ាក Razer ហើយប្រើប្រាស់ស្មាតហ្វូន Android ដែលគ្មានរន្ធដោតកាស 3.5mm នោះ កាសនេះអាចនឹងទាក់ចិត្ត របស់អ្នកបាន!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ