CAMBO REPORT

Popup Advertising5 seconds

ចិន​ប្រើ Hardware នេះ​ដើម្បី Hack ប្រព័ន្ធ​ទូរគមនាគមន៍​អាមេរិក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីពេលកន្លងមក មានសារព័ត៌មានអាមេរិកដ៏ល្បីឈ្មោះមួយ បានចេញផ្សាយ ព័ត៌មាន ដ៏ភ្ញាក់ផ្អើល ដែលថារាល់ឧបករណ៍ ដំឡើងនៅចិន និងផលិតនៅ ប្រទេសចិន ភាគច្រើន មានបង្កប់នូវឈីបមួយ ជាប់នឹង Motherboard របស់ឧបករណ៍ទាំងនោះ រួមមានផលិតផល របស់ Apple និង Amazon ជាដើម ដែលមានបង្កប់ឈីបទាំងនេះ នៅលើ Motherboard ទាក់ទងនឹង Server របស់ក្រុមហ៊ុនពួកគេ។ ឈីបនេះផលិតដោយក្រុមហ៊ុន Elemental ដែលបែងចែក ពីក្រុមហ៊ុនមួយទៀត ហៅថា Super Micro Computer ។ 

មកដល់ពេលនេះ សារព័ត៌មានបានចេញផ្សាយដំណឹងអំពីការ Hack របស់ចិនម្តងទៀត ជាមួយ ការប្រើប្រាស់រន្ធ Ethernet Port ដែលគេបំពាក់នៅលើ ឧបករណ៍ផ្សេងៗ របស់ក្រុមហ៊ុន ល្បីៗជាង 30 ក្រុមហ៊ុន បានប្រើប្រាស់ Hardware នេះ ជាមួយឧបករណ៍របស់ពួកគេ។ យើងប្រទះឃើញ ឧបករណ៍ជាច្រើន ដែលមានមក ជាមួយរន្ធ Ethernet Port នេះ រួមមាន កុំព្យូទ័រយួរដៃ, កុំព្យូទ័រដាក់លើតុ, ដុំ Router, ដុំ Switch, ដុំ Modem, ឧបករណ៍ Tester Network និងឧបករណ៍ ជាច្រើនផ្សេងទៀត។ ដូច្នេះនៅពេលអ្នក ប្រើប្រាស់ភ្ជាប់ជាមួយ ប្រព័ន្ធអ៊ីនធើណេត ឬខ្សែ Network របស់ក្រុមហ៊ុនទូរគមនាគមន៍ នៅអាមេរិកណាមួយ ចិននឹងអាច Hack បានដោយងាយ។ Ethernet Port ទាំងនោះក៏ផលិតចេញមក ពីក្រុមហ៊ុនចិនឈ្មោះ Super micro computer ដែលគេបានដឹងថា ជាក្រុមហ៊ុនផលិតឈីប តូចបង្កប់នោះដូចគ្នា។ បច្ចេកវិទ្យា ជុំវិញពិភពលោក ត្រូវបានចិនគ្រប់គ្រង់បានហើយ ដូចយើងបានឃើញថា ផលិតផលជាច្រើន មានប្រភពផលិត និងដំឡើងនៅ ប្រទេសចិន ដូច្នេះពួកគេមានតែ ធ្វើអត់ដឹងអត់ឮ ដើម្បីបន្តសហការ ជាមួយក្រុមហ៊ុននៅ ប្រទេសចិនបន្តទៀត តែបើសើរើករណីនេះ ក្រុមហ៊ុនះអាមេរិក នឹងខាតធំ ព្រោះមិនងាយ ក្នុងការរកប្រទេសផ្សេង ដើម្បីផលិត ឬដំឡើងឧបករណ៍ ឲ្យពួកគេនោះទេ។ 

 

សរុបមក សារព័ត៌មាន Bloomberg នៅតែមានចិត្តមិនស្ងប់ បានចេញមកព្រលះប្រទេសចិន ម្តងទៀត ជាមួយព័ត៌មានចិន ប្រើប្រាស់ Ethernet Port ដែលអាចឲ្យចិន Hack តាមចូលប្រព័ន្ធ Server របស់ក្រុមហ៊ុនទូរគមនាគមន៍ របស់អាមេរិក បានដោយងាយ បន្ទាប់ពីពេល កន្លងមក សារព័ត៌មាននេះ បានចេញផ្សាយពីចិន បង្កប់ឈីបតូចមួយ សម្រាប់លួចទិន្នន័យសម្ងាត់ របស់ក្រុមហ៊ុនល្បីៗ រួមមាន Apple និង Amazon ដូច្នេះយើងចាំមើល បន្តទៀត ថាតើ Bloomberg នឹងមានអ្វីចេញផ្សាយ បន្តទៀតពីរឿងសម្ងាត់ ទាំងនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: Lifestyle