CAMBO REPORT

Popup Advertising5 seconds

គ្រាន់​តែ​ឧបករណ៍​ផ្លុំ​សក់​សោះ មាន​តម្លៃ​ថ្លៃហួស!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Dyson បញ្ចេញឧបករណ៍កៀបសក់នេះមក ធ្វើឲ្យមិត្តនារី ពេញចិត្តច្រើន ប៉ុន្តែបើបានដឹងតម្លៃ ពិតរបស់វា ប្រាកដជាងាកមុខចេញវិញ ក៏ថាបាន។ ឧបករណ៍នេះ មានបច្ចេកវិទ្យាទំនើប អាចប្តូរក្បាលបាន រួមមានក្បាលផ្លុំសក់, ក្រាសសិតសក់ធ្មេញធំ, ក្រាសសិតសក់ធ្មេញតូច, ក្បាលមូរសក់បី ទំហំខុសៗគ្នា ដែលអាចឲ្យអ្នក ប្រើប្រាស់មូរសក់ ឲ្យចេញម៉ូតរួញៗបាន នៅពេលដែលសក់កំពុង សើមក៏បានដែរ។ 

ឧបករណ៍នេះ ត្រូវបានក្រុមហ៊ុនដាក់ឈ្មោះថា Airwrap styler ប្រើប្រាស់ម៉ាស៊ីនម៉ូទ័រ V9 របស់ក្រុមហ៊ុនផ្ទាល់។ អ្នកប្រើប្រាស់ អាចប្រើសម្រាប់ផ្លុំសក់ និងក្បាលប្តូរ សម្រាប់មួលសក់រួញនោះ អាចស្រូបសម្ងួតសក់បាន នៅពេលដែលសក់ កំពុងសើម គឺមានន័យថា អាចមួលសក់ចេញម៉ូតផង និងសម្ងួតសក់ផង ក្នុងពេលតែមួយ។ ក្រុមហ៊ុននេះបានរៀបរាប់ថា បច្ចេកវិទ្យានេះ ត្រូវបានចំណាយពេល 6 ឆ្នាំ ក្នុងការអភិវឌ្ឍន៍ បង្កើតឡើងបាន ជាមួយអ្នកវិទ្យាសាស្រ្ត និងវិស្វករ ចំនួនសរុប 230 នាក់ ទើបក្រុមហ៊ុន ហ៊ានដាក់លក់ជាក្នុងតម្លៃ 500 ដុល្លារបែបនេះ។ ឧបករណ៍នេះ ក៏មានភាពឆ្លាតវៃ សម្ងួតសក់បានល្អ និងមិនប៉ះពាល់ ដល់សរសៃសក់ឡើយ ដោយក្រុមហ៊ុនបានបញ្ជាក់ ដើម្បីឲ្យអ្នកប្រើប្រាស់ មានទំនុកចិត្ត ក្នុងការប្រើប្រាស់។ ដើម្បីទិញគ្រប់ឈុត វាតែម្តង តម្លៃរបស់វាឡើងដល់ 550 ដុល្លារឯណោះ ព្រោះគេដាក់លក់ ជាប្រភេទ Dyson airwrap complete, Dyson airwrap smooth + control និង Dyson airwrap volume + shape ។ 

 

 

 

សរុបមក នេះជាម៉ាស៊ីនផ្លុំសក់ និងមួលសក់ ដែលយើងឃើញថា មានតម្លៃថ្លៃជាងគេ នូវអ្វី ដែលយើងធ្លាប់ឃើញ ពីមុនមក។ ណាមួយបច្ចេកវិទ្យារបស់វា ទំនើប ហើយក៏មិនធ្លាប់មាន នៅលើម៉ាស៊ីនផ្លុំសក់ ដទៃដែរ ជាពិសេសក្រុមហ៊ុន ផលិតឧបករណ៍នេះ ក៏បានបញ្ជាក់ថា ការអភិវឌ្ឍន៍បង្កើត ឧបករណ៍នេះឡើង ត្រូវចំណាយពេល ដល់ទៅ 6 ឆ្នាំឯណោះ ទើបសម្រេចឈានដល់ការ ដាក់លក់នេះ ដូច្នេះតម្លៃវា គេអាចពិចារណា ម្តងទៀតបាន។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ