CAMBO REPORT

Popup Advertising5 seconds

តួឯកស្រីរឿងបុព្វេសន្និវាស កញ្ញា Bella Ranne គ្រងតំណែងជាឯកអគ្គរដ្ឋទូតរបស់ Huawei បីប្រទេស កម្ពុជា ថៃ ឡាវ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅថ្ងៃទី 12 តុលា ឆ្នាំ 2018 ៖ ក្រុមហ៊ុន Huawei  បានប្រកាសតែងតាំង កញ្ញា Bella Ranne ជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំប្រទេសកម្ពុជា ថៃ និងឡាវ ។ Bella (បេឡា) មានប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រកាន់តែខ្លាំង បន្ទាប់ពីបានសម្តែងជាតួឯកស្រីក្នុង រឿងបុពេ្វសន្និវាស ដែលជាខ្សែភាពយន្តភាគថៃ ល្បីកក្រើកបំផុតប្រចាំឆ្នាំ។ កំពូលតារាស្រីរូបនេះ នឹងក្លាយជាឯកអគ្គរដ្ឋទូត តំណាងស្មាតហ្វូន Huawei Nova 3 និង Nova 3i។

 


ការរង់ចាំ យ៉ាងអន្ទះសាររបស់អ្នកគាំទ្រ ដែលទន្ទឹងរង់ចាំថា តើនរណានឹងក្លាយជា ឯកអគ្គរដ្ឋទូតថ្មីរបស់ Huawei ត្រូវបានបញ្ចប់។ ភាពរំភើប សប្បាយ រីករាយជាមួយនិងភាពភ្ញាក់ផ្អើល បានចាប់ ផ្តើមនៅពេលដែល កញ្ញា Bella (បេឡា) បានក្លាយជាឯកអគ្គរដ្ឋទូតទាំងបីប្រទេស ។ កញ្ញា នឹងមានសកម្មភាពរីករាយជាច្រើន ជាមួយអ្នកគាំទ្រនៅកម្ពុជា។ មុខមាត់ថ្មី ស្វាគមន៌ឯកអគ្គរដ្ឋទូតថ្មី Huawei ស៊េរី NOVA3  /Nova 3i   នឹងមានអ្វីដែល រំភើប ភ្ញាក់ផ្អើល កើតឡើងបន្តទៀតឆាប់នេះៗ ។

 


ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Bella (បេឡា) ទទួលបានប្រជាប្រិយភាពខ្លាំង គួរឲ្យកត់សម្គាល់ តាមរយៈខ្សែភាពយន្តភាគថៃរឿង “ ភរិយាបណ្តូលចិត្ត”។ ដោយសារតែសន្ទុះនៃការគាំទ្រ កញ្ញាត្រូវបានអញ្ជើញឲ្យចូលរួម កម្មវិធីជំនួបតារា កាលពីខែតុលា ឆ្នាំ 2016 ដែលនេះជា ការមកជួបអ្នកគាំទ្រនៅប្រទេសកម្ពុជា ជាលើកទីមួយ។ បន្ទាប់ពីក្លាយជាតួឯកស្រី ក្នុងខ្សែភាពយន្តរឿង បុពេ្វសន្និវាស ដែលជាខ្សែភាគយន្ត ទទួលបានការពេញនិយម និងកក្រើកបំផុត ក្នុងស្រទាប់មហាជនទាំងក្នុង និង ក្រៅប្រទេស ជាថ្មីម្តងទៀត Bella (បេឡា) បានមកចូលរួមកម្មវិធី ជំនួបតារាជាលើកទីពីរ កាលពីខែកក្កដា ឆ្នាំ 2018 ។ 

 

 

មិនតែប៉ុណ្ណោះ ស្របពេលជាមួយគ្នានេះដែរ កញ្ញាក៏ទទួលបានការអនុញ្ញាតឲ្យចូលគាល់ ព្រះមហាក្សត្រីយានី នរោត្តម មុនីនាថ សីហនុ។  លើសពីនេះទៀត ថ្មីៗនេះ Bella (បេឡា) ក៏ទទួលបានពានរង្វាន់ជាតារាស្រី ដែលមានប្រជាប្រិយភាពបំផុតប្រចាំឆ្នាំ 2018 ផងដែរ។

 


លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ របស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា បានលើកឡើងថា  ការជ្រើសរើសអ្នកតំណាងថ្មីនេះ គឺជាយុទ្ធសាស្ត្រទីផ្សារក្នុងតំបន់ ដែលយើងចង់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារ គោលដៅឲ្យកាន់តែជិតស្និទ្ធិ ជាពិសេសជាមួយយុវវ័យ។ មិនតែប៉ុណ្ណោះនៅប្រទេសកម្ពុជា ថៃ និងឡាវ Bella (បេឡា) ទទួលបានប្រជាប្រិយភាព និងមានសន្ទុះនៃការគាំទ្រខ្លាំង ដែលអាចជួយជុំរុញឲ្យ ម៉ាកផលិតផលរបស់យើង កាន់តែមានភាពល្បីល្បាញក្នុងតំបន់ ។

 

 

ក្រុមហ៊ុននឹងពិនិត្យលទ្ធភាព ដើម្បីរៀបចំអញ្ផើញ Bella (បេឡា) ដើម្បីចូលរួមកម្មវិធី Bella NOVA Tour Concert ឬ Bella NOVA Fans” តាមពេលតាមវេលា សមស្រប ឆាប់ៗនេះ ឬកម្មវិធីណាមួយ ដែលសមស្របនាពេលអនាគត ដើម្បីបំពេញតម្រូវចិត្តយុវវ័យ។

 


ទូរស័ព្ទ Huawei Nova 3 និង 3i ដែលមានកញ្ញា Bella (បេឡា) ជាអ្នកតំណាង ពិតជាធ្វើឲ្យអ្នករាល់គ្នាពេញចិត្តទាំងតម្លៃ គុណភាព និងរូបរាងដែលមានតួ កញ្ចក់ភ្លឺរលោងចែងចាំង  បំពាក់កាមេរ៉ា4គ្រាប់ ពណ៌ភ្លឺទាក់ទាញ លម្អដោយគែមកោង អាលុយមីញ៉ូមរឹងមាំ ។ លើសពីនេះទៅទៀត Huawei Nova 3 និង 3i នឹងមានជម្រើសពណ៌កាលីប ទាន់សម័យពីរទៀត គឺពណ៌ស និងមាស ដែលនឹងមានលក់ឆាប់ៗនេះ។

 


តោះមើលវីដេអូលម្អិត អំពីដំណើរមកកម្ពុជាមុនៗ និងកាយវិការដ៌គួរអោយស្រលាញ់ខ្យូតៗ

 


ស្ប៉តពាណិជ្ជកម្មជាមួយកាយវិការ ក្រមិចក្រមើមដែលល្បីខ្លាំង ផ្សព្វផ្សាយ #Nova3/3i នៅថៃ

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Huawei Cambodia Tag: ទូរស័ព្ទ