CAMBO REPORT

Popup Advertising5 seconds

Google Translate អាច​បក​ប្រែ​ភាសា​តាម​កាមេរ៉ា​បាន​ចំនួន 13 ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នេះជាមុខងារមួយដែលលេចធ្លោខ្លាំងក្នុងកម្មវិធី Google Translate របស់ Google ដោយអ្នកប្រើប្រាស់ គ្រាន់តែបើកកាមេរ៉ា ក្នុងកម្មវិធីនេះ ដើម្បីស្កេនលើអក្សរ នោះវានឹងបកប្រែបានភ្លាមៗ។ នាពេលថ្មីៗនេះ កម្មវិធីនេះ បានបន្ថែមភាសាចំនួន 13 ទៀតហើយ សម្រាប់ឲ្យអ្នក ប្រើប្រាស់តាមមុខងារនេះ ដោយវាពិតជា ងាយស្រួលក្នុងការ ប្រើប្រាស់ និងរហ័សទាន់ចិត្ត ហើយលឿនជាង ការសរសេរអក្សរ។ 

កាលពីឆ្នាំ 2015 កម្មវិធី Google Translate ទើបចាប់ផ្តើមប្រើប្រាស់ មុខងារនេះ ជាមួយការ Support ចំនួន 27 ភាសាខុសៗគ្នាប៉ុណ្ណោះ។ អ្នកប្រើប្រាស់ភាគច្រើន ប្រើសម្រាប់បកប្រែ ស្លាកសញ្ញាផ្សេងៗ និងខ្លះបកប្រែ មីនុយភោជនីយដ្ឋាន ដូច្នេះសម្រាប់អ្នក ចូលចិត្តធ្វើដំណើរ កំសាន្តច្បាស់ជាត្រូវការ កម្មវិធីនេះជាប់ជានិច្ច។ ក្នុងសប្តាហ៍នេះ Google បានប្រកាស បន្ថែមភាសាចំនួន 13 ទៀតហើយ មានដូចជា Punjabi, Bengali, Vietnamese, Thai, Gujarati, Kannada, Nepali, Tamil, Telugu, និង Malayalam ដូច្នេះសរុបភាសាទាំងអស់ ដែលអាចប្រើប្រាស់ បកប្រែតាមកាមេរ៉ារបស់ កម្មវិធីនេះបានមានជិតដល់ 50 ភាសាហើយ។ សូមអាប់ដេតកម្មវិធី Google Translate របស់អ្នកនៅពេលនេះ ដើម្បីទទួលបានការប្រើប្រាស់ ភាសាថ្មីៗទៀត។ 

 

សរុបមក កម្មវិធី Google Translate បានបន្ថែមភាសាចំនួន 13 ទៀតហើយ សម្រាប់ការប្រើប្រាស់ បកប្រែតាមមុខងារកាមេរ៉ា នៅក្នុងកម្មវិធីនេះ។ អ្នកប្រើប្រាស់ គ្រាន់តែស្កេន វានឹងបកប្រែអក្សរ ភ្លាមៗតែម្តង ដោយវាលឿនជាងការ សរសេរទៀតផង ដូច្នេះទើបគេប្រើប្រាស់វា លើការបកប្រែស្លាក សញ្ញាផ្សេងៗ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម