CAMBO REPORT

Popup Advertising5 seconds

ស្វែង​យល់​លក្ខណៈ​សម្បតិ្ត Pixel 3 និង Pixel 3 XL នៅ​ទី​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Google ទើបនឹងប្រកាសចេញនូវស្មាតហ្វូន Pixel ជំនាន់ថ្មីម៉ូឌែល Pixel 3 និង Pixel 3 XL ជាផ្លូវការ កាលពីប៉ុន្មានថ្ងៃមុននេះ។ សម្រាប់រចនាបថ ទាំងមូលលើ Pixel 3 គឺមានលក្ខណៈស្រដៀងគ្នា ជាមួយម៉ូឌែល Pixel 2 XL ជំនាន់មុន ប៉ុន្តែបើចំពោះ Pixel 3 XL វិញ ខាង Google បែរជាឈានជើងចូលគន្លងមួយ ដែលខ្លួនធ្លាប់រិះគន់គេ ពាក់ព័ន្ធនឹងរឿងបំពាក់ ឆកលើថ្ងាស ហ្នឹងតែម្តង។  អ្វីដែលកាន់តែស្លុត អារម្មណ៍ជាងគេនោះ គឺថាថ្ងាសឆកលើ Pixel 3 XL វាពិតជាពិបាក ទទួលណាស់ ជាពិសេសសម្រាប់ អ្នកគាំទ្រផ្ទាល់ ព្រោះតែឆកនេះ វាមានជម្រៅជ្រៅ លើសស្មាតហ្វូនឆកដទៃ ហើយវាក៏ជាចំនុចមួយ ដែលធ្វើអោយយើង ឆាប់ឃើញវាមុនគេ ផងដែរ។

 

ក្នុងនោះ យើងជឿជាក់ថា ប្រិយមិត្តអ្នកអាន ទាំងអស់ ក៏ប្រហែលជាចង់ដឹងដូចគ្នា ថាតើទូរសព្ទទាំង 2 ម៉ូឌែលនេះ មានលក្ខណៈសម្បត្តិ យ៉ាងណា? និងមានតម្លៃប៉ុន្មាន?

អញ្ចឹង សម្រាប់ថ្ងៃនេះដែរ យើងនឹងធ្វើការបង្ហាញ ដល់មិត្តអ្នកអានទាំងអស់គ្នា អោយបានដឹងពី លក្ខណៈស្មាតហ្វូនទាំង 2 ម៉ូឌែល ដូចខាងក្រោមនេះ៖

 

1. Pixel 3

 

• អេក្រង់ទំហំ 5.5 អ៊ីញ

• ប្រើប្រាស់កញ្ចក់ប្រភេទ P-OLED

• កម្រិតបង្ហាញរូបភាព 1080 x 2160 ភិចសែល 

• កម្រិត Aspect Ratio 18:9

• ដង់ស៊ីតេអេក្រង់ 443 ppi 

• ស្រោបដោយ Gorilla Glass 5

• ដំនើរការប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie

• មានប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប Snapdragon 845

• មាន CPU ចំនួន 8 គ្រាប់ (4 គ្រាប់ រត់ក្នុងល្បឿន 2.5GHz & 4 គ្រាប់ រត់ក្នុងល្បឿន 1.6GHz)

• មាន GPU ប្រភេទ Adreno 630

• រ៉េមទំហំ 4GB 

• អង្គចងចាំ 64GB / 128GB

• កាមេរ៉ាភ្លោះខាងមុខទំហំ 8 មេហ្គាភិចសែលដូចគ្នា មានកម្រិត Aperture f/1.8 & f/2.2 

• កាមេរ៉ាខាងក្រោយទំហំ 12.2 មេហ្គាភិចសែល មានកម្រិត Aperture f/1.8

• វីដេអូថតបានដល់កម្រិត 2160 ភិចសែល ក្នុងល្បឿន 30fps

• អាវក្រោះការពារទឹក IP68 (មុជទឹកបានជម្រៅ 1.5 មែត្រ ក្នុងរយៈពេល 30 នាទី)

• ថាមពលថ្ម 2915mAh

• សាកថ្មឥតខ្សែ

• កាសក្នុងប្រអប់

 

2. Pixel 3 XL

 

• អេក្រង់ទំហំ 6.3 អ៊ីញ

• ប្រើប្រាស់កញ្ចក់ប្រភេទ P-OLED

• កម្រិតបង្ហាញរូបភាព 1440 x 2960 ភិចសែល 

• កម្រិត Aspect Ratio 18.5:9

• ដង់ស៊ីតេអេក្រង់ 523 ppi 

• ស្រោបដោយ Gorilla Glass 5

• ដំនើរការប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie

• មានប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប Snapdragon 845

• មាន CPU ចំនួន 8 គ្រាប់ (4 គ្រាប់ រត់ក្នុងល្បឿន 2.5GHz & 4 គ្រាប់ រត់ក្នុងល្បឿន 1.6GHz)

• មាន GPU ប្រភេទ Adreno 630

• រ៉េមទំហំ 4GB 

• អង្គចងចាំ 64GB / 128GB

• កាមេរ៉ាភ្លោះខាងមុខទំហំ 8 មេហ្គាភិចសែលដូចគ្នា មានកម្រិត Aperture f/1.8 & f/2.2 

• កាមេរ៉ាខាងក្រោយទំហំ 12.2 មេហ្គាភិចសែល មានកម្រិត Aperture f/1.8

• វីដេអូថតបានដល់កម្រិត 2160 ភិចសែល ក្នុងល្បឿន 30fps

• អាវក្រោះការពារទឹក IP68 (មុជទឹកបានជម្រៅ 1.5 មែត្រ ក្នុងរយៈពេល 30 នាទី)

• ថាមពលថ្ម 3430mAh

• សាកថ្មឥតខ្សែ

• កាសក្នុងប្រអប់

ចុងក្រោយ Pixel 3 និង Pixel 3 XL គឺមានជម្រើស 3 ពណ៌ សម្រាប់ជ្រើសរើស រួមមានពណ៌ Clearly White, ពណ៌ Just Black និងពណ៌ Not Pink។ ។ Pixel 3 នឹងត្រូវដាក់លក់ ជាមួយតម្លៃចាប់ពី 800 ដុល្លារ ឯ Pixel 3 XL នឹងត្រូវដាក់លក់ ជាមួយតម្លៃចាប់ពី 900 ដុល្លារ តម្លៃស្រុកក្រៅ ហើយតម្លៃវាអាចនឹងប្រែប្រួល ពេលមានវត្តមាន នៅក្នុងស្រុកយើង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ