Wifi Router ម៉ូឌែល Xpert បង្កើតឡើងជាពិសេសសម្រាប់អ្នកដំណើរ និងជាជំនួយការក្នុងតម្រូវការអ៊ីនធើណេត!
ដូចដែលប្រិយមិត្តបានជ្រាបច្បាស់ហើយថា សព្វថ្ងៃនេះ អ៊ីនធើណេត ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅ ប្រចាំថ្ងៃរបស់យើង ជាពិសសេស ចំពោះអ្នកធ្វើការ អ្នកជំនួញ សិស្សនិស្សិត និងមនុស្សទូទៅ ដែលប្រើប្រាស់ ឧបករណ៍វៃឆ្លាត ដូចជា ស្មាតហ្វូនឬផ្សេងៗ ដើម្បីស្វែងរកអ្វីមួយ ឬភ្ជាប់ទំនាក់ទនងជាដើម។ យ៉ាងណា បើសិនគ្មានអ៊ីនធើណេតនោះទេ ការងារអាចនឹងកកស្ទះ ឯឧបករណ៍ឆ្លាតវៃ ក៏នឹងរសាប់រសល់ នៅមិនសុខនោះទេដែរ។
អញ្ចឹងហើយសម្រាប់នៅថ្ងៃនេះ យើងសូមណែនាំឧបករណ៍ WiFi Router ចល័តចំនួន 2 ម៉ូឌែល ពីក្រុមហ៊ុន Xpert មកបង្ហាញប្រិយមិត្តទាំងអស់គ្នា ដោយយល់ឃើញថា វាជាឧបករណ៍ងាយស្រួលប្រើប្រាស់ និងងាយយកទៅតាមខ្លួន ផងដែរ។
• Xpert M90
- អេក្រង់បង្ហាញទំហំ 1.46 អ៊ីញ
- ប្រភេទ LCD
- ដំណើរការសេវាបានកម្រិត 4G LTE
- ថាមពលថ្ម 10000mAh អាចកំដរការប្រើបានជាង 20 ម៉ោង
- ភ្ជាប់បានរហូតដល់ទៅ 10 ឧបករណ៍
- អាចដើរតួជា Power Bank
- ទម្ងន់ 230g
- តម្លៃ $85
• Xpert M70
- អេក្រង់បង្ហាញទំហំ 1.44 អ៊ីញ
- ប្រភេទ LCD
- ដំណើរការ សេវាបានកម្រិត 4G LTE
- ថាមពលថ្ម 2400mAh អាចកំដរការ ប្រើបានជាង 8 ម៉ោង
- ភ្ជាប់បានរហូតដល់ទៅ 10 ឧបករណ៍
- ទម្ងន់ 105g
- តម្លៃ $65
សម្រាប់អ្នក ដែលមានចំណាប់អារម្មណ៍ចង់ជាវ Router ចល័តនេះយកមកប្រើប្រាស់ អ្នកអាចរកជាវវាបាននៅហាង The Premier ដែលមានភ្ជាប់ជាមួយការធានាត្រឹមត្រូវ ទាំងគុណភាពនិងតម្លៃផងដែរ។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
