CAMBO REPORT

Popup Advertising5 seconds

Samsung Galaxy A7 និង A9 ឆ្នាំ 2018 បាន​ប្រកាស​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការហើយ ព្រម​ទាំង​មាន​ការ​បើក​ឲ្យ​កម្ម៉ង់​ទុក​មុន​សម្រាប់​កម្ពុជា!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថ្ងៃទី 12 តុលា 2018៖ ក្រុមហ៊ុនសាមសុងបានធ្វើការ ដាក់បង្ហាញរូបរាង ជាផ្លូវការនូវស្មាតហ្វូនដ៏ទាក់ទាញត្រកូល A ស៊េរីថ្មីរបស់ខ្លួនគឺ Samsung Galaxy A7 &A9 នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី កាលពី ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះដែលមាន ការចូលរួមពីសំណាក់ អ្នកសារព័ត៌មានកម្ពុជាផងដែរ។ ក្នុងព្រឹត្តិការណ៏ដ៏អស្ចារ្យនេះ ក៏បានផ្តល់សិទ្ធិ ឲ្យដៃគូផ្សព្វផ្សាយបានឃើញ និងធ្វើតេស្ត ដោយផ្ទាល់ដំបូងគេ ជាមួយនឹងផលិតផលពិត។

 


លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនថៃ សាមសុងអេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៏ថា «ស្មាតហ្វូនថ្នាក់កណ្តាលត្រកូល Galaxy A របស់ក្រុមហ៊ុន សាមសុង ទទួលបានជោគជ័យយ៉ាងខ្លាំង ហើយសម្រាប់ឆ្នាំ ២០១៨ នេះ Galaxy A នឹងនៅតែបន្តបង្ហាញ ខ្លួនទៀតជាមួយរូបរាងថ្មីប្លែក និងកាន់តែពិសេសដែលអាច ឆក់យកចិត្តអ្នក ប្រើប្រាស់ ដោយសារតែកំណែប្រែថ្មី ដ៏អស្ចារ្យនោះគឺសមត្ថភាព កាមេរ៉ាតែម្តងដែលឆ្នាំនេះ  ក្រុមហ៊ុនសាមសុងដំឡើងលែនកាមេរ៉ាដល់ទៅ 3គ្រាប់សម្រាប់ Galaxy A7 និង Galaxy A9 មានកាមេរ៉ាដល់ទៅ 4 គ្រាប់ឯនោះ»។

 


លោកបានបន្ថែមថា សម្រាប់ Galaxy A7 នឹងប្រកាសឲ្យទទួល ការកុម្ម៉ង់ទុកមុន (Pre-Order) ចាប់ពីថ្ងៃទី ១៣ ដល់ ២៥តុលា ឆ្នាំ២០១៨ ដែលមានជម្រើស ៣ពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ,ពណ៌ខៀវ និងពណ៌មាសក្នុង តម្លៃត្រឹមតែ$ 345 តែប៉ុណ្នោះជាមួយនឹងការ ផ្តល់ជូននូវកាដូបន្ថែមដូចជា Samsung Power bank 1 ដ៏ស្រស់ស្អាតដែលអាចផ្ទុក ថាមពលបានរហូតដល់ 10,000mAh និងបាសបំពងសម្លេង (Speaker) JBL GO2 មួយដ៏កាលីប1 ហើយអ្នកអាចទទួលបានទូរស័ព្ទនៅថ្ងៃទី ២៨ ដល់ទីថ្ងៃទី៣០ ខែ តុលា។ សម្រាប់ Galaxy A9 វិញនឹងបង្ហាញវត្តមាននៅលើ ទីផ្សារកម្ពុជាក្នុងខែ វិច្ជិកាខាងមុខនេះ។


ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិខ្លះៗ នៃស្មាតហ្វូនដ៏ទាក់ទាញ Galaxy A7 និង Galaxy A9 ដែលអ្នកគួរតែដឹង៖

1/ Galaxy A7


-  បំពាក់នូវ RAMទំហំ 4GB មេម៉ូរីទំហំ 64GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 256GB


-  បំពាក់កាមេរ៉ាក្រោយ៣គ្រាប់៖ ទំហំ 24MP f/1.7 +  5MP f/2.2 + 8MP f/2.4 និងកាមេរ៉ាខាងមុខទំហំ24MP FF f/2.0


-  ទូរស័ព្ទដៃ ស៊ីម2


-  អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។


-  ល្បឿនដំណើរការដោយ Octa- Core 2.2 GHz ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។


-  កម្លាំងថ្ម 3,300mAh


-  ស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)នៅពីចំហៀង


-  បទពិសោធន៍សំលេង Dolby Atmos នៅពេលប្រើប្រាស់ជាមួយកាសត្រជៀក

 


2/ Galaxy A9


-  បំពាក់នូវ RAMទំហំ 6GB មេម៉ូរីទំហំ 128GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 512GB


-  បំពាក់កាមេរ៉ាក្រោយ4គ្រាប់៖ទំហំ 24MP f/1.7 + 5MP f/2.2+10MP Tele/F2.4 + 8MP ultra wide f/2.4  និងកាមេរ៉ាខាងមុខទំហំ24MP FF f/2.0


-  ទូរស័ព្ទដៃ ស៊ីម2


-  អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។


-  ល្បឿនដំណើរការដោយ Octa- Core 2.2 GHz Quad+ 1.8 GHz Quad ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។


-  កម្លាំងថ្ម 3,720mAh


-  ស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)


-  បទពិសោធន៍សំលេង Dolby Atmos នៅពេលប្រើប្រាស់ជាមួយកាសត្រចៀក

 


សូមប្រញាប់ឡើង មកក្លាយជាម្ចាស់នៃ ស្មាតហ្វូនដ៏ទាក់ទាញនេះភ្លាមទៅ......កុំឲ្យឱកាសនេះកន្លងផុតទៅ!


សម្រាប់ព័ត៌មានបន្ថែមសូម អញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយ​ របស់ក្រុមហ៊ុនសាមសុងណាមួយ ដែលនៅជិតលោកអ្នក បំផុតឬអាចទំនាក់ទំនង មកកាន់លេខ1800 20 3232 ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: ទូរស័ព្ទ