CAMBO REPORT

Popup Advertising5 seconds

Intel ប្រកាស​ចេញ CPU Intel Core i9-9900K ជា​ផ្លូវ​ការ​ហើយ មាន 8 Cores និង 16 Threads

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីមានការបែកធ្លាយជាច្រើនរួចមក ទីបំផុតក្រុមហ៊ុន Intel ប្រកាសចេញនូវ បន្ទះឈីប CPU ជំនាន់ទី 9 ថ្មីរបស់ខ្លួនហើយ ដែលក្នុងនោះឈីប Core i9-9900K គឺជាឈីប ដែលមាការរង់ចាំ ជាយូរខែ ណាស់មកហើយ ជាការឆ្លើយតបទៅនឹង CPU ពពួក Ryzen របស់ AMD ដែល Core i9-9900K នេះ គឺជាដៃគូកុងគ្នា ជាមួយនឹង Ryzen 7 2700X ដែលមានចំនួន Core និង Threads ដូចគ្នា តែខុសគ្នាទៅលើតម្លៃ ដែលអ្នកប្រើប្រាស់ អាចនឹងពិចារណាខ្លាំង ទៅលើចំនុចនេះ។

ជាមួយនឹងបន្ទះឈីប CPU ជំនាន់ទី 9 របស់ Intel វានៅតែបន្តប្រើប្រាស់ Architecture ឈ្មោះ Coffee Lake ដដែល មាន L3 Cache ទំហំ 16GB ស៊ីភ្លើង 95W ជាមួយនឹង CPU ទំហំ 14 ណាណូម៉ែត្រ មានន័យថា វានៅបន្តប្រើប្រាស់ Socket LGA 1151 ដែលអាចយកទៅប្រើប្រាស់ ជាមួយនឹង Motherboard ស៊េរីចាស់ៗដែរ តែអ្នកនឹងមិនទទួលបាន នូវអត្ថប្រយោជន៍ពេញ 100% ដូចការប្រើប្រាស់ ជាមួយនឹង Motherboard ដែលមាន Chipset Z390 ឡើយ។ ជាមួយនឹងការប្រកាសចេញ នៅឯទីក្រុង New York សហរដ្ឋអាមេរិកនេះ Intel ផ្ដោតសំខាន់ជាងគេ ទៅលើឈីប Core i9 9900K ដែល Intel អះអាងថា វាគឺជា CPU សម្រាប់ Gamer ដែលមានល្បឿនលឿន ជាងគេដែលមិនធ្លាប់បាន បង្កើតពីមុនមក ជាពពួក Flagship សម្រាប់អ្នកដែលត្រូវការ ល្បឿនលើសពីល្បឿន។

ជាមួយនឹងបន្ទះឈីប Intel Core i9-9900K នេះ Intel ក៏បានបំពាក់មកជាមួយនឹង ក្រាហ្វិច Intel UHD 630 ផងដែរ អមមកជាមួយនឹងការពង្រឹងបន្ថែម ជាមួយល្បឿនឲ្យរត់បាន រហ័សជាងមុន តែទំហំ L3 Cache មិនបានពង្រីកទំហំឡើយ។ Core i9-9900K មាន Core ចំនួន 8 និង Threads 16 រត់ក្នុងល្បឿន 3.6GHz និងអាចបង្កើនដល់៖

 

• 5.0GHz សម្រាប់ 2 Cores រត់

• 4.8GHz សម្រាប់ 4 Cores រត់

• និង 4.7GHz សម្រាប់ 6/8 Cores រត់

 

ដូច្នេះកុំយល់ច្រឡំថា 16 Threads នោះ នឹងរត់នៅពេលជាមួយគ្នា ឲ្យសោះ ព្រោះថាបើរត់ទាំងអស់ ក្នុងពេលតែមួយឈីប Core i9 នេះនឹងក្ដៅហួសនិស្ស័យ រលត់ ឬឈានដល់ឆេះឈីប ក៏ថាបាន ទៅតាមធុងទឹក បន្ថយកម្ដៅ។

អមមកជាមួយនឹងការប្រកាសចេញនូវ Core i9-9900K នេះ Intel ក៏បានប្រកាសចេញនូវឈីប Intel ផ្សេងៗទៀត ក្នុងជំនាន់ទី 9 នេះផងដែរ រួមមានដូចជា៖

 

• Core i7-9700K

• Core i5-9600K

• Core i5-9600

• Core i5-9500

• Core i5-9400

• Core i5-9400T

• Core i3-9300

• Core i3-9300T

• Core i3-9100

• Core i3-9100T

• Core i3-9000

• Core i3-9000T

 

ក្រុមហ៊ុន Intel បានចាប់ផ្ដើមឲ្យអតិថិជនរបស់ខ្លួន កុម្ម៉ង់ទិញឈីប CPU ជំនាន់ទី 9 របស់ខ្លួនថ្មីនេះហើយ ដោយវានឹងចាប់ផ្ដើមចេញលក់ ក្នុងទីផ្សារនៅថ្ងៃទី 19 ខែតុលា នេះតែម្ដង ក្នុងតម្លៃ USD 488 សម្រាប់ Core i9-9900K និង USD 373 សម្រាប់ Core i7-9700K និងធូរថ្លៃជាងនេះ សម្រាប់លេខទាបៗជាងនេះ តាមការជ្រើសរើស តែបើមកដល់ស្រុកខ្មែរ តម្លៃនេះនឹងមានការកែប្រែ សម្រាប់ការចេញលក់ដំបូង សម្រាប់ 3 ខែដំបូង តែអាចនឹងធ្លាក់ មកត្រឹមតម្លៃ ប្រហាក់ប្រហែលទីផ្សារ នៅដើមឆ្នាំ 2019។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Tom's Hardware Tag: កុំព្យូទ័រ